ព័ត៌មានជាតិ

បែកធ្លាយអំពើពុករលួយពីលោកមេ ភូមិស្អាត ឃុំស្រែចារឈ្មោះហ៊ុន ព្រាប និងអនុភូមិលោក ខេត លោកដា ល្បីខាងដើរប្រមូលប្រជាជនឲ្យធ្វើប្លង់ ទារ លុយថ្នូរនិងសញ្ញេរ….!

ថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥
(ខេត្តក្រចេះ)÷
តើលោក ហ៊ុន ព្រាប ប្រធានភូមិនិង
លោកខេត លោកដា មេភូមិ និងអនុ
ភូមិស្អាត ឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ។

ពាក់ព័ន្ធករណីឲ្យប្រជាពលរដ្ឋធ្វើប្លង់ដី
ឬមួយលក់ដី គឺដូចជាអា កប្រជារា
ស្រ្តពេកហើយ បើតាមពាក្យសំដីប្រជាពលរដ្ឋរស់នៅក្នុងភូមិស្អាតឃុំស្រែចារបានអោយដឹងយ៉ាង
ច្បាស់ថានៅក្នុងភូមិស្អាត ឃុំស្រែចារ
ស្រុកស្នួល ខេត្តក្រចេះ។
គឺលោកមេភូមិសញ្ញេរ ឈ្មោះប្លង់ដី
គេយកកម្រៃ ៥០ទៅ១០០ដុល្លា ?។

ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋរស់នៅក្នុងភូមិស្អាតឃុំស្រែចារបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាក្រោយពីលោកហ៊ុន ព្រាប មេភូមិ
និងអនុភូមិដើរហៅឲ្យប្រជាពលរដ្ឋ
មកចុះបញ្ជីឈ្មោះ ធ្វើប្លង់ដី ជាកម្ម សិទ្ធស្របច្បាប់ផ្ទាល់ខ្លួន
ដែលរាជរដ្ឋាភិបាល ចេញចរាចរណ៍
ណែនាំឲ្យក្រសួងរៀបចំដែនដី នគរូប
នីយកម្មនិងសំណង់ ឲ្យប្រជាពលរដ្ឋគ្រប់បណ្តាខេត្ត ក្រុងមកចុះបញ្ជីឈ្មោះប្លង់ដី។

ចំណែកឯខេត្តក្រចេះនៅ ភូមិស្អាត ឃុំ
ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឯ
ណេះ វិញលោកមេភូមិឈ្មោះ ហ៊ុន
ព្រាបនិងអនុភូមិឈ្មោះខេតនិងគូរកន
បានឱកាសដើរប្រាប់ប្រជាពលរដ្ឋឲ្យ
មកចុះឈ្មោះធ្វើប្លង់ប៉ុន្តែយកលុយថ្នូរ
និងសញ្ញេរក្នុងមួយគ្រួសារត្រូវបង់៥០
ទៅ១០០ដុល្លារតាមដីតិចនិងដីច្រើន។ បើតាមប្រភពពីប្រជាពលរដ្ឋ
បានបន្តឲ្យដឹងទៀតថា ពេលលោក
មេភូមិឈ្មោះហ៊ុន ព្រាបនិងលោកអនុ
ភូមិឈ្មោះខេតព្រមទាំងគូរកនប្រមូលលុយបានច្រើនចែកគ្នាដាក់ហោប៉ាវ
និងទិញស្រាបៀរផឹកស៊ីសប្បាយអឹង
កងដោយមិនខ្លាចច្បាប់ទាល់តែសោះ
ប្រហែលជាមានខ្នងបង្អែកនៅពីក្រោយទើបហ៊ានធ្វើតាមអំពើចិត្ត។

ប្រជាពលរដ្ឋរស់នៅភូមិស្អាត ឃុំស្រែ
ចារ ស្រុកស្នួល
សំណូមពរទៅលោក សាម ណាល់
អភិបាលស្រុកស្នួលមេត្តាចាត់កំលាំង
ថ្នាក់ក្រោមពិនិត្យតាមដានផង៕
ដោយនាយកនិពន្ធ ឃីម សារី

Leave a Reply

Your email address will not be published.