ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរកើតឡើងនៅភូមិ ម្លូរព្រៃ ឃុំម្លូរព្រៃស្រុកឆែប បណ្តាល ឲ្យខាងម៉ូតូស្លាប់

(ខេត្តព្រះវិហារ)÷ ថ្ងៃទី២៩.០៥.២០២៤ វេលាម៉ោង០៩.១០នាទី នៅផ្លូវជាតិលេខ៩ចន្លោះគីឡូ៥៦០.៥៦១ ស្ថិតនៅភូមិម្លូព្រៃ ឃុំម្លូព្រៃ១ មានគ្រោះថ្នាក់ចរាចរណ៍(ឡានបុកម៉ូតូ)បណ្តាលអោយស្លាប់មនុស្សម្នាក់ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា។ .អ្នកបើកបរឡាន ឈ្មោះ ហ៊ុន ស៊ាងហ៊ន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់តាក់សុី រស់នៅភូមិ ដូនលី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពុងចាម បើកបររថយន្តម៉ាក សាំងយុង ពណ៌ស ផលិតឆ្នាំ២០០០ ពាក់ស្លាកលេខកំពុងចាម 2B.2033  ។ .អ្នកបើកបរម៉ូតូឈ្មោះ ថោង យុត ភេទប្រុស អាយុ ៥៤ឆ្នាំមុខរបរកសិករ រស់នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ (ស្លាប់) ជិះម៉ូតូម៉ាកហុងដាឌ្រីម c125 ពណ៌ខ្មៅ  សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ព្រះវិហារ 1A 2915 លេខតួ.លេខម៉ាសុីន8262140។ .ចំណាត់ការសមត្តកិច្ច .អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូមលោកអធិការមេត្តាជ្រាបជា របាយការណ៍៕អ្នកយក ព័ត៌មានឈឹង វភារះ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សកម្មភាពឈ្មួញឈ្មោះហេង រត់ពន្ធឈើខុសច្បាប់តាមច្រកប៉ុស្តិ៍នគរបាលយូលិតទៅ កាន់ប្រទេសវៀតណាមគ្មានការទប់ស្កាត់…!

ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី)៖ ប្រភពព័ត៌មានបានឲ្យដឹងថាមួយខែនេះកត់ សម្គាល់ឃើញឈ្មួញឈ្មោះហេង ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិ រក្សកែវសីមា ដឹកចេញ ទៅកាន់ ប្រទេសវៀតណាម តាមច្រកល្បៀង ប៉ុស្តិ៍យូលិតចំណុះឲ្យច្រកទ្វេរភាគី ឡាប៉ាខេ ទាំងយប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា អាចមាន ការ ឃុបឃិតគ្នាជាប្រព័ន្ធ បើក ដៃឲ្យឈ្មួញឈ្មោះហេងនាំចេញឈើជាថ្នូរទទួលបានផល ប្រយោជន៍។ មហាជនបានកត់សម្គាល់ឃើញឈ្មោះហេងខាងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកល្បៀងយូលិតចំណុះឲ្យប៉ុស្តិ៍នគរបាល ទ្វេរភាគី ឡាប៉ាខេហើយសកម្មភាពនាំចេញឈើ គឺផ្តើមឡើងចាប់ពីម៉ោង០១:00នាទីយប់ រហូតទល់ម៉ោង ៩:០០នាទីព្រឹក។ មានការលើកឡើង ថាបើគ្មានការ បើបារ៉ាស់ពីលោកសា ផល្លា នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីឡាប៉ាខេ នោះទេគឺក្រុមឈ្មួញមិនហ៊ានដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងដូច្នេះឡើយ? ចំណែក ខាងដែនជម្រកសត្វព្រៃ ប្រចាំការក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរីមិន ទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកកែវ សីមា។ បានរក្សាភាពស្ងៀមស្ងាត់ ខណៈឈ្មួញឈ្មោះហេង បានប្រើប្រាស់រថយន្តសាំយុងដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមរៀងរាល់យប់ តែមិនឃើញសមត្ថកិច្ចណាមួយចេញមុខ ចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នេះឡើយ។ មានការអំពាវនាវដល់ ឯកឧត្តម ថង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ អញ្ជើញនាំយកបច្ច័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន

ខេត្តព្រះវិហារ៖នៅសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤នេះ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ អញ្ជើញនាំយកបច្ច័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលបុណ្យឈាបន្នកិច្ចសពលោក ថោង ចនក្រុមប្រឹក្សាឃុំរំដោះស្រែស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានទទួលមរណ:ភាពដោយសារ គ្រាប់យុត្តិភណ្ឌ សល់ពីសម័យសង្គ្រាមនៅភូមិសាស្ត្រភូមិសែនតេជះឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាកឯកឧត្តមលោកជំទាវជាអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការងកងកម្លាំងទាំង៣ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមអនុសាខាខេត្តព្រះវិហារមន្ត្រីរាជការសិស្សានុសិស្សជាច្រើនកកុះករ។ ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តមគីម រិទ្ធី បានសម្តែងនូវសមាណចិត្តក្តុកក្តួលជាមួយនិងក្រុមគ្រួសារសាច់ញាតិនៃសពហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើក្នុងកាចូលរួមរំលែកទុក្ខពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារសាច់ញាតិសព។ បន្ថែមពីនោះឯកឧត្តមថាខ្លួនឯកឧត្តមផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តក៏ដូចបងប្អូនប្រជាពលរដ្ឋពិតជារន្ធត់ចិត្តចូលរួមសោកស្តាយចំពោះលោកថោង ចនជាមួយនិងក្រុមគ្រួសារសាច់ញាតិ រកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយ។ ឯកឧត្តមថា ចាប់ពីពេលនេះតទៅយើងបាត់បង់នូវធនធានមនុស្សម្នាក់ដែលជាអ្នកធ្លាប់បម្រើជាតិបម្រើប្រជាពលរដ្ឋយើងបាត់បង់ឪពុកជាទីគោរពស្រលាញ់យើងបាត់បង់បងបាត់បង់ប្អូនហើយបើទោះបីលោកបានលាចាកលោកយើងនេះទៅក៏ដោយចុះ តែរាល់ទង្វើល្អៗនិងសកម្មភាពរបស់លោកក្នុងកិច្ចការសង្គមកន្លងមកគឺបានដក់ជាប់នៅក្នុងដូងចិត្តថ្នាកដឹកនាំ និងរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនអាចបំភ្លេចបានឡើយ។ ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសាច់ញាតិសព ធ្វើយ៉ាងណាដោយចាប់តែពីម៉ោងនេះថ្ងៃនេះតទៅគឺមានតែខ្លួនលោកស្រីខ្លួនឯងផ្ទាល់ជាជនបង្គោលគ្រឹះសម្រាប់គ្រួសារមួយនេះ ហើយក៏ត្រូវតាំងស្មារតីឡើងដើម្បីធ្វើជាមេគ្រួសារធ្វើជាឪពុកផង ធ្វើជាម្តាយផង ដើម្បីជាបង្អែកដ៏រឹងមាំដល់ក្មួយៗប្អូនៗជាកូនទៅថ្ងៃអនាគត់។ ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់ប្អូនៗក្មួយៗដែលត្រូវជាកូនសពលោកថោង ចនធ្វើយ៉ាងណាបើទោះអត់ពីឪពុកទៅក្មួយៗប្អូនៗត្រូវខិតខំរៀនសូត្រយកចំណេះវិជ្ជាពីព្រោះចំណេះវិជ្ជានេះហើយនាំឲ្យប្អូនៗក្មួយៗមានអនាគតល្អភ្លើងស្វាងបាន៕ និពន្ធនាយករងលោក សាន ប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចា..ប់ខ្លួ..នក្រុម..ចោ..រប្ល..ន់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ ..

