ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ ឈ្មោះ ចែខុំ និងឈ្មោះចក់ មេឈ្មួញឈើដ៏សកម្មព្រម ទាំងបក្ខពួក ដឹក ជញ្ជូន ឈើចេញពី តំបន់ព្រៃ អភិរក្ស កែវសីមា យកទៅលក់នៅទឹកដី ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្រុកដឹកជញ្ជួនតាមរថយន្តសាំយុង ចំនួន២គ្រឿង យកទៅលក់នៅឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែកជារៀង រាល់ថ្ងៃនៅពេលយប់ រីឯ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុងស្នួល ខេត្តក្រចេះមិនមានចាត់ វិធានការបង្ក្រាបឈ្មួញឈ្មោះចែខុំនិង លោកចក់ព្រមទាំងបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃ ឈើជាយូឆ្នាំមកហើយតាមរយៈរថយន្តសាំយុង ចំនួន២គ្រឿង យកទៅលក់នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។ នៅពេលយប់ រីឯលោក លន់ ប៊ុនថុល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធស្រុកស្នួល មិនដែល ចាត់វិធានការបង្ក្រាបនោះទេ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្ត ក្រចេះបានលើកឡើងថា សមត្ថកិច្ច និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក ស្នួលនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល លោក លន់ ប៊ុនថុល គ្មានឆន្ទៈ ក្នុង ការបង្ក្រាប បទ ល្មើសព្រៃឈើនោះទេ។ ដូច្នេះហើយទើបឈ្មួញឈ្មោះចែខុំ និងឈ្មួញឈើឈ្មោះចក់ព្រមទាងបក្ខ […]
Month: October 2024
ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទៅលក់ស្រុកយួនតាមច្រកទ្វេរភាគី ជ័យឃ្លាំងក្នុងស្រុកស្នួល កើតឡើង រៀងរាល់ថ្ងៃសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់….!
ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្ត ក្រចេះបានឲ្យដឹងថា.! សកម្មភាព ដឹកជញ្ជូនឈើតាមច្រករបៀងនៅក្បែរៗច្រកព្រំដែនទ្វេភាគីប៉ុស្តិ៍ជ័យឃ្លាំង នៅតែកើតឡើងយ៉ាងរាលដាល ព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។ មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួល មិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង និងច្រកផ្សេងទៀតនោះទេ។ សូម្បីតែលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏មិន ទាន់ចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ក្នុងស្រុកស្នួល នោះដែរ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.! សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូ និងរថយន្តសាំយ៉ុង ទៅស្រុក យួន តាមច្រករបៀង (ប៉ុស្តិ៍នគរបាល ច្រកព្រំដែនជ័យឃ្លាំង) កើតឡើង យ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធាន ការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា..! ដោយសារមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចការពារព្រំដែនលោក អៀម សុខលីម ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញអាច ដឹកជញ្ជូនឈើ តាមម៉ូតូកែច្នៃចេញទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង យ៉ាងរលូន។ មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក សាក់ សារាង […]
លោកម៉ឹងដាវីនមេគយច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុងកាន់តំណែងជិត បីឆ្នាំនិងបក្សពួកឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី…!
ថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថា..!លោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងប្រមូល លុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .លោក ឱម យ៉ិនទៀង .និងលោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ ? ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ម៉ឹង ដាវីនបានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។ ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។ មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គលម៉ឹង ដាវីន កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៥៥ភាគរយ ទៅ៦០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ […]
ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទៅលក់ស្រុកយួនតាមច្រកទ្វេរភាគី ជ័យឃ្លាំងក្នុងស្រុកស្នួល កើតឡើង រៀងរាល់ថ្ងៃសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់….!
ថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្ត ក្រចេះបានឲ្យដឹងថា.! សកម្មភាព ដឹកជញ្ជូនឈើតាមច្រករបៀងនៅក្បែរៗច្រកព្រំដែនទ្វេភាគីប៉ុស្តិ៍ជ័យឃ្លាំង នៅតែកើតឡើងយ៉ាងរាលដាល ព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។ មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួល មិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង និងច្រកផ្សេងទៀតនោះទេ។ សូម្បីតែលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏មិន ទាន់ចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ក្នុងស្រុកស្នួល នោះដែរ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.! សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូ និងរថយន្តសាំយ៉ុង ទៅស្រុក យួន តាមច្រករបៀង (ប៉ុស្តិ៍នគរបាល ច្រកព្រំដែនជ័យឃ្លាំង) កើតឡើង យ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធាន ការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា..! ដោយសារមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចការពារព្រំដែនលោក អៀម សុខលីម ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញអាច ដឹកជញ្ជូនឈើ តាមម៉ូតូកែច្នៃចេញទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង យ៉ាងរលូន។ មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក សាក់ សារាង […]
លោកយឹម វណ្ណៈមេគយចល័តតំបន់៤កាន់តំណែងដុះស្លែនិងបក្ខពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែៗ
ថ្ងៃទី២៩តុលាឆាំ២០២៤ (ភ្នំពេញ)÷ មន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់៤បានឲ្យដឹងថា៖ ចាប់តាំងពីលោក យឹម វណ្ណៈ ទទួលបាន តំណែងជាប្រធានគយចល័តតំបន់៤ គឺលោក យឹម វណ្ណៈ កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរ បៀបម៉ៅការហើយឈ្មួញទាំង នោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលខេត្ត បាត់ដំបង។ ប្រភពពីនាក់ដឹកទំនិញបានឲ្យដឹងថាសព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកខេត្តបាត់ដំបងក្នុងមួយថ្ងៃៗមិនក្រោមពី ៦00 គ្រឿងទៅ៧00គ្រឿងនោះទេហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័តតំបន់៤ក្នុងក្នុងរថយន្តនីមួយៗបង់ចន្លោះពី ២៥0ដុល្លារទៅ ៤00 ដុល្លារ?ឲ្យទៅគយចល័តតំបន់៤ទើបចូល ខេត្តបាត់ដំបងបានដោយសុវត្ថិភាព?។ អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យឹម វណ្ណៈ មេគយ ចល័តតំបន់៤កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយ ក្រោមឱវាទ របស់ លោកយឹម វណ្ណៈ អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន?។ ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកយឹម វណ្ណៈ មេគយចល័តតំបន់៤ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត។ ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពីលោក យឹម វណ្ណៈ ត្រូវបានតែងតាំងជាប្រធានគយចល័តតំបន់៤ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពខ្លះបានលើកឡើងថា ដោយសារលោក យឹមវណ្ណៈ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានគយចល័តតំបន់៤ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។ ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ […]
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨
(ខេត្តមណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសុវត្ថិភាពស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ លោក អ៊ុំ ឃន សមាជិកប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងលោក លោកស្រីប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក មេ ឃុំ ចៅសង្កាត់ និងនាយប៉ុស្ត៍នគរបាលរដ្ឋបាលឃុំ សង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ […]
បទល្មើសនេសាទគ្រប់ប្រភេទរីកដូចផ្សិតបណ្ដែតលើផ្ទៃទឹកព្រែកកាឆុងបង្អួតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិង មន្រ្តីជំនាញ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ…!
ថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទគ្រប់ប្រភេទ កំពុងរីកបណ្ដែតនៅលើផ្ទៃទឹកព្រែកការឆុង ព្រែកពាមព្រែកការហែរ បឹងខ្វាវ ចុង ព្រែក កំពង់រ័ត្ន និង ព្រែកជីក បង្អួតអាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំបទល្មើសទាំងនោះហាក់ដូចជាមានខ្នងបង្អែករឹងមាំ ពីសមត្ថកិច្ចជំនាញ និងមេខ្លោងនៅពីក្រោយ។បណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទតាមដងព្រែកអណ្ដែតពេញលើផ្ទៃទឹកព្រែក។ ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា ទោះបីជារដូវបិទនេសាទក៏ ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឬហៅថា របាំងឈឹប ដែលមានក្រឡាញឹកជាការធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ ប្រភពបានបន្តអោយដឹងថាការដាក់សាច់ក្រឡាញឹកបាន ព្រោះមានមន្ត្រីធ្វើការក្នុងស្រុកនៅពីក្រោយទើបហ៊ានដាក់របាំងស្បៃ បែបនេះ ហើយបើមិនមែនជាបក្ស ពួកគេទេ សូម្បីតែពួកគាត់រកត្រីដាក់ លបឬដាក់តាមក្បួនខ្នាតច្បាប់ជលផលក៏មិនបានផង។ បើតាមប្រ ភពពីប្រជានេសាទនៅឃុំឈូក បានឲ្យដឹងថា លោកគឹម ដារិទ្ធ ហៅ ត្រេនប្រធានសង្កាត់ជលផលស្រុកក្រូចឆ្មារ មិនដែលចុះបង្ក្រាបក្រុមពួក ដាក់របាំងស្បៃមុង ក្រឡាល្អិតប្រវ៉ែង រាប់រយម៉ែត្រ ដាក់តាមព្រែករាប់សឹប គីឡូម៉ែត្រនេះឡើយក្រៅតែចុះប្រមូល ផលប្រយោជន៍តែប៉ុណ្ណោះ។ ប្រភពបានបន្តទៀតថា បើបណ្ដោយអោយមាន ការដាក់របាំងក្រឡាល្អិតបែបនេះបន្តទៀត ច្បាស់រលាយអស់ហើយធនធានមច្ឆជាតិ ។ ប្រភពបានបន្ថែមថា មិនមែនត្រឹម តែអាជ្ញាធរដែនដីនោះទេដែលត្រូវមកប្រមូលលុយពីបទល្មើសនេសាទទាំង នោះគឺមានខាងអធិការទន្លេមគង្គផងដែរ ។ […]
លោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុ កាន់តំណែងដុះស្លែបើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលតាមលំហរសមុទ្រយ៉ាងពេញបន្ទុក.!
ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤ (ខេត្តព្រះសីហនុ) ប្រភពពីអាជីវករខេត្តព្រះសីហនុបានអោយដឹងថា លោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុ បើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលជា ចំហតាមលំហរសមុទ្រយ៉ាងគគ្រឹកគគ្រេងន៎រណាមិននិយាយថា មេសាខាគយខេត្តព្រះសីហនុ ត្រូវប៉ាន់ជាងគេ?ត្រូវប៉ាន់ព្រោះមានច្រកចេញចូលច្រើនហើយមានសុវត្ថិ ភាពទៀតដោយមិនខ្លាចឈ្មួញរត់គេចតាមច្រកណាផ្សេងទៀតឡើយ។ ហេតុដូច្នេះហើយបានជាគេនិយាយថាលោក សំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុកំពុងកាក់កបនៃប្រភពចំណូលហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសារតែជាប្រភពចំណូលសម្រាប់ថ្នាក់ដឹកនាំនេះហើយ ទើបបានជាគ្មានន៎រណាសួរនាំរឿងលោក សំ សុវណ្ណារិទ្ធ នោះដែរ បើទោះបីជាមានបញ្ហាបែកធ្លាយភាពមិនប្រក្រតីឬប្រព្រឹត្តរបៀបអំពើពុករលួយជាច្រើនក៏ដោយក៍គ្មានន៎ណាហ៊ានធ្វើអ្វីឬប៉ះពាល់លោក សំ សុវណ្ណរិទ្ធ មេសាខាគយខេត្តព្រះសីហនុបានឡើយព្រោះមានខ្នងបង្អែករឹងមាំ ក្រសួង។ ប្រភពបានឲ្យដឹងថា ទាំងច្រកកំពង់ផែអន្តរ ជាតិក៏ដូចជាច្រកទំនប់រលកជាដើមនោះលោក សំ សុវណ្ណារិទ្ធ ក៏ដូចជាលោក ណុប សំអាន