(ខេត្តត្បូងឃ្មុំ)÷ព្រឹកថ្ងៃទី១៥ ខែ
សីហាឆ្នាំ ២០២៤។
នៅសាលាឃុំជាំតាម៉ៅមានបើកកិច្ចការគម្រោង ការ ដាក់អោយដេញ ថ្លៃ ស្ថាបនាសាងសង់ផ្លូវ ជាសាធារណះ តាមនីតិវិធីដែល បានកំណត់ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន ភូមិឃុំសង្កាត់តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិហៅកាត់ថា(គជអប)នៅសាលាឃុំជាំតាម៉ៅ មាន១គម្រោង។មានផ្លូវក្រាលគ្រួសធម្មជាតិ គម្រោងដាក់ ឱ្យដេញថ្លៃនេះ
យើងឃើញមានការចូលរួមពីលោក អភិបាលរងស្រុកមេមត់មន្ត្រីគាំទ្រ ស្រុក លោក មេឃុំ ស្មៀន និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព។
ការដេញថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវ នេះមានបណ្តាក្រុមហ៊ុនឯកបុគ្គលបាន
ដាក់សំណើរដេញថ្លៃចំនួន៥ក្រុមហ៊ុន។ផ្លូវដែលដាក់អោយដេញថ្លៃ.ជាផ្លូវក្រាល
គ្រួសក្រហមមាន
ប្រវែង០.៤ គ.ម ទទឹង៤ម៉ែត្រកម្រាស
គ្រួស១៥០មម.លូមូល១កន្លែងតំលៃប៉ាន់ស្មាន៤២.៥០៩.២០០លានរៀល
គត់។
១-ក្រុមហ៊ុន សៅ លីនដា តម្លៃដាក់ដេញ
ថ្លៃ.៤១.០០០.០០០រៀកគត់។
២-ក្រុមហ៊ុនហួត ឆៃលីន តម្លៃដាក់ដេញ
ថ្លៃ.៤១.៤០០.០០០រៀលគត់។
៣-ក្រុមហ៊ុនភាន សោភ័ណ្ឌ តម្លៃដាក់
ដេញថ្លៃ.៤១.៦០០.០០០រៀលគត់។
៤-ក្រុមហ៊ុនហោ សុភារី តម្លៃដាក់ដេញ
ថ្លៃ៤១.៩៩៩.០០០រៀលគត់។
៥-ក្រុមហ៊ុនលី ឈួន តម្លៃដាក់ដេញ
ថ្លៃ៣៨.០០០.០០០រៀលគត់។
ក្រុមហ៊ុនដេញប្រកួតប្រជែងក្នុងតម្លៃទាបបានទៅលើក្រុមហ៊ុនលី ឈួន
ក្នុងតម្លៃ៣៨.០០០.០០០.លានរៀលគត់ ។
ការដេញថ្លៃគម្រោងក្នុងឃុំជាំតាម៉ៅ
ថ្ងៃនេះគឺគណៈកម្មការលទ្ធកម្មឃុំសម្រេចទទួលយកក្រុមហ៊ុន លី ឈួន
ជាអ្នកទទួលសិទ្ធក្នុងការសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ។យើងសង្កេតឃើញថា÷សកម្មភាពការដេញថ្លៃប្រកួតប្រជែងមានភាពប្រក្រតី និងជោគជ័យល្អប្រសើរគ្មានការកែបន្លំនិងមិនមានអំពើពុករលួយ។។ពលរដ្ឋសង្ឃឹមថាក្រុមហ៊ុនសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ នេះធ្វើតាម លក្ខណះបច្ចេកទេសនិងមានគុណភាពល្អប្រសើរ៕