ព័ត៌មានជាតិ

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្សពួកសហការគ្នាប្រព្រឹត្តអំពើពុក រលួយមិនញញើតអ្វីទាំងអស់.!

ថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៤ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំយប់ទាំងថ្ងៃ។ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1 តែង តែរអ៊ូរទាំ អំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុច ឃុំរំចេក ស្រុកព្រះស្ដេចថា ថ្លឹងទាំងរថយន្ត, ថ្លឹងទាំងលុយ។ បើទោះបីជាមិនលើសទម្ងន់ក៏ត្រូវបង់លុយអោយក្រុមមន្រ្តីប្រចាំការនៅទីនោះថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ ? ប្រភពក្រុមមន្ត្រីនៅមន្ទីរសាធារណការបាននិយាយថា ដោយ មានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃុំរំចេក ស្រុកព្រះស្ដេច រកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផង និងមានចំណូលដាក់ក្នុងហោប៉ៅធ្វើមានបានផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តមួយនេះទារលុយច្រើនៗពេកបើទោះបី្បជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃផងដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចឃុំរំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុច ឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀត ឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបី្បជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះឡើយ ៕

ព័ត៌មានជាតិ

ល្បី លោកព្រាប គារ៉ាត់ ហៅ(សិទ្ធ) មេស្នាក់ការគយនិងរដ្ឋាករតំបន់៦ ប្រចាំការនៅភូមិខួច ឃុំក្រែក ស្រុកពញាក្រែកកំពុងល្បីល្បាញខាងប្រមូលលុយដាក់ហោប៉ៅ ……!

ថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ )៖ មានការលើកឡើងថា លោកព្រាប គារ៉ាត់ ហៅ(សិទ្ធ)មេ ស្នាក់ការគយនិង រដ្ឋាកនៅ ភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បាននឹងកំពុងល្បីល្បាញខាងពង្រាយ ឲ្យកូនចៅដើរប្រមូល លុយពន្ធនិងគាបសង្កត់ក្រុមឈ្មួញគ្រប់ប្រភេទទាំងតូចទាំងធំជាពិសេសបើកដៃឲ្យឈ្មួញទុច្ចរិតដឹកនាំទំនិញចេញចូលពីកម្ពុជាទៅវៀតណាមនិងពីវៀតណាមមកកម្ពុជាយ៉ាងរលូនព្រោះតែក្រុមមន្ដ្រីគយទាំងនោះក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ សុទ្ធតែមានជំនាញខាងពុក រលួយយ៉ាងបុិនប្រសប់បំផុត ។ ប្រភពពីប្រជាពលរដ្ឋ រាយការណ៍ឲ្យដឹងថា÷ លោកព្រាប គារ៉ាត់ហៅ គយ(សិទ្ធ) ដែលមាន កន្លែងឲ្យមានទីតាំងសំរាប់ ក្រុមពួកគេជាក់ស្តែងដាក់ស្នាក់ការនៅភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ។ រងការិះគន់ថាកំពុងឃុបឃិតគ្នាជាមួយមន្ត្រីគយក្រោមឱវាទទទួលលុយក្រោមតុ ដោយមិនបង្គាប់អោយឈ្មួញរកស៊ីដឹកទំនិញផ្សេងៗដូចជាមត្រី ដឹកចេញពីប្រទេសវៀតណាមបង់លុយជាថ្នូរនិងមិនធ្វើការត្រួតពិនិត្យឆែកឆេរនិងបើកដៃអោយមានទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់គឺបង់ចូល តែហោប៉ៅផ្ទាល់ខ្លួនទៅវិញនាំឲ្យបាត់បង់ចំណូលពន្ធរដ្ឋជាច្រើន។ ជារៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្តតូច ធំ ដឹកទំនិញគ្រប់ប្រភេទជាពិសេស ឡាន ដឹកដំឡូងម៉ី កាក់ ស្ទាក់កកស្ទះពេញផ្លូវធ្វើឲ្យមានការ រិះគន់ថាឡានដឹកដំឡូងម៉ីសោះម្តេច ក៏គាបពួកម្លេះ ? ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.. ចុះទំនិញគ្រប់ប្រភេទ ដឹកចេញពីប្រទេសវៀតណាមក៏មិនឃាត់ផង។ កន្លងមកទំនិញ គ្រប់ប្រភេទដោយមិនបាន បង់ពន្ធធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធចូលរដ្ឋ ដោយឡែកឈ្មួញធំៗ ជាពិសេសក្រុមហ៊ុនមួយចំនួនដែល បង់ពន្ធមិនគ្រប់ពួកគេបាន […]

