(ខេត្តមណ្ឌលគិរី)÷ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ត្រូវពង្រឹងគុណភាពផ្លូវតាមទីជនបទ ឱ្យកាន់តែរឹងមាំ ប្រើប្រាស់បានយូអង្វែង ជាពិសេសការសម្រេចឱ្យបានផែនការ គ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចគ្រួសារតាមទីជនបទ កាន់តែប្រសើរឡើង។ ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តនៅត្រីមាសទី៣ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ព្រមទាំងលោក ទាវ ស៊ាងហ័ន នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទជាច្រើនរូប។ បន្ទាប់ពី លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអានរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងារអនុវត្តកន្លងមក ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ […]
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដ៏ខ្ពង់ខ្ពស់ជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)÷ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដ៏ខ្ពង់ខ្ពស់ជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។ ឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ជាម ច័ន្ទសោភ័ណ ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ៕
សកម្មភាពឈ្មួញឈ្មោះហេងរត់ពន្ធ ដឹកជញ្ជូនឈើតាមឡានសាំយុងចូល តាមច្រកង៉ាំយូលិតទៅ កាន់ប្រទេសវៀតណាមគ្មានការទប់ស្កាត់…!
ថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី)៖ ប្រភពព័ត៌មានបានឲ្យដឹងថារយៈពេលបីខែនេះកត់ សម្គាល់ឃើញឈ្មួញឈ្មោះហេង ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិ រក្សកែវសីមា ដឹកចេញ ទៅកាន់ ប្រទេសវៀតណាម តាមច្រកល្បៀង ង៉ាំយូលិតចំណុះឲ្យច្រកទ្វេរភាគី ឡាប៉ាខេ ទាំងយប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា អាចមាន ការ ឃុបឃិតគ្នាជាប្រព័ន្ធ បើក ដៃឲ្យឈ្មួញឈ្មោះហេងនាំចេញឈើជាថ្នូរទទួលបានផលប្រយោជន៍។ មហាជនបានកត់សម្គាល់ឃើញឈ្មោះហេងខាងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកល្បៀងង៉ាំយូលិតចំណុះឲ្យប៉ុស្តិ៍នគរបាល ទ្វេរភាគី ឡាប៉ាខេហើយសកម្មភាពនាំចេញឈើ គឺផ្តើមឡើងចាប់ពីម៉ោង០៧:00នាទីយប់ រហូតទល់ម៉ោង ៩:០០នាទីព្រឹក។ មានការលើកឡើង ថាបើគ្មានការ បើបារ៉ាស់ពីលោកសា ផល្លា នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីឡាប៉ាខេ នោះទេគឺក្រុមឈ្មួញមិនហ៊ានដឹក ជញ្ជូនឈើចេញទៅប្រទេសវៀត ណាមយ៉ាងដូច្នេះឡើយ? ចំណែក ខាងដែនជម្រកសត្វព្រៃ ប្រចាំការក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរីមិន ទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកកែវ សីមាលោកប៉ៃ លិន បានរក្សាភាពស្ងៀមស្ងាត់ ខណៈឈ្មួញឈ្មោះហេង បានប្រើប្រាស់រថយន្តសាំយុងដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមរៀងរាល់យប់ តែមិនឃើញសមត្ថកិច្ចណាមួយចេញមុខ ចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នេះឡើយ។ មានការអំពាវនាវដល់ […]
លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយ
(ខេត្តស្វាយរៀង)÷ប្រភពពីមន្រ្តីគយតូចតាចនៅខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង កាល ពីថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតដល់បច្ចុប្បន្ននេះគឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើ ពុករលួយរបស់ប្រធានការិយាល័យគយតាមច្រកទ្វារព្រំដែនច្រើនកន្លែងក្នុងខេត្ត ស្វាយរៀង ទាល់តែសោះ។ ផ្ទុយទៅវិញលោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាលើសមុនទៅទៀត។ ការដែលលោក ហេង សំបូរ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារ អាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់។ ប្រភពស្និទ្ធនឹងលោក ហេង សំបូរ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ ទេនោះគឺលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត និងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍ មិនហ៊ានបើកដៃឲ្យឈ្មួញធំៗនាំ ចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តបានឡើយ។ ទន្ទឹមនឹងនេះដោយសារមានការបើកដៃ ពីលោក […]