មិនចាំបាច់ប្រចាំការនៅកន្លែងធ្វើការគ្រប់ពេលវេលានោះទេ! ពីព្រោះពួកឈ្មួញនិងមន្ត្រីគយសុទ្ធតែជាអ្នកស្គាល់គ្នា ដូចអណ្ដាតនិងធ្មេញទៅហើយនោះ។ មិនចាំ បាច់ត្រួតពិនិត្យទំនិញឲ្យបានមាត់ចត់អ្វីនោះឡើយគឺគ្រាន់តែពិនិត្យមើលឯកសារបន្តិចបន្តួចរួចជាការស្រេច រីឯបញ្ហាសេវាក្រៅ គឺគេទាក់ទងគ្នាតាមប្រព័ន្ធទូរសព្ទ័ បានយ៉ាងល្អប្រសើរ។ ក្រុមឈ្មួញអ្នករកស៊ីគឺមិនអាចគេច វេសពីការទាមទារ ដោយប្រការណាមួយរបស់អស់លោកមន្ត្រីគយនៅខេត្តព្រះសីហនុបានឡើយ មានន័យថាលោកគយកំណត់យ៉ាងណាគឺត្រូវតែបានយ៉ាងនោះ គឺថៅកែទំនិញនាំចូលគ្រប់ប្រភេទមានតែអង្វរទន់ឆ្អឹង ចំពោះមន្ត្រីគយទាំងលោក ណុប សំអាន ក៏ដូចជាលោក សំ សុវណ្ណារិទ្ធ ។ ទំនិញគេចពន្ធច្រើនប្រភេទ […]
ល្បីទៀតហើយឈ្មោះ ឌីនិងក្រុមបក្ខ ពួកយករថយន្តឡានសាំយុងចំនួន២ គ្រឿងចូលដឹកនិងជញ្ជូនឈើពីព្រៃ អភិរក្សកែវសីមា សមត្ថកិច្ចនិងជំនាញរក្សារស្ងៀមស្ងាត់…?
ថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា÷មានមេឈ្មួញចាស់វស្សាឈ្មោះ ឌី និងក្រុម បក្ខពួក ធ្វើសកម្មភាពដឹកជញ្ជូនឈើពីព្រៃអភិរក្សកែវសីមាចំណុចមេម៉ង់ កាត់តាម១១៥ឆ្លងចូលស្រុកស្នួល តាមផ្លូវជាតិលេខ៧Aយកទៅលក់នៅ ក្នុងទឹកដីខេត្តត្បូងឃ្មុំយ៉ាងរលូន។ មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តី បរិស្ថាន សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ច ក្នុងស្រុកស្នួលញញើតនឹងឥទ្ធិពលមេឈ្មួញចាស់វស្សា ឈ្មោះឌីនិង បក្ខ ពួកហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនព្រៃឈើតាមអំពើចិត្ត ប្រហែលមាន ខ្នង បង្អែកក្នុងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្នួល នៅពីក្រោយ ទើបហ៊ាន ប្រព្រឹតបទល្មើសដឹកជញ្ជូន ឈើខុសច្បាប់ទាំងនោះបាន ហើយធ្វើឲ្យ សមត្ថកិច្ចក្នុងស្រុកមិនហ៊ានប៉ះពាល់មេឈ្មួញចាស់វស្សាឈ្មោះ ឌីនោះទេ។ ប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងស្រុកបានឲ្យដឹងថា÷ បច្ចុប្បន្នមេឈ្មួញឈ្មោះ ឌី រូបនេះ នៅតែប្រព្រឹត្តបទ ល្មើស ដឹក ជញ្ជូនឈើប្រភេទឈើគ្រឿងផ្ទះយ៉ាងកក្រើក គ្មានអ្នកបង្ក្រាបឡើយមានតែ ជួយសម្រួលបើកផ្លូវឲ្យ។ ប្រភពបានឲ្យដឹងទៀតថា ÷មេឈ្មួញឈ្មោះឌីប្រើប្រាស់រថយន្តសាំយុង ចំនួន២គ្រឿងដើម្បីនិងដឹកជញ្ជូនឈើ ចេញពីព្រៃអភិរក្ស កែវសីមាស្រុកកែវ សីមាបន្តមកស្រុកស្នួលឆ្ពោះទៅ ចែកចាយនៅខេត្តត្បូងឃ្មុំបានដោយរលូនគ្មានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ សូម្បីតែលោកអភិបាលស្រុកស្នួល ខេត្តក្រចេះក៏ស្ងៀមដែរមិន ហ៊ានប៉ះ ពាល់មេឈ្មួញឈ្មោះឌីនោះឡើយ។ ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះឌី បានឲ្យដឹងថា÷ បើគ្មានការបើក ដៃពី លោកលន់ ប៊ុនថុល […]
សម្តេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី
ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី)÷ នៅថ្ងៃនេះ ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះបានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ, ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និង និយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី។ គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ ៕