ព័ត៌មានជាតិ

បទល្មើសនេសាទដាក់រនាំងស្បៃមុង រាប់រយម៉ែត្រក្នុងបឹងធំឃុំរកាពប្រាំ សង្ស័យរបស់បងប្អូនលោកឡេវ ទុំ បណ្ដែតលើផ្ទៃទឹកបង្អួតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិង មន្រ្តីជំនាញ ក្នុងស្រុកត្បូងឃ្មុំ…….!

ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទក្នុងបឹងធំភូមិប្រផាត់កំពុងបណ្ដែតនៅលើផ្ទៃទឹករាប់ រយម៉ែត្របង្អួតអាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបទល្មើសនេសាទ ទាំង នោះហាក់ដូចជារបស់បងប្អូនលោក ឡេវ ទុំប្រធានសហគមន៍ឡូតិ៍នេសាទ ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់ខ្លះ ក៏មិន ស្រប ច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា…! ទោះបីជារដូវបើកនេសាទក៏ ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងស្បៃមុងដែលធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ ប្រភពបានបន្ត អោយដឹងថាការដាក់សាច់ រនាំងស្បៃមុងបាន ព្រោះមានមន្ត្រីធ្វើការក្នុងខេត្តនៅពីក្រោយទើបហ៊ានដាក់របាំងស្បៃបែបនេះ ហើយបើមិន មែនជាបក្ខ ពួកលោក ឡេវ ទុំប្រធានសហគម៍នេសាទទេឬក៏ សាច់ញាតិ មិនអាចដាក់បានឡើយ សូម្បី តែពួកគាត់រកត្រីដាក់លប ឬដាក់តាមក្បួនខ្នាតច្បាប់ ជលផលក៏ មិន បានផង។ បើតាម ប្រភពពីប្រជា នេសាទនៅឃុំរកាពប្រាំ បានឲ្យដឹង ថា.! លោកឡេវ ទុំ ប្រធានសហគមន៍ នេសាទប្រផាត់ មិនដែលចុះបង្ក្រាបក្រុមបក្ខពួករបស់គាត់ទេ? ក្រុមលោក ឡេវ ទុំ ដាក់របាំងស្បៃមុង ប្រវ៉ែង រាប់រយម៉ែត្រ ដាក់ក្នុងបឹងធំភូមិប្រផាត់ នេះ ក្រៅតែចុះប្រមូល […]

ព័ត៌មានជាតិ

បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលស្រូវចម្ការ បូតដោយដៃ តាមប្រពៃណីទំនៀមទំលាប់តាំងពីបុរាណ

