ថ្ងៃទី20 ខែធ្នូឆ្នាំ2023 ខេត្តបន្ទាយមានជ័យ ៖វេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនានា ព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ នៅចំពោះមុខសមភាគីថៃ តំណាងដោយ ឯកឧត្តម ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងអង្គពិធីដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ និងតំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិពាក់ព័ន្ធនានា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនេះឱ្យបានកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ ហើយជនរងគ្រោះទាំងអស់ នឹងទទួលបានយុត្តិធម៌ និងសេវាគាំពារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។ ឈរលើស្មារតីនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលថៃ សម្រេចសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសពលកររងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត […]
Author: prkadmin
សង្វៀនជល់មាន់បៀអាប៉ោងខុសច្បាប់ផ្លូវលេខ ៧៨ ស្ថិត នៅ”ភូមិរាជានុកូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងចេញពីរង្វង់មូលអូរពងមាន់ (ប្រហែល១.គីឡូម៉ែត្រ)បើកចល័តពីកន្លែងមួយទៅកន្លែងមួយទៀត រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី19ខែធ្នូឆ្នាំ2023 ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពពីប្រជាពលរដ្ឋ ក្រុងស្ទឹងត្រែង បានអោយដឹងថា មានសង្វៀនជល់ មាន់បៀអាប៉ោងខុសច្បាប់ដុះស្លែបើកលេងចល័តចេញពីរង្វង់មូលអូរពងមាន់ “ប្រហែល ១ គីឡូម៉ែត្រ” នៅផ្លូវលេខ៧៨ “ភូមិរាជានុកូល”សង្កាត់ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹង ត្រែង ជល់មាន់បៀអាប៉ោងជាយូរឆ្នាំមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបនៅឡើយទេ?បើទោះមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋក៏ដោយក៏អាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានទាំងនោះមិនអើពើទប់ស្កាតនិងបង្រ្កាបនោះទេ។ ប្រភពបានបន្តថាក្នុងមួយថ្ងៃៗមានក្រុមញៀនល្បែងចូល រួមលេងយ៉ាងគគ្រឹកគគ្រេង ដោយសារមេល្បែង អាងមានខ្នងបង្អែករឹងមាំ ទើបមានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូល ដ្ឋានទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះបាន។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលូច. ចោរឆក់. ចោរប្លន់. ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។ ប្រភពប្រជាពលរដ្ឋក្នុង”ភូមិរាជានុ កូល” បានបន្តអោយដឹងទៀតថា នៅក្នុងចំការកៅស៊ូមួយកន្លែង នៅចំណុចអូរពងមាន់ (ចេញពីរង្វង់មូលប្រហែល ១.គីឡូម៉ែត្រ)”ភូមិរាជានុ កូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង មានបើកសង្វៀនជល់មាន់បៀអាប៉ោងដ៏ធំដុះស្លែ បើកចល័តពីមួយទៅមួយទៀតមានអ្នកចេញចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញា ធរមូលដ្ឋានឡើយ។ប្រជាពលរដ្ឋក៏ដូចមហាជនដាក់ជាចម្ងល់ថា ហេតុអ្វីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាលោកអធិការនគរបាលក្រុងស្ទឹងត្រែងនិងលោកអភិបាល ក្រុងស្ទឹងត្រែងក៏ ដូចជាមេកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងស្នងការនគរ បាលខេត្តស្ទឹងត្រែងមិនចាត់វិធានការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមអោយស្របតាមគោល នយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ៧ […]
លោកជា ម៉ូស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1កាន់តំណែងដុះស្លែភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែងនិងបក្សពួកប្រព្រឹត្តអំពើពុករលួយអាងខ្នងលោកឌុច គន្ធាអភិបាលរងទទួលបន្ទុកផ្នែកជញ្ជីង?
ថ្ងៃទី18ខែធ្នូ ឆ្នាំ2023 ប្រភពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះប្បីជាមិនលើសទម្ងន់ក៏មន្រ្តីៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1 មិនគូរបណ្ដែតបណ្ដោយឲ្យឈ្មួញដឹកលេីសទំងន់តាមអំពេីចិត្ត។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ឬអភិបាលរងខេត្តទទួលបន្ទុកផ្នែកជញ្ជីងទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក នេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ៕
ប្រធានគយចល័តលើផ្ទៃប្រទេស តំបន់៣លោកនុត លីឆូយ ពង្រាយ ដៃជើងប្រមូលសេដ្ឋកិច្ចតាមរបៀបអំពើពុករលួយ.!
