ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តរៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទពង្សាវតាខ្មែរដោយផ្ទាល់រួមគ្នា។

ការគោរពទង់ជាតិមិនត្រឹមតែជាការរំឮកគុណវីរបុរសជាតិខ្មែរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដីខ្មែរប៉ុណ្ណោះទេ តែក៏បានបង្ហាញពីការគោរពវិន័យក្នុងស្ថាប័ន លើកកម្ពស់ស្មារតីគោរពជាតិ សាសនា ព្រះមហាក្សត្រ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង មានឱកាសជួបជជែកពិភាក្សា និងចែករំលែកសុខទុក្ខ និងការងារប្រចាំសប្តាហ៍ដល់គ្នាទៅវិញទៅមកផងដែរ។

សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕

Leave a Reply

Your email address will not be published.