(ខេត្តមណ្ឌលគិរី)៖ រដូវរំហើយបានឈានចូលមកដល់ តាមចំណាំគឺប្រជាកសិករ តែងប្រមូលផលស្រូវរដូវវស្សា ការច្រូតកាត់ជាសកមុ្មភាពមួយត្រូវបានគេមើលឃើញតាមវាលស្រែដ៏ធំល្វឹងល្វើយ ប៉ុន្តែខុសពីកសិករនៅតំបន់ទំនាបកណ្តាល បងប្អូនជនជាតិដើមភាគតិចរស់នៅតំបន់ខ្ពង់រាប មានរបៀបប្រមូលផលស្រូវបូតដោយដៃ រួចបុកនិងត្បាលអង្រែធំៗ តាមវិធីសាស្ត្របុរាណ។ លោក ភី ងូក ជាជនជាតិដើមភាគតិចព្នង និងជាចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ដែលជាម្ចាស់ចម្ការផ្ទាល់ដែលមានផ្ទៃដីជិត ១ហិកតា នៅភូមិពូតាំង បានឲ្យដឹងថា ការប្រមូលផលស្រូវចម្ការ បូតដោយដៃនេះ គឺជាប្រពៃណីទំនៀមទំលាប់តាំងពីបុរាណមកម្លេះ ហើយស្រូវប្រភេទនេះ គឺបងប្អូនជនជាតិដើមភាគតិច តែងតែធ្វើការដាំដុះនៅតាមចង្កេះភ្នំ ឬចម្ការជម្រាលមាត់អូរ ត្រង់នេះមួយដុំ ត្រង់នោះមួយដុំ នៅតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគិរី។ លោក បញ្ជាក់ថា ស្រូវអង្ករដែលពុកម៉ែបងប្អូនជនជាតិដើមភាគតិចព្នង បង្កបង្កើនផលតាមចំការមានលក្ខណៈខុសពីស្រូវស្រែ ហើយមានរស់ជាតិឆ្ងាញ់ និងមិនប្រើសារធាតុគីមីនោះទេ។ លោក បន្ថែមថា សម្រាប់ការដាំដុះស្រូវចម្ការនេះ ចាប់ពីចន្លោះខែឧសភា មិថុនា រហូតដល់ស្រូវទុំចាប់ពីខែវិច្ឆិកា និងខែធ្នូ ទើបបងប្អូនជនជាតិដើមភាគតិច ចាប់ផ្តើមប្រមូលផល និងប្រវ៉ាស់ដៃគ្នានៅក្នុងភូមិ ដើម្បីជួយគ្នាទៅវិញទៅមក។ លោក ភី ងូក បន្ថែមទៀតថា ខណៈដែលបងប្អូនជនជាតិដើមភាគតិចព្នង កំពុងធ្វើដីដាំដុះស្រូវចម្ការតាមបែបលក្ខណៈធម្មជាតិ គេមិនភ្លេចទេគ្រឿងដង្វាយផ្សេងៗ […]

ព័ត៌មានជាតិ

ឈ្មួញកំពុងនាំ ម៉ូតូអត់ពន្ធជាច្រើនគ្រឿងចូលយ៉ាងគគ្រឹកគគ្រេងតាមច្រកបឹងត្រកួនក្រោមការត្រួតត្រារបស់មេគយលោក កែវ សារ៉ាត់….!

ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ (ខេត្តបន្ទាយមានជ័យ)÷ សេចក្តីរាយការណ៍បានឲ្យដឹងថា ច្រកបឹនត្រកួនស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជារៀងរាល់ថ្ងៃកំពុងបង្កើតបទល្មើសយ៉ាងសកម្ម ក្រោមការត្រួតត្រារបស់មេគយលោក កែវ សារ៉ាត់។ ប្រភពបន្ថែមថា ម៉ូតូថៃត្រូវបានដឹកជញ្ជូនដាក់លើរថយន្ត រាប់រយគ្រឿងក្នុងមួយថ្ងៃៗឆ្លងកាត់ច្រកព្រំដែនបឹងត្រកួន ដែលគេដឹងថាម៉ូតូទាំងនោះបង់ពន្ធមិនគ្រប់ ឬមួយចំនួនមិនបង់ពន្ធតែម្ដង។ សកម្មភាពបែបនេះគេសង្កេតឃើញកើតមានជារៀងរាល់ថ្ងៃ។ ជាពិសេសម៉ូតូស៊េរីទំនើបនិងម៉ូតូធំៗភាគច្រើនគឺមិនបានបង់ពន្ធនោះទេ។ ប្រភពរាយការណ៍ថា បើគ្មានការត្រូវរើសឃុបឃិតពីប្រធានគយ លោក កែវ សារ៉ាត់ ទេ ម៉ូតូថៃទាំងនោះមិនអាចឆ្លងដែនចូលក្នុងទឹកដីខ្មែរបានឡើយ។ ក្រៅពីនេះគេសង្កេតឃើញមានទំនិញខូចគុណភាព នៅតែបន្តនាំចូលជារៀងរាល់ថ្ងៃដដែល។ ប្រជាពលរដ្ឋសង្កេតឃើញតែសមត្ថកិច្ច ដុតបំផ្លាញសាច់បង្កកខូចគុណភាពរាប់សិបតោនក្នុង១សប្តាហ៍ៗមិនដែលខកខាននោះឡើយ។ សំណួររបស់ប្រជាពលរដ្ឋនៅកណ្ដាលផ្ទៃប្រទេស បានចោទសួរថា តើទំនិញខូចគុណភាពដូចជាសាច់បង្កក, ជើងមាន់ជើងទា, គ្រឿងក្នុងជ្រូកបង្កកខូចគុណភាព ចូលតាមច្រកណា ហេតុអ្វីបានជាសមត្ថកិច្ចច្រកព្រំដែន មិនបង្ក្រាប? ប្រភពបានរាយការណ៍ឲ្យដឹងថា គ្រាន់តែច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសមត្ថកិច្ចជំនាញគយមានសិទ្ធិបើកច្រកឲ្យទំនិញខូច គុណភាពចូលរាល់យប់។ ប្រភពបានឲ្យដឹងថា ក្រៅពីទំនិញខូចគុណភាពដែលជាប្រភេទសាច់បង្កកនិងគ្រឿងក្នុងជាដើមនោះ ក្រុមឈ្មួញគ្រាក់ៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកបឹងត្រកួន។ ការដែលពួកឈ្មួញទាំងនោះអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅ គឺមានការឃុបឃិតបិទភ្នែក ជាមួយក្រុមមន្រ្តីគយចល័តខេត្តបន្ទាយមានជ័យ និងគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ បោះទីតាំងនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផងដែរ។ តាមច្រករបៀង […]

ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី

(ខេត្តត្បូងឃ្មុំ)៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)។ ពិធីនេះធ្វើឡើងនៅបរិវេណរង្វង់មូលសាលាខេត្តត្បូងឃ្មុំ ដោយមានអ្នកពាក់ព័ន្ធចូលរួមសរុបប្រមាណជាង ២,៣០០នាក់ ព្រមទាំងរៀបចំជាក្បួនដង្ហែពានជ័យលាភី យ៉ាងអធិកអធមផងដែរ។ ក្នុងពិធីដ៏មហោឡារិកនោះ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលពានជ័យលាភី ទុកតម្កល់ជាកិត្តិយស ព្រមទាំងបើកស្បៃក្រហមលើសិលាចារិក និងបានចុះហត្ថលេខាជាសក្ខីភាព លើផ្ទាំងបដា ទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ សម្រេចបាន ODF ក៏ដូចជាបង្ហោះប៉េងប៉ោងអបអរផងដែរ។ ក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានរបាយការសង្ខេបស្តីពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ដើម្បីលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលក្នុងខេត្តត្បូងឃ្មុំទាំងមូល រហូតទទួលបានជ័យលាភីនាពេលនេះ។ […]

ព័ត៌មានជាតិ

រោងចក្រផលិតបារីមួយកន្លែងតាមផ្លូវជាតិលេខ៨A ចំងាយប្រហែល២០០ម៉ែត្រចេញពីថ្នល់ជាតិនៅក្នុងមូលដ្ឋានភូមិអូរព្រេច ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្ដត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងសកម្ម

ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)…!មានរោងចក្រផលិតបារីមួយកន្លែងតាមផ្លូវជាតិលេខ៨A ចំងាយប្រហែល២០០ម៉ែត្រចេញពីថ្នល់ជាតិនៅក្នុងមូលដ្ឋានភូមិអូរព្រេច ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្ដត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងសកម្មក្នុងការផលិតបារីដើម្បីនាំចេញទៅក្រៅប្រទេស។ ប្រភពបានឲ្យដឹងថា…! ថៅកែរោងចក្រផលិតបារីនេះ ជាជនជាតិចិន ហើយបារីដែលផលិតរួចភាគច្រើន បាននាំចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែននៅក្នុងខេត្តត្បូងឃ្មុំនេះតែម្ដង។ ប្រភពបន្តថាការដែលគេជ្រើសរើសយកទីតាំងខាងលើនេះពីព្រោះងាយ ស្រួលក្នុងការដឹកជញ្ជូនបារីនាំចេញ។ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិក្បែរោង ចក្រដែលខ្លះធ្វើជាកម្មករនៅទីនោះខ្សិបខ្សៀវថា ..!មានកម្មករខ្មែរដែលធ្វើការនៅទីនោះច្រើន ប៉ុន្តែពួកថៅកែជាជនជាតិចិន រឹតបន្តឹងចំពោះបញ្ហាសុវត្ថិភាព ជាពិសេសមិនបណ្ដោយ ឲ្យប្រើ ប្រាស់ទូរស័ព្ទថតរូបផ្ដេស ផ្ដាសនោះឡើយ។ កម្មករនៅពេលចូលធ្វើការត្រូវបានប្រមូលទូរស័ព្ទទុកមួយកន្លែងដែលក្នុងហេតុផលសំខាន់ គឺមិនឲ្យថតរូប។ ក្រុមកម្មករ ជាច្រើន នាក់ទទួលស្គាល់ថានៅទីនេះធ្វើការបានប្រាក់ខែគួរសម ប៉ុន្តែទំនងជាមិនមានច្បាប់ទម្លាប់ ឬគោរពទៅតាមបទបញ្ញាតិរបស់ក្រសួង ការងារអ្វីនោះទេ។ គេឲ្យដឹងថា បារីដែលផលិតរួចត្រូវបានដឹកជញ្ជូនចេញនៅពេលយប់ដើម្បីនាំឆ្លងដែនទៅប្រទេសវៀតណាម។ ទីតាំងផលិតបារីដ៏ធំនេះ លើផ្ទៃដីជាច្រើនហិចតា មានចំនួន ២អាគារ ដែលមានថៅកែជាជនជាតិចិន ស្ថិត នៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវគេសង្ស័យថាគ្មានលិខិតអនុញ្ញាតិកំពុងសម្រុកផលិតដើម្បីលក់ទាំងក្នុងស្រុក និង នាំចេញទៅ ក្រៅប្រទេស រយះពេលជាច្រើនឆ្នាំមកហើយ ខណៈមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត និងមន្ត្រីគយធ្វើមិនដឹងមិនឮអ្វីទាំងអស់។ អង្គភាពគេហទំព័រពលរដ្ឋកម្ពុជា(prk) យើងខ្ញុំទាក់ទងទៅលោក លី សុភាលីន អភិបាលស្រុកពញ្ញាក្រែកបាន […]

ព័ត៌មានជាតិ

តើលោកហាក់និងលោកខ្លាជានរណា បើកល្បែងស៊ីសងខុសច្បាប់ ឆ្នោតឡូតូនិង ជល់មាន់ អនឡាញ បើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាម….!

