ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥ ព្រៃវែង៖ លោក ឡា សំអាត ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង និងបក្សពួក កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយដោយមានការបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងផងដែរ ទើបក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃុំព្រៃព្នៅហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកជញ្ជូនខ្សាច់ដី.ថ្ម.គ្រួស. ដែក.អុសនិងទំនិញផ្សេងទៀតឆ្លងកាត់ផ្លូវជាតិលេខ ៨ តែង តែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង គាបយកលុយច្រើនៗតាមការកំណត់របស់លោក ឡា សំ អាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ មិនអាចតវាបាន! បើទោះបីរថយន្តដឹកមិនលើសទម្ងន់ក៏ក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះសុំ លុយថ្លៃបាយទឹកនិងកាហ្វេផងដែរវាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម?សួរថាតើពួកមន្ត្រីដែលបំរើការងារទាំងនោះមិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានឱ្យដឹងថា លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងនិងដឹកជញ្ជូនខេត្តព្រៃវែងនិងលោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបើកភ្លើងខៀវអោយលោកឡា សំអាត ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ហ៊ានធ្វើអ្វីតាមអំពើចិត្ត។ ប្រភពពីក្រុមមន្ត្រីនៅមន្ទីរដដែលបានបង្ហើប ថា បើគ្មានការឃុបឃិតបើកដៃពីថ្នាក់ដឹកនាំមន្ទីរនោះទេ!ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឃុំព្រៃព្នៅរកវិធីសាស្ត្រគ្រប់បែប យ៉ាងដើម្បីប្រមូលលុយតាមរបៀបអំពើពុករលួយឲ្យបានច្រើនៗពីព្រោះវាជាមុខមាត់របស់ក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិ លេខ៨និងមានចំណូលដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផង។ ប្រភពដែលស្និទ្ធនឹងលោក ឡា សំអាត បានបង្ហើបប្រាប់ថា ចាប់តាំងពីលោក […]
Month: February 2025
កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីជាង ៤០នាក់ បានចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺ កំពុងត្រូវការឈាមបន្ទាន់
(មណ្ឌលគិរី )÷ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រចាំថ្ងៃ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានឆ្លៀតពេល ដើម្បីចូលរួមជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យ ដែលមានតម្រូវការឈាមចាំបាច់សម្រាប់សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ និងអ្នកជំងឺនានា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងក្រោមឱវ៉ាទ ចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ឋពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងផ្តាំផ្ញើរថា កម្លាំងអាវុធហត្ថមិនត្រឹមតែមានតួនាទីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមនោះទេ កិច្ចការងារមនុស្សធម៌ ការងារសង្គម ក៏ជាភារកិច្ចដ៏សំខាន់របស់មន្ត្រីកម្លាំងអនុវត្តផងដែរ។ ជាក់ស្តែង យោធិនអាវុធហត្ថចំនួន ៤១នាក់ បានស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ឋនាការបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ជាពិសេស នៅថ្ងៃទី១៤កុម្ភៈនេះ ដែលជាទិវានៃសេចក្តីស្រឡាញ់ និងបានសបញ្ជាក់ពីស្មារតីទទួលខុសត្រូវមួយផ្នែក ក្នុងនាមអ្នកការពារ បង្ការ និងសង្គ្រោះ ដែលកម្លាំងអាវុធហត្ថទាំងអស់ បានចំណាយទាំងកម្លាំងកាយចិត្ត ជូនដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋរបស់ខ្លួន។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងលោកវេជ្ជបណ្ឌិត ទុយ ស្រស់ […]
អង្គភាពប្រឆាំងអំពើពុករលួយល្មមដល់ពេលបោសសម្អាតមន្ត្រីពុករលួយ លោក នូ សុវណ្ណាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 នៅចំណុចភូមិមានជ័យនិង លោកស៊្រី សំអុល មន្ត្រីសាលាខេត្ត ក្រចេះប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃមិនញញេី.ត….!
ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញនិង ដំឡូងម៉ីតែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច ផ្លូវជាតិលេខ7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថាជញ្ចីងថ្លឹងរថយន្តនេះប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងររថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។ បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ wwf បានរៀបចំយុទ្ឋនាការផ្សព្វផ្សាយ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងកម្ពុជាស្អាត ខ្មែរធ្វើបាន»
(ខេត្តមណ្ឌលគិរី) ៖ ដើម្បីភាពល្អស្អាតនៃបរិស្ថាន និងការកាត់បន្ថយផលប៉ះពាល់ពីសំណល់ថង់ប្លាស្ទិក ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ wwf បានរៀបចំយុទ្ឋនាការផ្សព្វផ្សាយ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងកម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលប្រារព្ឋឡើងនៅបរិវេណសួនដំរីដែក ក្នុងក្រុងសែនមនោរម្យ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះ យើងត្រូវដាក់ចេញ និងកំណត់នូវសកម្មភាពជាក់លាក់ ក្នុងការអនុវត្តការងារឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលត្រូវជំរុញឱ្យ មានការយកចិត្តទុកដាក់ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តម បន្តថា គ្រប់អ្នកពាក់ព័ន្ធដែលមានវត្តមាននៅក្នុងអង្គពិធីនាពេលនេះ ជាពិសេស ប្អូនៗ ក្មួយៗ ជាយុវជន សិស្សានុសិស្ស ត្រូវចូលរួមចំណែកយ៉ាងសំខាន់ និងសស្រាក់សស្រាំ តាមរយៈការក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងកិច្ចការងារនេះ និងចូលរួមចំណែកអនុវត្តឱ្យបានល្អប្រសើរទាំងអស់គ្នា។ ក្នុងនាមអាជ្ញាធរខេត្ត សង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សមានការយល់ដឹងអំពីផលប៉ះពាល់មួយចំនួនទាក់ទង និងសំណល់រឹង និងសំណល់ប្លាស្ទិក ចំពោះសុខភាព និងបរិស្ថាន យល់ដឹងពីការញ៉ែកសំណល់ទៅតាមប្រភេទ និងចូលរួមអនុវត្តបានល្អប្រសើរទាំងអស់គ្នា ដើម្បីកម្ពុជាស្អាត កម្ពុជា គ្មានថង់ប្លាស្ទិក ខ្មែរធ្វើបាន តាមរយៈការប្តេជ្ញាចិត្ត ថ្ងៃនេះ […]