ព័ត៌មានជាតិ

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងលោកមឿ ណារុង និងមេគយឈ្មោះ គត់ ណៃ សហការគ្នាបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញជាច្រើនប្រភេទគេចពន្ធបង់ពន្ធមិនគ្រប់ចូលទាំងយប់ទាំងថ្ងៃដោយរលូន

ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៤
(ខេត្តបាត់ដំបង)
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក លោក
មឿ ណារុងជាអ្នកបេីកដៃ ឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញផ្សេងជាច្រើនប្រភេទគេចពន្ធបង់ ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។
មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួលបានឲ្យដឹងថា លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងបាននឹងកំពុងបណ្ដែតបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាស ប្រថាប់ត្រា យកលុយអ្នកធ្វេីដំណើរ ឆ្លងដែនពីខ្មែរចូលទៅស្រុកថៃ និង ពីថៃចូលមកខែ្មរ។ ជាមួយគ្នាដែរក្រុមដែលរកស៊ីដឹកទំនិញឆ្លង ដែន ពីប្រទេសថៃចូលកម្ពុជាបានឲ្យដឹងថា អំពើពុក រលួយរបស់លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក កំពុងជិះសេះ លែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេ។
ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗគេច ពន្ធឬបង់ពន្ធមិនគ្រប់ ក៏នៅមានបញ្ហាជនអន្តោប្រវេសន៍មួយចំណែកផងដែរ។ ប្រភពបានបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីអ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកដឹកជីហ្នឹងនិងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេអាចមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក មឿ ណារុង។
ប្រភពរាយការណ៍ថា មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាល ការពាព្រំដែនតំបន់អូររំដួល បាននោះឡើយ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ មន្ត្រីនគរបាលក្រុមលោក មឿ ណារុង ប៉ុន្តែមិនអាចគេចបានមួយជីវិតនោះឡើយ។ ពួកថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជាមួយលោកមេប៉ុស្តិ៍ មុនរួចជាស្រេចទៅហើយ ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយមេប៉ូលិសជាមុន រីឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។
អ្វីដែលជាបញ្ហាប្រឈមកំពុងកើតឡើងនោះ គឺគេតែង តែសង្កេតឃើញបណ្ដាជនជាតិថៃ ចេញ ចូល ឆ្លងកាត់ច្រកព្រំដែនថៃដោយសេរី រីឯសមត្ថកិច្ចខាង លោក មឿ ណារុង មេវិរះនគរបាលការពារព្រំដែនតំបន់អូររំដួល មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះឡើយ។ រីឯក្រុមមន្ត្រីនគរបាលការពារព្រំដែនតំបន់អូររំដួល ប្រចាំការនៅច្រកព្រំដែនអង្គុយស្ងៀមឈឹង បណ្ដែតបណ្ដោយឲ្យជន ជាតិថៃ ឆ្លងដែនតាមអំពើចិត្ត មានន័យថា ពួកគេមិនរវល់ចំពោះ បញ្ហាជនអន្តោប្រវេសន៍ឆ្លងដែននោះទេ ពោលគឺឲ្យតែហុចលុយចប់បញ្ហា៕

Leave a Reply

Your email address will not be published.