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ករណីលួចម៉ូតូ
(មណ្ឌលគិរី) យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកែវសីមានបានបញ្ជាក់ថា”កាលពីថ្ងៃទី២៩ ខែមិថុនា ២០២៤ អធិការដ្ឋាននគរបាលស្រុកកែវសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ សៀក ឆៃលាង (ថា)មានករណី ចោរកម្ម (លួចម៉ូតូ) ភ្លាមនោះ លោកហេង អ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានជូនរបាយការណ៍ ទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយពីទទួលបានរបាយការណ៍ បានដាក់បទបញ្ជាភ្លាម ដល់កម្លាំងជំនាញនគរបាលស្រុកកែវសីមា ឲ្យចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា។ ក្រោយពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ភ្លាមនោះលោកហេងអ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានដឹកនាំកម្លាំងជំនាញផ្ទាល់ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យតាំងពីថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣៣នាទី ទើបទទួលបានព័ត៌មានរាយការណ៍បន្ថែម តាមរយះលេខទូរស័ព្ទ ០៩៧៥០៨៨៨៤២ ថា”មុខសញ្ញាឃើញនៅKTV ៩៩៩៩ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា នឹងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រែខ្ទុម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ ចុះដល់ទីតាំង KTV ៩៩៩៩ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។ .ជនសង្ស័យឈ្មោះទី០១ លី ស្រឡោះ […]
ឯកឧត្តម ចាយ បូរិន ណែនាំដល់មន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ត្រូវក្តាប់ការងារក្នុងវិស័យសាសនា និងសិក្សាស្រាវជ្រាវនៅជំនឿបងប្អូនជនជាតិដើមភាគតិច ដើម្បីរៀបចំច្បាប់គ្រប់គ្រងសាសនាឲ្យបានល្អប្រសើរនាពេលខាងមុខ
មណ្ឌលគិរី៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានអនុវត្តកន្លងមក ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំដល់មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ក៏ដូចជាមន្ទីរធម្មការនិងសាសនាខេត្តនានា ត្រូវតៀមលក្ខណៈរួចជាស្រេចរៀបចំ ពិធីទូងស្គរ វ៉ៃឃ្មោះ គ្រប់បណ្តាវត្តអារាម និងបណ្តាវិហារសាសនាទាំងអស់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ […]
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ“រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”
(មណ្ឌលគិរី)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំសហគមន៍គ្មាន គ្រឿងញៀន” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ចាន់ រតនា អភិបាលរងខេត្ត រួមទាំងលោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ អភិបាលក្រុង/ស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន ប្រមាណជា ១.០០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក «ចូលរួមលុបបំបាត់គ្រឿងញៀន […]
ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការអហខេត្តព្រះវិហារ កំលាំងអហស្រុកសង្គមថ្មីចំនួន៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង អាវុធ០៣ដើម(Ak54 Ak47ចំនួន២ដើម) វិទ្យុទាក់ទងចំនួន ០៣គ្រឿង ដឹកនាំដោយ អ.ឯក ស្រី វណ្ណនី មេបញ្ជាការអហស្រុកសង្គមថ្មី សហការជាមួយ
( ខេត្តព្រះវិហារ) -នៅវេលាម៉ោង១៥ និង០០នាទីថ្ងៃទី28/06/24ស្ថិតក្នុងភូមិ រំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការអហខេត្តព្រះវិហារ កំលាំងអហស្រុកសង្គមថ្មីចំនួន៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង អាវុធ០៣ដើម(Ak54 Ak47ចំនួន២ដើម) វិទ្យុទាក់ទងចំនួន ០៣គ្រឿង ដឹកនាំដោយ អ.ឯក ស្រី វណ្ណនី មេបញ្ជាការអហស្រុកសង្គមថ្មី សហការជាមួយអហស្រុករវៀង ដោយមានការសម្របសម្រូលពីឯកឧត្តប ទី សុវិនថាល់ ព្រះរាជអាជ្ញានៃសាលា ដំបូងខេត្តព្រះវិហារបានចុះបង្ក្រាប ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ០១លើកលទ្ធផល -ឃាត់ខ្លួនជនសង្ស័យ0២នាក់ ១ ឈ្មោះ វ៉ែន វ៉ន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបបរមិនពិតប្រាកដ ២ ឈ្មោះ ទូច ម៉ៅ ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរ មេផ្ទះ។ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ វត្ថុតាងចាប់យករួមមាន: 1/ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់ […]
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រី ចុះបាញ់ថ្នាំកំចាត់សត្វដង្កូវសុីស្រូវ នៅស្រុកចំការលើ
កំពង់ចាម: ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រី ជំនាញ ចុះធ្វើការបាញ់ថ្នាំ កំចាត់សត្វដង្កូវសុីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បួង ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករ នូវករណីដង្កូវស៊ីបំផ្លាញស្រូវខាងលើនេះ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវរបស់បងប្អូនប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវ ស្ថិតនៅភូមិ ឃុំដូចខាងលើ ។ ក្រោយពិនិត្យឃើញថា ស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង តំណាងក្រសួងកសិកម្ម បានចាត់ឲ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវឲ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។ […]
គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវឃុំសង្កាត់ជាសារធារណៈនៅឃុំរូង.ស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី
(ខេត្តត្បូងឃ្មុំ)÷ថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២៤ព្រឹកគម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវនៅសាលាឃុំរូងមានបីគម្រោងតែមួយគំរោងត្រូវបានលើកទៅថ្ងៃខាងមុខដោយឡែកនៅពីរគម្រោងទៀត មានឃុំរូងនិងឃុំជាំ។ គម្រោងដេញថ្លៃនេះដោយមានការចូលរួមលោកអភិបាលរងស្រុកមេមត់និងអនុប្រធានទីចាត់ការលទ្ធកម្មខេត្តត្បូងឃ្មុំ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់និង អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។ ការដេញថ្លៃស្ថាបនាសាងសង់ផ្លូវបានពីរគំរោងទី១បានទៅលើឃុំជាំស្ថាបនាសាងសង់ផ្លូវគ្រួសក្រហម ប្រវែង១៤២៦ម៉ែត្រ.ទទឹង៤ម៉ែត្រកម្រាស់១,៥០មមដាក់លូ១កន្លែងនិងស្លាកគម្រោង១។តំលៃប៉ាន់ស្មាន១០២;២៨១.១០០លានរៀលគត់។បានទៅម្ចាស់ក្រុមហ៊ុន ហ៊ួត ឆៃលីម ដេញបាន៧១.០០០.០០០លានរៀល គត់។ គម្រោងទី២បានទៅលើឃុំរូងតម្លៃប៉ាន់ស្មាន១២៩.៨៧៩.៦០០លានរៀលគត់បានទៅលើក្រុមហ៊ុន ស្រុង សឿនក្នុងតម្លៃមិនទាន់កែក្នុងតារាង.២៦.២៨៧.០០០លានរៀលគត់។តម្លៃកែឡើង៥៤.០០០.០០០.លានរៀលគត់។សំណួរសួរថាក្នុងនាមជា ប្រធានលទ្ធកម្មឃុំមានសិទ្ធិកែតម្លៃដែលដេញបានតាមតម្រូវដែលខ្លួនពេញចិត្តឬ? សំណួរមួយទៀតចុះ ហេតុអ្វីក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបបន្ទាប់ហេតុអ្វីក៏មិនឲ្យតើ លោកឆនយ៉តមេឃុំរូង ក្នុងនាមប្រធានលទ្ធកម្មឃុំមិនឲ្យទៅក្រុមហ៊ុននោះជាអ្នកឈ្នះ ក្នុងតារាងតម្លៃទាបបន្ទាប់មានម្ចាស់ក្រុមហ៊ុន សៀក លាង ហៃ ដេញបានតម្លៃ៥៤.០៤0០០០រៀលគត់)តើនេះជាការឃុបឃិតឬក៏យ៉ាងណាបានជាតម្លៃទាបបន្ទាប់មិនអោយឈ្នះ ក្នុងនាមលោកជាប្រធានលទ្ធកម្មឃុំមិនឱ្យលទ្ធផលអ្នកលេខទាបបន្ទាប់ឈ្នះ។ ការដេញថ្លៃហាក់បីដូចមានការត្រៀមចំទុកជាមុខ នេះជាការចំងល់របស់ប្រជាពលរដ្ឋ៕ ខាងអង្គភាពគេហទំព័រprkយើងខ្ញុំ ធ្វើការចុះផ្សព្វផ្សាយព័ត៌មានក្នុងនៃស្ថាបនាតែប៉ុណ្ណោះមិនបានរិះគន់ជាន់ពន្លិចបុគ្គលណាម្នាក់ឡើយ៕