ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ)…!មានរោងចក្រផលិតបារីមួយកន្លែងតាមផ្លូវជាតិលេខ៨A ចំងាយប្រហែល២០០ម៉ែត្រចេញពីថ្នល់ជាតិនៅក្នុងមូលដ្ឋានភូមិអូរព្រេច ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្ដត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងសកម្មក្នុងការផលិតបារីដើម្បីនាំចេញទៅក្រៅប្រទេស។ ប្រភពបានឲ្យដឹងថា…! ថៅកែរោងចក្រផលិតបារីនេះ ជាជនជាតិចិន ហើយបារីដែលផលិតរួចភាគច្រើន បាននាំចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែននៅក្នុងខេត្តត្បូងឃ្មុំនេះតែម្ដង។ ប្រភពបន្តថាការដែលគេជ្រើសរើសយកទីតាំងខាងលើនេះពីព្រោះងាយ ស្រួលក្នុងការដឹកជញ្ជូនបារីនាំចេញ។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិក្បែរោង
ចក្រដែលខ្លះធ្វើជាកម្មករនៅទីនោះខ្សិបខ្សៀវថា ..!មានកម្មករខ្មែរដែលធ្វើការនៅទីនោះច្រើន ប៉ុន្តែពួកថៅកែជាជនជាតិចិន រឹតបន្តឹងចំពោះបញ្ហាសុវត្ថិភាព ជាពិសេសមិនបណ្ដោយ
ឲ្យប្រើ ប្រាស់ទូរស័ព្ទថតរូបផ្ដេស ផ្ដាសនោះឡើយ។ កម្មករនៅពេលចូលធ្វើការត្រូវបានប្រមូលទូរស័ព្ទទុកមួយកន្លែងដែលក្នុងហេតុផលសំខាន់ គឺមិនឲ្យថតរូប។ ក្រុមកម្មករ ជាច្រើន នាក់ទទួលស្គាល់ថានៅទីនេះធ្វើការបានប្រាក់ខែគួរសម ប៉ុន្តែទំនងជាមិនមានច្បាប់ទម្លាប់ ឬគោរពទៅតាមបទបញ្ញាតិរបស់ក្រសួង ការងារអ្វីនោះទេ។ គេឲ្យដឹងថា បារីដែលផលិតរួចត្រូវបានដឹកជញ្ជូនចេញនៅពេលយប់ដើម្បីនាំឆ្លងដែនទៅប្រទេសវៀតណាម។
ទីតាំងផលិតបារីដ៏ធំនេះ លើផ្ទៃដីជាច្រើនហិចតា មានចំនួន ២អាគារ ដែលមានថៅកែជាជនជាតិចិន ស្ថិត
នៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវគេសង្ស័យថាគ្មានលិខិតអនុញ្ញាតិកំពុងសម្រុកផលិតដើម្បីលក់ទាំងក្នុងស្រុក និង នាំចេញទៅ ក្រៅប្រទេស រយះពេលជាច្រើនឆ្នាំមកហើយ ខណៈមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត និងមន្ត្រីគយធ្វើមិនដឹងមិនឮអ្វីទាំងអស់។
អង្គភាពគេហទំព័រពលរដ្ឋកម្ពុជា(prk)
យើងខ្ញុំទាក់ទងទៅលោក លី សុភាលីន អភិបាលស្រុកពញ្ញាក្រែកបាន
ឲ្យដឹងថាសុំឲ្យទាក់ទងទៅមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំទៅ។
បើតាមសេចក្តីរាយការណ៍បានបន្តថា រោងចក្រនេះបានធ្វើសកម្មភាពផលិតបារីជាច្រើនឆ្នាំមកហើយ។ គេសង្កេតឃើញយូរៗម្តង ឃើញមានមន្ត្រីគយ,មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅអើតឡេមឡឺមៗម្ដង ម្កាលដែរ ហើយក៏បណ្តើរគ្នាមកវិញយ៉ាងស្ងៀមស្ងាត់ ទំនងដូចត្រូវថ្នាំអ្វីម្យ៉ាង របស់ថៅកែជនជាតិចិនយ៉ាងអ៊ីចឹង ។ បើទោះបីជាខេត្តត្បូងឃ្មុំត្រូវបានផ្លាស់ ប្ដូរថ្នាក់ដឹកនាំចៅហ្វាយខេត្តក៏ដោយ ក៏ដំណើរការនៃការ ផលិតបារីខុសច្បាប់នេះនៅតែបន្តដដែល។
កាលពីប៉ុន្មានខែមុនសមត្ថកិច្ច បានបង្ក្រាបទីតាំងផលិតបារីនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ១កន្លែង។ ការដែលឈ្មួញជ្រើសរើសយកទីតាំង នៅជិតព្រំដែនដើម្បីធ្វើជារោងចក្រផលិតបារីនោះ គឺងាយស្រួលក្នុងការនាំចេញទៅប្រទេសជិតខាង (វៀតណាម)។ ក្រៅពីគោលដៅធំសម្រាប់នាំចេញទៅប្រទេសជិតខាង ឬបន្តត្រឡប់ទៅប្រទេសចិនវិញនោះ បារីទាំងនេះក៏ចែកចាយនៅក្នុងប្រទេសកម្ពុជាតិចតួចផងដែរ។ ពីព្រោះបារីទាំងនោះត្រូវគេប្រាប់ថា សម្រាប់តែជនជាតិចិនប៉ុណ្ណោះដែលជក់និងប្រើប្រាស់។ គេកម្រឃើញអ្នកផ្សេងជក់បារីដែលផលិតនៅទីតាំងខាងលើនោះណាស់។
ពលរដ្ឋរស់នៅក្បែរខាងរោងចក្រផលិតបារីដែលគេសង្ស័យគ្មានលិខិតអនុញ្ញាតិរបស់ជនជាតិចិនមានចម្ងល់ថា ទាំងមន្ត្រីគយ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ពន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល ហេតុអ្វីបានជាបណ្ដែត បណ្ដោយឲ្យជនជាតិចិនធ្វើអាជីវកម្មបែបអនាធិប តេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរាប់ឆ្នាំបែប នេះ?ឬមានការពាក់ពន្ធ័ នឹងផលប្រយោជន៍ទេដឹង ?ទើបមិនបង្ក្រាបនោះ ។ យ៉ាងនេះក្តីគេសង្ឃឹមថា ឯកឧត្តម
ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដែលទើបតែកាន់តំណែងថ្មីនឹងពិនិត្យ ពិចារណាទៅលើ ករណីទីតាំងផលិតបារីនៅស្រុកពញា ក្រែកនោះផង។
ក៏ដូចលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
ត្បូងឃ្មុំមេត្តាចុះពិនិត្យផងទាន៕