ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេ​គយ​​​ខេត្តកោះកុង​លោកទុំ ណូនិងបក្ខពួក បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនមិនត្រួតពិនិត្យ

 ថ្ងៃទី29ខែធ្នូឆ្នាំ2023 សេចក្តីរាយការណ៍បានឲ្យដឹងថា​÷ ក្រុម​ឈ្មួញ​ដឹកទំនិញគេចពន្ធ សាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក​ យ៉ាង​ពេញបន្ទុក យ៉ាងរលូនក្នុង​ទឹកដីខេត្តកោះកុង ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឬទប់ស្កាត់ពិនិត្យឡើយ។ តាមសេចក្តីរាយការណ៍ដដែលបានបន្តថា÷ ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូ​ជាមេ​សាខាគយ​ខេត្តកោះកុងដែលផ្លាស់​មកពី​ខេត្ត​សីហនុ ទើបក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តកោះកុង បាន​ ដោយមានការបើកភ្លើងខៀវពីលោក ទុំ ណូបើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធ និងគេចពន្ធចូលមកបាននោះ។ បើគ្មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ទេនោះហើយនៅមានក្រុមអាជីវករ​ដែល​ដឹកទំនិញ​តាម​ច្រក​ផ្សេងៗ​ជាច្រើន​ឆ្លងកាត់​ខេត្តកោះកុង ត្រូវបាន​កូ​នចៅ​លោក​ទុំ​ ណូ​ដាក់កុង​ត្រូល​ស្ទាក់ចាប់ជម្រិត​យកលុយ​តាមតែ​ទំនើងចិត្ត​នៅ​ចំណុច​ឃុំ​អណ្តូងទឹក ផ្លូវជាតិ​លេខ​៤៨ ស្រុកស្រែ​អំបិល ដាក់ហោប៉ៅចែកគ្នាយ៉ាងស្ងៀមស្ងាត់ទៀតផង។ បើទោះបីជាយ៉ាងណាក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសនាំគ្នារិះគន់ចំៗថាលោកទុំ ណូក្នុងតួនាទី​ជា​មេ​សាខាគយ​ខេត្តកោះកុង មានអំណាច​គ្រប់គ្រង​ទៅលើ​ការិយាល័យ​គយ​ជាច្រើន​កន្លែង​នៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម កំពង់ផែ​ស្រែអំបិល កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយស្រួល​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ ចំណីអាហារ​ខូចខូចគុណឲ្យក្រុមឈ្មួញ​នាំចូល​ពី​ប្រទេស​សៀមយ៉ាង​រលូន​ដោយ​គ្មាន​ការឆែកឆេរ និង​រឹត​ប​ន្តឹង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ​ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ បើតាម​ការអះអាង​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ដែល​បម្រើកា​ងារ​តាម​ច្រក​ប្រមូល​ពន្ធគយ​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា÷ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ ឬ​មិន​គ្រប់​ដែល​នាំចូល​ពី​ប្រទេស​ថៃ មានដូចជា ស្រា​បៀរ​ជាច្រើន​ប្រភេទ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចាប់ផ្ដើមបើកឡើងវិញហើយកាស៊ីណូ 777បិទបានមួយដង្ហើបចង្រិតឥឡូវ ពលរដ្ឋខ្មែរ ចូលលេងដោយសេរី គ្មានវិធានការបង្ក្រាប?