ថ្ងៃទី 18ខែធ្នូឆ្នាំ2023 ខេត្តព្រះសីហនុ៖ ប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសីហនុបានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធាន គយចល័តលើផ្ទៃប្រទេសតំបន់ ៣ មកគឺលោក នុត លីឆូយ បានពង្រាយដៃជើងខ្លួនចាំ ពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តកោះកុង.ព្រះសីហនុ.កំពង់ស្ពឺ.ចូលមកកាន់រាជធានី ភ្នំពេញ គាបយកលុយអាជីវករនិងឈ្មួញតាមអំពើចិត្តប្រព្រឹត្តរបៀបអំពើពុករលួយខ្លាំងក្លាជាងអតីតលោក កែវ អង្កាម ធ្វើជាប្រធាននៅទីនោះទៅ ទៀត ។ ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តផ្ទៃប្រទេសតំបន់៣ មានស្នាក់ការប្រចាំនៅស្រុកស្រែអំបិលក្រោមការគ្រប់គ្រងរបស់លោក នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ជើងខ្លាំងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្តមិនខ្វល់ពី មហាជនការរិះ គន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ដែលអាងមានខ្នង បង្អែករឹងមាំ ហ៊ានប្រព្រឹត្តអំពើពុក រលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ ភាពមិនប្រក្រតីពុករលួយរបស់លោក នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង […]
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តរៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទពង្សាវតាខ្មែរដោយផ្ទាល់រួមគ្នា។ ការគោរពទង់ជាតិមិនត្រឹមតែជាការរំឮកគុណវីរបុរសជាតិខ្មែរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដីខ្មែរប៉ុណ្ណោះទេ តែក៏បានបង្ហាញពីការគោរពវិន័យក្នុងស្ថាប័ន លើកកម្ពស់ស្មារតីគោរពជាតិ សាសនា ព្រះមហាក្សត្រ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង មានឱកាសជួបជជែកពិភាក្សា និងចែករំលែកសុខទុក្ខ និងការងារប្រចាំសប្តាហ៍ដល់គ្នាទៅវិញទៅមកផងដែរ។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ របស់រាជរដ្ឋាភិបាល
ថ្ងៃទី17ខែធ្នូឆ្នាំ2023 ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្ត “គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧- ២០២៣” របស់រាជរដ្ឋាភិបាល ដែលជាការគិតគូរដល់មនុស្សវ័យចាស់ តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានា ឱ្យបាននូវសន្តិសុខ ប្រាក់ចំណូល, កាត់បន្ថយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រជាជនវ័យចាស់ ព្រមទាំងលើកកម្ពស់សុ ខុមាលភាពរបស់ពួកគាត់ ប្រកបដោយសមធម៌, ពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុង សង្គមជាតិ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីលានប៊ូល និងប៉េតង់ពហុកីឡដ្ឋានជាតិ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងគាំទ្រចំពោះឯកឧត្តមបណ្ឌិត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញ ជាពិសេសការផលិតទិន្នផលកសិកម្មឱ្យជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ
ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អ៉ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក អ៉ិកាវ៉ា ណោគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន ក្នុងរយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន Ehime Package ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។ ជាការឆ្លើយតប សម្តេចធិបតី […]
ឡានកែទ្រុងដឹកធ្យូងជាច្រើនគ្រឿង ចូលតាមប៉ុស្តិ៍ច្រកទ្វេរភាគីជ័យឃ្លាំង យកទៅ វៀតណាម!
ថ្ងៃទី16ខែធ្នូឆ្នាំ2023 ខេត្តក្រចេះ÷ ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំ ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះបាន ឲ្យ ដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះ ល្បីល្បាញខាងរកស៊ីដឹកជញ្ជូនបទ ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច 105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី10ទៅ15 ឡានយាំយ៉ុងឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷ ឡានដឹកធ្យូងទាំងនោះប្រហែលជា មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត ណាមគ្មានអ្នកហ៊ានបង្ក្រាប។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទដែលអាចដឹកធ្យូងឆ្លងដែនបាន។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ […]
រដ្ឋាភិបាល គូរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះសេុីបអង្កេតឲ្យបានស៊ីជម្រៅ ចំពោះលោក មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ មានការរួមដៃពីសំណាក់ ប្រធានការិយាល័យគយជ្រៃធំ បេីកដៃឲ្យមេឈ្មួញតូច ធំ នាំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ យ៉ាងគំហុក ទាំងយប់ទាំងថ្ងៃ !
ថ្ងៃទី 15ខែធ្នូ ឆ្នាំ2023 ខេត្តកណ្តាល ÷ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំបានឲ្យដឹងថា ក្រុមឈ្មួញធំៗ និងអាជីវករក្នុងខេត្តកណ្តាលសម្រុកនាំចូលទំនិញ ពីស្រុកយួនយ៉ាងពេញបន្ទុក ដូចជា ត្រី បន្លែផ្លែឈើ មី ទឹកស្ទីង និងគ្រឿងកំប៉ុងគ្រប់មុខ ព្រមទាំងទំនិញជាច្រើនប្រភេទទៀត ហើយសមត្ថកិច្ចពាក់ព័ន្ធ ច្រកអន្តរជាតិ ជ្រៃធំ អាចប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ថ្ងៃ។ ការដែលលោក ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ ដែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ ហេតុនេះលោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល គួរតែពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយ របស់សមត្ថកិច្ចច្រកទ្វារអន្តរជាតិជ្រៃធំ ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់រួចទៅហើយ។ ក្រុមឈ្មួញតូច ធំ មកពីខេត្តនានា ដែលនាំទំនិញគ្រប់ប្រភេទចេញពីស្រុកយួន ចូលតាមច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ ស្រុកជ្រៃធំ បានឲ្យដឹងថា បច្ចុប្បន្ននេះមេប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា ការដែលមេបប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជ្រៃធំ ហ៊ានធ្វើអ្វីៗ […]