ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងបញ្ជល់មាន់បៀរអា ប៉ោងនឹងយូរគីលេងយ៉ាង អាណាធិបតេយ្យ

ល្បែងបញ្ជល់មាន់បៀរអា

ប៉ោងនឹងយូរគីលេងយ៉ាង

អាណាធិបតេយ្យ

ខេត្តស្ទឹងត្រែង៖យោងតាមប្រភពពីប្រជាព លរដ្ឋក្រុងស្ទឹងត្រែងបានអោយដឹងថា មានសង្វៀនជល់មាន់បៀអាប៉ោងខុសច្បាប់ដុះស្លែបើកចល័តលេងពីកន្លែងមួយទៅកន្លែងមួយទៀតចេញពីរង្វង់មូលអូរពងមាន់ “ប្រហែល ១ គីឡូម៉ែត្រ” នៅផ្លូវ លេខ៧៨ “ភូមិរាជានុកូល”សង្កាត់ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជល់មាន់បៀអាប៉ោងជាយូរឆ្នាំមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបនៅឡើយទេ? បើទោះមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋ ក៏អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះមិនអើពើទប់ស្កាតនិងបង្រ្កាបឡើយ។

ប្រភពបានបន្តអោយដឹងថាក្នុងមួយថ្ងៃៗមានក្រុមញៀនល្បែងប្រមូលផ្តុំចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង អានាធិបតេយ្យបុគ្គលមេល្បែងអាងមានខ្នងបង្អែករឹងមាំ ទើបមានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថ កិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានទើបអ្វីៗអាចប្រព្រឹត្ត ទៅដោយរលូនដូចសព្វថ្ងៃនេះបាន។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលូច. ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុី សង។

ប្រភពប្រជាពលរដ្ឋក្នុង”ភូមិរាជានុកូល” បានបន្តអោយដឹងថា នៅក្នុងចំការកៅស៊ូមួយកន្លែង នៅចំណុចអូរពងមាន់ (ចេញពីរង្វង់មូលប្រហែល ១.គីឡូម៉ែត្រ)”ភូមិរាជានុកូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង មានបើកសង្វៀនជល់មាន់បៀអាប៉ោងដ៏ធំដុះស្លែ បើកចល័តពីមួយទៅមួយទៀតមានអ្នកចេញចូលលេងយ៉ាងពពាក់ពពូនជារៀង រាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋក៏ដូចមហាជនដាក់ជាចម្ងល់ថា ហេតុអ្វីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាលោកអធិការនគរ បាលក្រុងស្ទឹងត្រែងនិងលោកអភិបាល ក្រុងស្ទឹងត្រែងក៏ ដូចជាមេកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងស្នងការនគរបាលខេត្តស្ទឹង ត្រែងមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមអោយស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញអោយអនុវត្តន៍នោះផងទាន។

ពាក់ព័ន្ធសង្វៀនល្បែងសុីសងខាងលើប្រជាពលរដ្ឋសូមអំពាវនាវដល់លោក​ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនិងលោក អ៊ូត សុីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ចាត់វិធានការបង្ក្រាបល្បែងស៊ី សងខុសច្បាប់នៅក្នុងសង្កាត់ស្ទឹងត្រែងជាបន្ទាន់ផងទាន។

ប្រភពពីក្រុមអ្នកញៀនល្បែងបានបន្ថែមអោយដឹងទៀតថា សង្វៀនជល់មាន់ក្នុងចម្ការកៅស៊ូ ចំណុចអូរពងមាន់ ភូមិរាជា នុកូល ម្ចាស់សង្វៀនមានខ្នងបង្អែករឹងមាំបានអួតអាងប្រាប់អតិថិជនរបស់ខ្លួនថា គេបានរត់ការបង់សួយសារអោយមន្រ្តីសមត្ថកិច្ចនិងអាជ្ញាធរពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ចាប់ពីក្រោមរហូតដល់លើអស់ហើយ ដូច្នេះក្រុមអ្នកញៀនល្បែងទាំង អស់មិនបាច់បារម្ភនិងការបង្រ្កាបអ្វីនោះទេគ្មានសមត្ថកិច្ចនិងអាជ្ញាធរណាហ៊ានបង្ក្រាបពួកគេឡើយ៕

Leave a Reply

Your email address will not be published.