ថ្ងៃទី30ខែឆ្នូឆ្នាំ2023 ខេត្តព្រៃវែង÷ ប្រភពពីអ្នកញៀនល្បែងបានឲ្យដឹងថា÷មានល្បែងសុីសងខុសច្បាប់នៅ កាស៊ីណូ 777 មួយកន្លែង កំពុងដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងគ្រប់ប្រភេទមាន ជល់មាន់បៀរអាប៉ោងនិងយូគីខុសច្បាប់ចូលលេង យ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមាននៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង មិនមានឃើញអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ានចុះមកត្រួតពិនិត្យដើម្បីធ្វើការបង្ក្រាបអោយភូមិឃុំមានសុវត្ថិភាព។ តាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្បែរទីតាំងបើកលេងល្បែងសុីសងខុសច្បាប់នៅក្នុងកាសុីណូ 777 មួយកន្លែងនេះ គេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរចូលលេងល្បែងស៊ី សងខុសច្បាប់ បានយ៉ាងរលូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។ ប្រភពដដែលពីពលរដ្ឋបាននាំគ្នា លើកឡើងថាមកទាល់ពេលនេះមិន ទាន់មានឃើញអាជ្ញាធរមានសមត្ថ កិច្ចពាក់ព័ន្ធស្រុកព្រះស្តេចឬថ្នាក់ខេត្ត ចុះមកទប់ស្កាត់ដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ៩ ចំណុច ភូមិឃុំមានសុវត្ថិភាពនៅឡើយទេ! ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកព្រះស្តេច កំពុងប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាលថ្មី។ គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានទីតាំងល្បែងសុីសងភ្នាល់គ្នាជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនៅក្នុងកាសុីណូនោះឡើយ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាលោក អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងថ្មី កំពុងបណ្ដែតបណ្តោយឲ្យម្ចាស់ទីតាំងកាសុីណូ 777 មួយកន្លែងនេះបើកល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងហើយនិងយូគីនៅក្នុង កាសុីណូ777 កំពុងបណ្ដោយអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់បានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យ នៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាសុីណូ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កងរាជ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង

ថ្ងៃទី28ខែធ្នូឆ្នាំ 2023 ភ្នំពេញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកទឹកសុទ្ធ និង ភេសជ្ជៈចម្រុះចំនួន ២៥០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង ដើម្បីចូលរួមឧបត្ថម្ភគាំទ្រក្នុងកម្មពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៤) ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានទទួលស្វាគមន៍ក្រុមការងារ និងបានត្រួតពិនិត្យពីសកម្មភាពរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងធ្វើការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងអាណាធិបតេយ្យសង្វៀនមាន់ ជល់បៀអាប៉ោងនិងយូគីខុសច្បាប់ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកលេងគគ្រឹកគគ្រេង រីឯអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី 27ខែធ្នូឆ្នាំ2023 ខេត្តកែប៖តាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរបានអោយដឹងថា÷ មានបើកសង្វៀន ជល់មាន់ បៀ អាប៉ោងនិងយូគីខុស ច្បាប់មួយកន្លែងស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្ត កែបកំពុងបើកដំណើរការលេងយ៉ាងគគ្រឹក គគ្រេងបានដោយរលូន រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់។ ប្រភពបន្តថា÷ ម្ចាស់សង្វៀន មាន់ ជល់បៀរអាប៉ោងនិងយូគីខុសច្បាប់បានគៀងគរប្រមូលផ្តុំក្រុមអ្នកញឿនល្បែងបើកលេងសុីសងយ៉ាងអនា ធិបតេយ្យបំផុតប្រហែលម្ចាស់ទីតាំងល្បែងសុីសងមួយនេះមានខ្នងបង្អើករឹងមាំទេដឹង?ប្រភពខ្លះទៀតថាម្ចាស់ទីតាំងសង្វៀនបានរត់ការបង់សួយ សាជូនមន្រ្តីជំនាញពាក់ព័ន្ធឃុំ.ស្រុក អស់ហើយទេដឹង? ជាថ្នូរមិនបង្រ្កាប ទើបទីតាំងល្បែងមួយកនេះ ហ៊ាន បើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរាប់ពាន់ដុល្លារពិសេស អា ប៉ោងសុីសាច់ហុតឈាមល្បីល្បាញពេញសង្វៀន ហើយស្រែកហ៊ោ កញ្ច្រៀវទ្រហឹងកង រំពងមិនខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងសង្វៀនខាងលើមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ  សង្គម អំពើចោរកម្មចោរលួច. ចោរ ឆក់.ចោរប្លន់. ចោរគាស់ផ្ទះ ប្រើអំពើហិង្សាគ្រួសារ គ្រឿងញៀន ដើមចមកើតចេញពីល្បែងសុីសងនេះ ឯង ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាង លើសូមសំណូមពរដល់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប សូមចាត់កម្លាំងជំនាញ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោ ភ័ណអភិបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត

ខេត្តត្បូងឃ្មុំ÷ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន: ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត លើកឡើងថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីយើងរួមគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធិផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់ រាជរដ្ឋាភិបាលកម្ពុជា ដ៏មានប្រសិទ្ធភាពបំផុតនោះគឺ <<យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំនុចជាសំខាន់រួមមានៈ កំណើន, ការងារ, សមធម៍, ប្រសិទ្ធភាព និងចីរភាព>> […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំងផូជីង(កម្ពុជា)ក្រុមហ៊ុនវិនិយោគបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី25ខែធ្នូឆ្នាំ2023 (ភ្នំពេញ)៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា÷ មានទីតាំងឈ្មោះ ផូ ជីង(កម្ពុជា )ក្រុមហ៊ុនវិនិយោគ បង្កប់ទៅដោយល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ ។ទីតាំងមួយនេះនៅតាមបណ្តោយផ្លូវ១១៣ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូល ដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប ។ ប្រភពបានបន្តអោយដឹងថា ទីតាំង បនល្បែងសុីសងខុស ច្បាប់ គ្រប់ប្រភេទ មានស្លាកយីហោ ផូជីង (កម្ពុជា)ក្រុមហ៊ុនវិនិយោគ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកំពុងបើកដំណើរ ការលេងល្បែងសុីសងគ្រប់ប្រភេទគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង វស្សាតែម្តង មិន ដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងនោះអោយប្រសិទ្ធភាពនៅ ឡើយទេ? ធ្វើឲ្យមហាជនរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវអោយបុគ្គលម្ចាស់បនល្បែងបើកលេងបានដោយរលូនមិនរំខានដល់ការបង្រ្កាប ឡើយ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផងទាន។ សូមបញ្ជាក់ថាទីតាំងបនល្បែងសុី សងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះយីហោផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ ដែលមានទីតាំងខាងលើបានធ្វើឲ្យប្រជាពលរដ្ឋរស់ នៅក្បែរទីតាំងនោះ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខ សង្គម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណ្តៅ​ ដី​បឹងឈ្មួញកំពុង ជីកដឹក ជញ្ជូន​តាម​រថយន្ត​ធំៗ​រាល់ថ្ងៃ ចំណុច​ភូមិ​សេរី​វន ឃុំ​មហា​សាំង ខុស​បទដ្ឋាន​បច្ចេកទេស ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី ពាស់ពេញ​ផ្លូវ មិន​គ្រប​តង់​ឲ្យបាន​ត្រឹមត្រូវ !

ថ្ងៃទី 23ខែធ្នូ ឆ្នាំ2023 ​កំពង់ស្ពឺ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​សេរី​វន ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ​បាន​ឲ្យ សារព័ត៌មាន​យេ​ដឹងថា ៖សព្វថ្ងៃនេះ ក្រុម​ឈ្មួញ​មួយក្រុម បាន​ដាក់​គ្រឿងចក្រ​ជីករណ្តៅ​ដី​បឹង​របស់​រដ្ឋ ដែល​មាន​ជម្រៅ​ខុស​ពីបទដ្ឋាន​បច្ចេកទេស ហើយ​រថយន្ត​ដឹក​អាចម៍ដី​ធំៗ​ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​ ​បើគ្មាន​កា​របេី​កដៃ​ពី​សំណាក់ លោក ប្រធាន មន្ទីរ​រ៉ែ ថាមពល​ខេត្ត កំពង់ស្ពឺ និង ប្រធាន​មន្ទីរ ឧតុនិយម ខេត្ត​កំពង់ស្ពឺ​​ទេនោះ គឺ​ឈ្មួញ​មួយក្រុម​មិន​អាច​ដាក់​គ្រឿងចក្រ​ជីកដី​បឹង​យក​លក់​លើទីផ្សារសេរី បានឡើយ ។​ ​តាម​ការលេី​កឡើង​ ពី​លោក​មេភូមិ និង​លោក អ៊ុំ​អនុ​ភូមិ​សើរី​វន ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច បានបញ្ជាក់​ច្បាស់ៗ​ថា ដី​បឹង​នេះ មាន​ទំហំ ៨ ហិកតាកន្លះ ក្រោមរូបភាព​ស្ដា​បឹងប​ណ្ដោះ​ទឹក បច្ចុប្បន្ន​កំពុង​សុំ​ច្បាប់ស្នេី​ទៅ​ថ្នាក់​ខេត្ត ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​គ្រូ​សារ ជំរុញ​ឲ្យ ស្ថាប័ន​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ ព្រមទាំង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ពិនិត្យឡេីងវិញ​ខ្លះ​ផង កុំឲ្យ​ក្រុម​ឈ្មួញ ធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត​។​ ​ប្រជាពលរដ្ឋ ភូមិ​សេរី​វន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមហេង សួរ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