ខេត្តសៀមរាប៖  កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប..បានចាប់ខ្លួនជ .ន..ស..ង្ស័ .យចំនួនពីរនាក់..ពាក់..ព័ន្ធក..រណី..ប្ល..ន់ស..ម្លា .ប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ ។ ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៤​ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប​ និងមូលដ្ឋាន​អាវុធ​ហត្ថ​ស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ​ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាកាអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី ឯកឧត្តម មាសចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប​ ។ ជ .ន..សង្ស័ .យ ១-ឈ្មោះទ្រី សុជា ភេទស្រី​ អាយុ២៨ឆ្នាំ​ មុខរបរគ្មានរស់​ នៅភូមិលលៃ​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។ ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរសិស្ស​ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក​ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជ..នស..ង្ស័..យបានពីរនាក់សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង៖ ១-លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ ២-ទូរសព្ទ០២គ្រឿង ៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់ ៤-ម៉ូតូម៉ាក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក យុង គឹមហ៊ានអភិបាលរងខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ

ព្រះវិហារ)៖ លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក សុខ មុន្នីរឹទ្ធ អភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកត្បែងមានជ័យ រួមជាមួយក្រុមការងារបានចុះសួសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិការបស់លោក គីម រិទ្ធី និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូនប្អូនប្រុស ភិ លិស អាយុ២១ឆ្នាំ រស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ១៦មករា។ នៅក្នុងឱកាសនោះ លោក យុង គឹមហ៊ាន បានផ្តំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជូនក្រុមគ្រួសារ និងប្អូនប្រុសដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ លោកថាថ្ងៃម្សិលមិញ គ្រាន់តែដឹងដំណឹងថា ប្អូនប្រុសត្រូវសត្វដំរីព្រៃវ័ធ និងតប់ដោយប្រម៉ោយបណ្តាលឱ្យរងរបួស លោកអភិបាលខេត្តព្រះវិហារ បានចាត់ចែងទៅអាជ្ញាធរស្រុកត្បែងមានជ័យ ពិសេសណែនាំទៅលោក សុខ មុន្នីរឹទ្ធ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះវិហារ និងអធិការនគរបាលស្រុកត្បែងមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន

ព្រះវិហារ ៖ ក្រុមក្មេងទំនើង ០៩នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះវិហារ និងអធិការនគរបាលស្រុកត្បែងមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ អនុវត្តផ្លូវច្បាប់។ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យសារព័ត៌មានដឹងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្រោយទទួលបាននូវបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ការរឹតបន្តឹង ទប់ស្កាត់ និងបង្ក្រាប់រាល់សកម្មភាពក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងជំនាញរបស់លោកសហការជាមួយ កម្លាំងអធិការក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន០៩នាក់ ដកហូតវត្ថុតាងមួយចំនួន ដូចជា ៖ ដាវ ចំនួន១ដើម, កាំបិត ចំនួន២ដើម, និងម៉ូតូចំនួន៣គ្រឿង ។ ក្រោយឃាត់ខ្លួន និងសាកសួរ ក្រុមក្មេងទំនើងទាំង០៩នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕និពន្ធនាយករងសាន ប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារប្រកាសរឹតបន្តឹងប្រើដាវអាជ្ញាសឹកចាត់គ្រប់វិធានការជំនាញផ្លូវច្បាប់បង្កានឹងទប់ស្កាត់នូវរាល់សកកម្មភាពក្រុមក្មេងទំនើងបងតូចបងធំ

