ព័ត៌មានជាតិ

មន្ត្រីរាជការនិងប្រជាពលរដ្ឋរទូទាំងខេត្តមណ្ឌលគិរីប្រារព្ធពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ៥ សីហា ២០២៤

(ខេត្តមណ្ឌលគិរី)÷
ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ហើយបានកំណត់យកវេលាម៉ោង ៩.៩នាទីព្រឹក ដើម្បីបើកឲ្យដំណើការ ការដ្ឋានព្រែកជីមហ្វូណនតេជោ។

ពិធីបើកការដ្ឋាននោះ ត្រូវបានមន្ត្រីរាជការនិងប្រជាពលរដ្ឋ ទូទាំងខេត្តមណ្ឌលគិរី ក៏ដូចជាមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេសប្រារព្ធពិធីប្រមគ្នានៅម៉ោង ៩.៩នាទីថ្ងែទី៥ខែសីហាឆ្នាំ២០២៤ ហើយតម្រូវនៅតាមទីវត្តអារាមនិងគ្រប់មជ្ឈដ្ឋានត្រូវតែ វាយជួង ទូងស្គរ និងគោះត្រដោកឲ្យបានព្រមៗគ្នាដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋទូទាំងប្រទេសមានការសាទរជាខ្លាំង គំនិតផ្តួចផ្តើមរបស់សម្តេច មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្កើតនៃ ព្រែកជីកហ្វូណនតេជោដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដ៏ធំមហិមាមួយនេះ ដោយបង្ហាញថា កម្ពុជាអាចធ្វើបាន
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន   ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកនិងឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ
ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។

ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT
ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។

ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)

ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។

***អត្ថប្រយោជន៍៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

Leave a Reply

Your email address will not be published.