ព័ត៌មានជាតិ

ទីតាំងដីចាក់សំរាមក្លាយជាកម្មសិទ្ឋិ ឯកជន ដោយសាការគ្រប់គ្រងមិន ច្បាស់លាស់…!

(ខេត្តព្រះវិហារ)÷ ទីតាំងដីចាក់សំរាម
ដែលមានទំហំដីជិត30ហិចតា ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកត្បែង
មានជយ័ ខេត្តព្រះវិហារ ត្រូវបានជនឈ្លៀតឱកាសមួយចំនួននាំគ្នា
ឈូសឆាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់
ខ្លួនខណះអាជ្ញាធរស្រុកត្បែងមានជយ័គ្រប់គ្រងបែបធូរលុង បណ្តែត
បណ្តោយអោយជនឈ្លៀតឱកាស
មួយចំនួនយកគ្រឿងចក្រទៅឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ នេះ
អាចបណ្តាលមកពីមានការឃុបឃិ
តគ្នារវាងអាជ្ញាធរស្រុកជាមួយជន
ឈ្លៀតឱកាសក្នុងការកេងចំណេញដើម្បីផលប្រយោជ ន៍។

យោងតាមប្រភពព័ត៌មានពីប្រជា
ពលរដ្ឋរស់នៅភូមិបុស្សធំ ឃុំប្រ
មេរ ស្រុកត្បែងមានជ័យបានបង្ហើបអោយដឹងថា ដីចាក់សំរាម
បានក្លាយទៅជាដីរបស់ក្រុមឈ្លៀតឱកាសមួយចំនួន យកគ្រឿង
ចក្រមកឈូសឆាយដោយពុំមាន
ការហាមឃាត់ពីសំណាក់អាជ្ញាធរ
ស្រុកត្បែងមានជ័យឡើយ ។

លោក យ៉ាន់ ប៊ុនសឿង នាយការិ
យាល័យដែនជម្រកសត្វព្រៃព្រះ
រការ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី05ខែកញ្ញានេះថា ទីតាំង
ដីចាក់សំរាមមានទំហំតែជិត20ហិក
តាតែប៉ុណ្ណោះ ដែលបានប្រជុំឯក
ភាពគ្នាទទួលស្គាល់ដោយស្ថាប័ណ
ជំនាញនឹងអាជ្ញាធរស្រុកត្បែងមាន
ជ័យ គួរំលឹកផងដែរថា ទីតាំងដីចាក់សំរាម មានទីតាំងស្ថិតនៅភូមិ
បុស្សធំ ឃុំប្រមេរ ស្រុកត្បែងមាន
ជយ័ ខេត្តព្រះវិហារ ។

លោក សុខ មុន្នីរិទ្ឋិ អភិបារងស្រុក
ត្បែងមានជ័យ បានឲ្យដឹងតាមទូរសព្ទ
នៅព្រឹកថ្ងៃនេះដែរ ថា ដីចាក់សំរាមមានទំហំជិត30ហិកតា ជាដីរបស់រដ្ឋត្រៀមទុកសម្រាប់ពង្រីកធ្វើអ្វីផ្សេងៗទៀត តែត្រង់ថាដីនោះត្រូវបានគេឈូសឆាយយកធ្វើអ្វីលោកមិនបានដឹងទេ ។

លោក នុត សោភណ្ឌ័ អភិបាលស្រុក
ត្បែងមានជ័យ នឹងជាប្រធានគ្រប់
គ្រងដីរដ្ឋថ្នាក់ស្រុក បានអោយសួ
ទៅលោក សុខ មុន្នីរិទ្ឋិ ហើយក៏បិទ
ទូរសព្ទ័ ។

ទីតាំងដីចាក់សំរាម បើសិនអាជ្ញាធរ
ស្រុកត្បែងមានជ័យ នៅតែបណ្តែត
បណ្តោយអោយជនឈ្លៀតឱកាស
ធ្វើព្យុះធ្វើភ្លៀងបែបនេះច្បាស់
ណាស់ថានឹងក្លាយទៅជាដីកម្មសិទ្ឋឯកជន ថ្ងៃក្រោយទោះចង់បង្ក្រាបក៏ឥតប្រយោជន៍ដែរ ព្រោះអង្ករក្លាយ
ទៅជាបាយទៅហើយ ។

ករណីទីតាំងដីចាក់សំរាមខាងលើ
មានតែឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារទេ ដែលអាចប្រើកណ្តាប់ដៃ
ដែកបង្ក្រាបជនឈ្លៀតឱកាសនេះ
បាន ៕ដោយនិពន្ធនាយករង
សាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.