ថ្ងៃទី22ខែធ្នូឆ្នាំ2023 ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។ ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួងមន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ២០០រូប។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អត្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុព័ន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន។ ទាំងនេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេសឡើយ។ ក្រៅពីកិច្ចគាំពារ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ បានរៀបចំពិធីសាសនាផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យផ្សេងទៀត នៅតាមបណ្តាប្រទេសគោលដៅដើម្បីផ្តល់ភាពកក់ក្តៅជូនពលករដែលនៅឆ្ងាយពីស្រុកកំណើត ហើយព្រឹត្តិការណ៍ទាំងនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រីរ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចុះសំណេះណាល នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា នាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ជូនបងប្អូនកងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

ថ្ងៃទី21ខែធ្នូឆ្នាំ2023 ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុកមេមត់ ស្នាក់ការសន្តិសុខ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានបញ្ជាក់ថា សកម្មភាពបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាពេលនេះ ដោយអនុវត្តន៍តាមការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះកងកម្លាំងទាំងអស់ ពិសេសកំពុងឈរជើងនៅតំបន់នេះ ដើម្បីការពារបូរណភាពទឹកដី ការពារសមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពល រដ្ឋ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកថវិកា និងគ្រឿង ឧបភោគបរិភោគមួយចំនួន បន្ថែម ទៅចែកផ្តល់ជូនបងប្អូនកងកម្លាំងរួមមាន: ថវិកាចំនួន ៤០០,០០០៛, ភេសជ្ជៈ ២០កេស, ទឹកបរិសុទ្ធ ១០ កេស, ត្រីខ ០៤យួរ, ទឹកត្រី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឱ្យជ័យលាភីអាហារូបករណ៍ប្រឹងប្រែងសិក្សារៀនសូត្រនិងធ្វើជាភ្នាក់ងារផ្សព្វផ្សាយដ៏ល្អរបស់ជាតិ

នៅក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដា្ឋភិបាលអូស្ត្រាលី ឆ្នាំ២០២៤-២០២៥ ចំនួន២៥រូប នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តាំទៅកាន់ជ័យលាភីទាំងអស់ឱ្យធ្វើជាភ្នាក់ងារដ៏ល្អរបស់កម្ពុជាក្នុងការផ្សព្វផ្សាយពីសង្គមជាតិ ពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាទៅកាន់និស្សិតអន្តរជាតិដែលនឹងសិក្សាជាមួយគ្នាឱ្យអន្តរជាតិបានដឹង និងយល់ពីស្ថានភាពពិតជាក់ស្តែងរបស់កម្ពុជាដែលជាប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជំរុញឱ្យនិស្សិតទាំងអស់ប្រឹងប្រែងក្នុងការក្រេបជញ្ជក់ចំណេះដឹង និងដកស្រង់បទពិសោធន៍របស់អន្តរជាតិពេលកំពុងសិក្សា និងក្រោយការត្រឡប់មកមាតុភូមិវិញអាចចូលរួមការអភិវឌ្ឍសង្គមជាតិ ឬជាមួយរដ្ឋាភិបាលប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ ខណៈដែលធនធានមនុស្សជាកត្តាមិនអាចកាត់ផ្តាច់បានក្នុងការសម្រេចមហិច្ឆតានេះ៕