ខេត្តព្រះវិហារ!ពិតណាស់រយះកាលកន្លងមកលោកឩត្តមសេនីយ៏ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកតែងចាត់ទុកភូមិឃុំសុវត្ថិភាពវាជាប្រធានបទមួយដ៏ក្តៅគគុកក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ទទ្ទឹមនឹងនោះនូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដាក់មកឲ្យមន្ត្រីនគរបាលអនុវត្តគឺលោកតែងវិចក្នុងបង្វិចហើយដាក់ជាប់នៅក្នុងខ្លួនរបស់លោកជានិច្ចនូវរាល់កម្មវិធីជួបប្រជុំជាមួយមន្ត្រីនគរបាលក្រោមឱវាទរបស់លោកឬក៏កម្មវិធីអ្វីផ្សេងៗផងនោះ គឺលោកតែងដាក់នូវបទបញ្ជាយ៉ាងមុឺងមា៉ត់ដើម្បីជាកា ពញាក់ស្មារតីមន្ត្រីរបសលោកឲ្យបន្តចូលរួមនឹងអនុវត្តន៏វិធានការច្បាប់ទៅលើក្រុមក្មេងទំនើងក្រុមបងតូចបងធំ ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនជាអ្នកគ្រប់គ្រងឲ្យដូចជាភ្លៀងរលឹម។ បន្ថែមលើនេះ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបង្ហោះកាលពីថ្ងៃទី២៤ខែឩសភាឆ្នាំ២០២៤ក្នុងពិធីគោរពទងជាតិ នាចុងសប្តាហ៏កន្លងទៅនេះដែលដឹកនាំផ្ទាល់ដោយលោក ឩត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារផ្ទាល់។ ឆ្លៀតនៅក្នុងឱកាសនោះលោកស្នងការបានថ្លែងថាដោយយោងតាមសេចក្តីប្រកាសព៍ត័មានរបស់អគ្គស្នងការនគរបាលជាតិ ដោយក្នុងអំឡុងពេលចុងក្រោយនេះ សង្កេតឃើញថាសកម្មភាពក្មេងទំនើងបងតូចបងធំប្រមូលផ្តុំគ្នា បញ្ចេញចរិកកាចសាហាវគួរឲ្យបារម្ភនឹងធ្វើឲ្យបាត់សណ្តាប់ធ្នាប់បង្កឲ្យមានកាភ័យខ្លាចនឹងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខសង្គមជាតិ ព្រមទាំងមានការំខានដល់ការនៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះក្នុងនាមយើងជាមន្ត្រីនគរបាលជាតិត្រូវប្តេជ្ញាយ៉ាងមុតមាំទប់ស្កាតនឹងចាត់គ្រប់វិធានការជំនាញក៏ដូចវិធានការច្បាប់ក្នុងកាបង្កា ទប់ស្កាត់នឹងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងក្រុមបងតូចបងធំល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណនឹងសុវត្ថិភាពសង្គមជាតិ ជាពិសេសត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់តបតាមអនុសាសន៏នឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឪកាសសម្ភោធដាក់ឲ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាគ្របដណ្តប់សុខភាពជាសកលនៅក្នុងឆ្នាំ២០២៤នឹង២០៣៥ កាលពីថ្ងៃទី២៣ខែឩសភាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានោះដែរលោកស្នងការថារយះកាលកន្លងមកភាពខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលជាតិរបស់យើងគឺតែងអនុវត្តវិធានកាច្បាប់បានយ៉ាងមានប្រសិទ្ធិភាពក៏ប៉ុន្តែអី្វដែលយើងត្រូវបន្តទៀតនោះ យើងត្រូវគិតថា(កំទិចភ្លើងដ៏តូចមួយវាក៏អាចបង្កជាគ្រោះអគ្គីភ័យនោះបានដែរដូចគ្នាទៅករណីក្មេងទំនើងនេះជាដើមប្រសិនបើកម្លាំងនគរបាលជាតិយើងមានកាធ្វេសប្រហែសក៏ក្រុមពួកគេបង្កធ្វើព្យុះធ្វើភ្លៀងទៅបានយ៉ាងដូច្នេះ ទទ្ទឹមនេះលោកស្នងការថាដើម្បីលុបបំបាត់ឲ្យអស់បក្ខពួកក្មេងទំនើងក្រុមបងតូចបងធំយើងត្រូវអនុវត្តវិធានការច្បាប់ទៅលើបក្ខពួកនេះ ឲ្យបានដូចភ្លៀងរលឹមនោះដែរ៕ និពន្ធនាយករង សាន ប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើង ០២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ ខណៈពេលដែល កាន់កាំបិត និងដាវ ធ្វើសកម្មភាពជិះម៉ូតូ នៅចំណុចផ្សារព្រៃទទឹង ស្រុកព្រៃឈរ

ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលណែនាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងមុឹងម៉ាត់ ព្រមទាំងទទួលបានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នៅយប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ បន្ដពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពបទល្មើស ក្នុងនោះ ក៏មានសកម្មភាពក្មេងទំនើង ដើម្បី ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ យ៉ាងមុឹងម៉ាត់ និងហ្មត់ចត់បំផុត រហូតមក ដល់វេលាម៉ោង ២២:៤០នាទីយប់ ខណៈពេលកម្លាំងសមត្ថកិច្ច្ច បាននឹងកំពុងល្បាតចល័ត នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងនាយអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថឈរជើងប្រចាំការ

(កំពង់ធំ)÷ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងនាយអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថឈរជើងប្រចាំការ សហការការពារ ការកាប់បំផ្លាញដីព្រៃរបស់រដ្ឋ ក្នុងតំបន់ដែនជំរកសត្វព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ ជូនចំពោះកងកម្លាំងសហការ បង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យបងប្អូនលើកឡើងអំពីបញ្ហា លំបាកប្រឈមអ្វីខ្លះ  ក្នុងការយាមល្បាតក្នុងភូមិសាស្ត្រគោលដៅនិមួយៗ ជាពិសេសនូវរដូវភ្លៀងនេះតែម្ដង។ ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ និងកម្លាំងសហការទាំងអស់ដែលបានខិតខំចុះប្រតិបត្តិការមិនខ្លាចនឿយហត់ ក្នុងការ ការពារធនធានធម្មជាតិជាសម្បត្តិរបស់ជាតិយើង ។ ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានក្រើនរំលឹក ដល់កម្លាំងប្រចាំការទាំងអស់ត្រូវយកចិត្តទុក្ខដាក់ខ្ពស់លើការងារដែលថ្នាក់លើប្រគល់ឱ្យ។ សូមហូបចុកស្នាក់នៅឱ្យមានអនាម័យ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

តើលោកទូ ជានណារដឹកជញ្ជូនឈើ ពីស្រុក អូររាំងឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពាដែនជម្រកកែវសីមា បើកកាត់មុខ មូលដ្ឋានកងរាជ វុធហត្ថ ស្រុកកែវសីមា យ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ាន….?

ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤ (ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានពីគ្រឿងម៉ាក Lexi ៤៧០និង ឡានសាំងយ៉ុងដឹក ឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែ ឈើ ប្រណិតពេញៗឡានសាំយ៉ុង តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើរបស់ឈ្មោះទូ ដឹកជញ្ជូន ឈើយ៉ាងស្រួលគ្មានអ្នករំខាន ឡើយ។ បើនិយាយពី សមត្ថកិច្ចតាម ដងផ្លូវ ចាប់ពី ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ ការមិនតិច ជាង១០កន្លែង ទេ ហេតុអីអស់់ លោកបណ្តោយ អោយឡានដឹក ឈើ របស់លោកទូ ដឹកតាម តែ អំពើចិត្ត ទាំងយប់ទាំងថ្ងៃ។ ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ នោះ ទេបទល្មើស ព្រៃឈើក៏ គ្មានដែរ គេសង្កេតឃើញថា រយពេល ១ខែ នេះឈ្មួញឈ្មោះទូ នៅស្រុកកែវសីមា កំពុង ដឹកជញ្ជូនឈើយ៉ាងសកម្ម ចេញពីព្រៃអភិរក្សកែវសីមា ច្រកផ្លូវអូររាំង ជាប់និងស្នាក់ការបរិស្ថាន។ […]