ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ អាចចាត់ទុកជាព្រឹត្តការណ៍ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះបាញ់ឆែវ គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង នឹងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកចូលរួមក្នុងព្រឹត្តការណ៍នេះ។ ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី អាជ្ញាធរស្រុក/ក្រុង កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភ និងរួមសហការការពាររៀបចំសង្ក្រាន្តត្បូងឃ្មុំ […]
Month: April 2025
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ ពុករលួយ…..!
ថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ (ខេត្តក្រចេះ )÷ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ7 ផ្លូវអាស៊ានលេខ 11 តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ជាជញ្ចីងថ្លឹងរថយន្តនេះប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បី មិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 បានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រចេះ បណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តចំណុចស្រុកចិត្របុរី ធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ7 ទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោនឡេីយ ។ រីឯមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តលេខ7 បន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តនេះ ពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានា ហើយជាពិសេសពួកអ្នកដឹកជញ្ជូនទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។ បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ […]
អ្នករកស៊ីដឹកទំនិញនិង ដំឡូងម៉ីតែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច ផ្លូវជាតិលេខ7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល
ថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញនិង ដំឡូងម៉ីតែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច ផ្លូវជាតិលេខ7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថាជញ្ចីងថ្លឹងរថយន្តនេះប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងររថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។ បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]
អភិបាលស្រុកឆែប បញ្ជាកងកម្លាំងបញ្ជាការឯកភាពស្រុក ចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅ ភូមិម្លូព្រៃ.ឃុំម្លូព្រៃ.ស្រុកឆែប.ខេត្តព្រះវិហារ
លោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក លីង ស៊ីមឡូត ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រី រដ្ឋបាលព្រៃឈើ ចុះប្រតិបត្តិការបង្ក្រាបកន្លែងស្តុកគំនរឈើផ្ចឹកមួយកន្លែង ដែលពុំមានលិខិតអនុញ្ញាតដែលស្ថិតនៅក្នុងចំណុច ភូមិម្លូព្រៃឃុំ ម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកឆែបបានធ្វើការដកហូតយកបានឈើចំនួន 93 សន្លឹកស្មើនឹង(ពីម៉ែត្រីគុណប្រាំរយចិតសិបប្រាំបី)។ លោក លីងសុីមឡូ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ បានបញ្ជាក់ប្រាប់ថា ក្រោយពីកិច្ចប្រតិបត្តិការ ចុះបង្ក្រាបគំនរឈើផ្ចឹកអត់ច្បាប់នោះរួចហើយ បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូន យកទៅប្រគល់ជូនលោក គង់ ប៊ុនហួន នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីរក្សាទុកបណ្ដោះអាសន្ន រង់ចាំការសម្រេច ពីសមត្ថកិច្ចថ្នាក់លើ ចំណែកឯម្ចាស់ឈើ កម្លាំងគណៈបញ្ជាការឯកភាពស្រុកមកំពុងតែតាមរកដើម្បីយកមកដោះស្រាយគ្នាតាមនីតិវិធី៕