ថ្ងៃទី២៣ខែ វិច្ឆិកាឆ្នាំ ២០២៤ (ខេត្តកំពង់ចាម)÷ ពលរដ្ឋលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញ  ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រ មូលលុយដោយខុសច្បាប់ពីប្រ ជាពលរដ្ឋ តាមរយៈការដាក់ពង្រាយល្បែ ងឆ្នោតឡូតូនិងជលមាន់អនឡាញ តាមទូរទស្សន៍និងលេបថតនៅតាមបណ្ដា ហាងកាហ្វេតាមផ្ទះនិងតាមតូបជាដើមក្នុងភូមិសាស្ត្រ ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម។ ជាក់ស្ដែងថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ ២០២៤នេះ អ្នកយកព័ត៌មាន យើងបានប្រទះឃើញទីតាំងល្បែង មាន់ ជល់ អនឡាញនិងឆ្នោតឡូតូពីកន្លែងកំពុងតែដំណើរការបានដោយរលូនយ៉ាងអាណាធិបតេយ្យ។ ទីតាំងទី 1 នៅភូមិព្រៃក្រោម ឃុំព្រែក ពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្ថិតជិតប៉ុស្តិ៍រដ្ឋបាល ទីតាំងទី ២នៅភូមិផ្សារព្រែកដំបូក ឃុំ ព្រែកដំបូកស្រុកស្រីសន្ធរ ខេត្តកំពង់ ចាមកំពុងតែដំណើរការបានដោយរលូន។ មេបនល្បែងអនឡាញខាងលើដែល គេស្គាល់រហស្សនាមឈ្មោះហាក់ និងឈ្មោះខ្លាបានពង្រាយទីតាំងពាស ពេញតាមបណ្ដាស្រុកនៅក្នុងខេត្តកំពង់ចាម គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់គេ ឈរជើងសម្រាប់ ចុចស៊ី សងប្រាក់ ដែលក្រុមអ្នកញៀនល្បែងមក ភ្នាល់ចាក់លុយរាល់ថ្ងៃ ។ គួររំលឹកផងដែរថា អនុសាសន៌ របស់ប្រមុខថ្នាក់ដឹកនាំ តាមរយៈសារជាសម្លេង នារសៀលថ្ងៃទី១៤ […]

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី រៀបចំព្រឹត្តិការណ៍ការប្រណាំងទូក លើកដំបូង ទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤

(មណ្ឌលគិរី)៖ ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរណ៍ជាងប្រាំម៉ឺននាក់ ដែលគ្រាកន្លងមករាល់ពិធីបុណ្យ ឬថ្ងៃឈប់សម្រាកធំៗ ខេត្តមួយនេះអាចទទួលបានភ្ញៀវប្រមាណមួយម៉ឺន ទៅពីរម៉ឺននាក់ប៉ុណ្ណោះ។ ការកើនឡើងនូវចំនួនភ្ញៀវទេសចរបែបនេះ ត្រូវគេមើលឃើញថា ដោយអាជ្ញាធរខេត្ត បានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយៗ ជាច្រើនក្នុងខេត្ត ដូចជា៖ ការប្រណាំងទូក ការប្រគំតន្រ្តី ការតាំងពិព័ណ៌ម្ហូបអាហារ និងសម្ភារៈផ្សេងៗ  បណ្តែតប្រទីប បណ្តែតកន្ទោង បង្ហោះគោម និងពិធីអកអំបុក សំពះព្រះខែជាដើម ដើម្បីបង្កភាពសប្បាយរីករាយ និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តផងដែរ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា នេះគឺជាឆ្នាំដំបូងដែលខេត្តមណ្ឌលគិរី បានរៀបចំនូវព្រឹត្តិការណ៍ការប្រណាំងទូក ដើម្បីអបអរសាទរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បានបង្កនូវភាពសប្បាយរីករាយ ជូនដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាកម្សាន្ត ក្នុងខេត្តមណ្ឌលគិរីនាពេលនេះ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ថ្វីត្បិតតែនេះគឺជាឆ្នាំដំបូង សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការរៀបចំពិធីប្រណាំងទូកនេះ ប៉ុន្តែយើងរៀបចំបានយ៉ាងល្អប្រសើរ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ […]