ថ្ងៃទី 07ខែមករា2024 (ខេត្តកណ្តាល )÷ តាមប្រភពព័ត៌មាន ពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា÷ ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៏ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ1ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ ស្កាត់ឡើយ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបឡើងកាន់តំណែងថ្មីៗ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាត ត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយអាងខ្នងបង្អែកគ្រាក់ៗនៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹក ជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៏ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា÷ […]
Month: January 2024
ល្បែងស៊ីសងអានាធិបតេយ្យមាន់ ជល់បៀអាប៉ោងយូគីខុសច្បាប់ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី 02ខែមករាឆ្នាំ2024 (ខេត្តកែប) ៖ សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០ ២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាអោយគណ: អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប ទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោបានបញ្ជាក់យ៉ាងដាច់ណាត់ថាបើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុ វត្តទប់ស្កាត់និងបង្រ្កាប ទីតាំង បនល្បែងស៊ីសង គ្រប់ប្រភេទ ក្នុង ដែនការគ្រប់គ្រងរបស់ខ្លួន? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ ដោយឡែក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បណ្តោយឲ្យម្ចាស់សង្វៀនល្បែងសុីសង ជល់មាន់ បៀអាប៉ោងយូគី ខុសច្បាប់ មួយកន្លែងស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បើកលេងគគ្រឹកគគ្រេងយ៉ាងអនា ធិបតេយ្យគ្មានការបង្រ្កាបនោះទេ។ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបានរាយការ ណ៍មកថា÷ ទីតាំងសង្វៀនជល់មាន់ បៀអាប៉ោង យូគីខុសច្បាប់ មួយកន្លែងក្នុង […]
លោក អួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ប្រព្រឹត្តអំពើពុករលួយ ខ្លាំងជាងមុនដើម្បីស្រង់ដើមធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ?
ថ្ងៃទី 01ខែមករាឆ្នាំ2024 ប្រភពពីមន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់មួយបានឲ្យដឹងថា÷ ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបាន តំណែងជាប្រធានគយចល័តតំបន់១ គឺ កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលក្នុងទីក្រុងភ្នំពេញ។ ឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញពីស្រុកយួន ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំដែនត្រពាំងផ្លុង និងច្រកទ្វារអន្តរជាតិព្រំដែនមុឺនជ័យ ជាពិសេសមកពីច្រកទ្វារអន្តរជាតិព្រំដែនបាវិត តាមបណ្តោយផ្លូវជាតិលេខ១ ព្រមទាំងច្រកផ្សេងៗទៀត មានរថយន្តធំ ៗដឹកទំនិញពីគ្រប់បណ្ដាខេត្ត ចូលមកទីក្រុងភ្នំពេញក្នុងមួយថ្ងៃៗមិនក្រោមពី 700 គ្រឿងទៅ900គ្រឿងនោះទេ ហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យ មេគយចល័តតំបន់១ក្នុងរថយន្តនីមួយៗបង់ចន្លោះពី 150 ដុល្លារទៅ 500 ដុល្លារឲ្យទៅមេគយចល័តតំបន់មួយទើបចូលទីក្រុងភ្នំពេញបានដោយសុវត្ថិភាព ។ អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយ គយចល័តតំបន់មួយកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោក អ៊ួន សុវណ្ណារ៉ា អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន ។ ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់មួយ ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗ តាមទំនេីងចិត្តទៀត។ ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់មួយ […]