ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជិតពីខែហើយគ្រួសារឈ្មោះប៊ុរ ប៊ាន និងប្រពន្ធឈ្មោះស៊ន់ ស៊ីណាត ត្រូវជា ឪពុកម្តាយ របស់ឈ្មោះប៊ាន ឌួង ដែលជា ជនរង្គ្រោះត្រូវបានក្មេងទំនើង វាយសម្លាប់ មិនទាន់បានពន្លឺយុត្តិធម៌

ករណីអំពើឃាតកម្មវាយនឹងប្រនួងគប់ នឹងដំថ្មប ណ្តាលឲ្យ(ស្លាប់) កេីតហេតុកាលពីថ្ងៃ ទី១៣ខែមេសា   ឆ្នាំ២០២៤  វេលាម៉ោង ២ និង ៣០ នាទី  ពេលវេលាថ្ងៃល្ងាច ខេត្តត្បូងឃ្មុំ÷មានករណីមនុស្សឃាត នៅចំណុចព្រំប្រទល់ស្រុកពញាក្រែក និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះមានឈ្មោះប៊ាន ឌួង ភេទ ប្រុស អាយុ18 ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរធ្វើការនៅក្រុម ជិពម៉ុង លក់គ្រឿងសំណង់ មានទីលំនៅភូមិ ស្រឡៅច្រឹង ឃុំវាលម្លូរ ស្រុកពញាក្រែក។បានមកលេងផ្ទះ នៅរដូវបុណ្យចូលឆ្នាំខ្មែរពេលនោះ ឈ្មោះប៊ាន ឌួងបានសុំម្តាយទៅលេងខេត្តត្បូងឃ្មុំ ហើយក៏វិលត្រ ឡប់មកផ្ទះវិញដល់ចំណុចភូមិពពេល ឃុំពពេលព្រំប្រទល់ជាប់ស្រុក ពញាក្រែកនិងស្រុកតំបែរ ឃើញមានក្រុមក្មេងស្ទាវផឹកស៊ីឈ្លួសគ្នាវ៉ៃ កាប់ចាក់ពេលនោះឈ្មោះប៊ាន ឌួង ដែលជាជនរង្គ្រោះមិនបានដឹងរឿងអ្វី ក៏មកដល់ចំណុចកើតហេតុស្រាបតែ មានជនបង្ករមានគ្នាពីនាក់ដែលគេស្គាល់ច្បាស់គឺឈ្មោះ គឿន កង ភេទប្រុស អាយុ 20 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អតីតមេគយខេត្តបន្ទាយមានជ័យលោកនូ ស៊ីថាដល់អាយុចូលនិវត្តន៍ ហើយស្រាប់ឥឡូវរត់ការសុំថ្នាក់លើបន្តការងាររួចត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា​ភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម?

ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៤ (រាជធានីភ្នំពេញ)÷ ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា​ ខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…! ។ ក៏ប៉ុន្តែបន្ទាប់ពី​បានឡើងកាន់តំណែង​ថ្មីភ្លាម​លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តគ្រប់ច្រកល្ហក​រួមទាំងតាម​ផ្លូវជាតិ​ផងដែរ​ដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​ ប៉ុន្តែ​ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ នូ​ ស៊ីថា​ ឡើងកាន់តំណែងភ្លាម​តម្រូវអោយមាន​រាប់ក្បាលឡានបង់លុយ​ច្រើនៗ​ដោយលើកហេតុផលថា​ដើម្បី​រកចំណូល​ចូល​ជាតិ​ តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូលជាតិ​។ ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ បើសង្ឃឹមទៅលើសាម៉ីស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានោះ គេមិនសង្ឃឹមទេ មានតែអង្គភាព ACU ប៉ុណ្ណោះដែលអាចរកឃើញនូវភាពស្អុយរលួយរបស់លោក នូ ស៊ីថា ជាអតីតជាប្រធានសាខាគយ និងរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានលេបថ្នាំពន្យាកំណើតរហូតបានឡើងកាន់ដំណែងជាប្រធាននាយកដ្ឋានគយចល័តដែលល្បីពីខេត្តបន្ទាយមានជ័យពីរឿងពុករលួយថាមិនធម្មតានោះ​ ! មិនតែប៉ុណ្ណោះភាពល្បីល្បាញ ​របស់លោក នូ ស៊ីថា មិនត្រឹមតែល្បីថាជានាយគយពូកែរចាប់ជម្រឹតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន មកពីខេត្តទាំង៩ផ្សេងៗគ្នា មានចំនួនសរុប ៦៨គ្រួសារ ស្មើរនិង ២៤៥នាក់ ប្រុស១៥៨នាក់ ដែលបានមកបោះជំរុំនៅលើអាងទំនប់រក្សាធ្វើនេសាទ ត្រូវបានមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀងទុកពេលឲ្យរយៈពេល៣ថ្ងៃ ត្រូវរុះរើទៅលំនៅដ្ឋានរាងៗវិញ ក្រោយពីចុះផ្សព្វផ្សាយ និងជូនដំណឹង

(ខេត្តព្រះវិហារ )៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀង បានចុះផ្សព្វផ្សាយនិងជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅអណាធិបតេយ្យ លើខ្នងទំនប់អាងទឹករក្សា ដើម្បីប្រកបមុខរបរនេសាទ ត្រូវបានឲពួកគាត់ធ្វើការរុះរើ និងចាកចេញទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ ក្នុងឱកាសនោះដែល ក្រុមការងារបានទុកពេលឲ្យពួកគាត់រយៈពេល ៣ថ្ងៃ ដោយកំណត់យកត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃច័ន្ទ ទី១០ ខែមុថុនា ឆ្នាំ២០២៤ ត្រូវរុះរើដោយខ្លួនឯងចេញឲ្យអស់ពីទីតាំងខាងលើនោះ បើមិនដូចច្នោះទេ និងចាត់ការតាមផ្លូវ។ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹងថា ៖ ប្រជាពលរដ្ឋខាងលើ ពួកគាត់បានមករកត្រី ដោយមានការបង្ហោះតាមបណ្ដាញសង្គមតៗគ្នា ទើបធ្វើឲប្រជាពលរដ្ឋតាមបណ្ដាលខេត្តផ្សេងៗ ពួកគាត់បានសំរុកមកហើយមានការបោះជុំរុំថែមទៀតផង បង្កឲមានភាពអាណាធិបតេយ្យ ធ្វើឲទឹកកខ្វក់ ធំក្លិនស្អុយ ឆ្អាបត្រី ដែលនៅតំបន់នេះតែងតែមានបងប្អូនប្រជាពលរដ្ឋមកលេងនិងស្រូបយកខ្យល់អាកាសបរិសុទ្ធក្រោយពីសម្រាក់ពីការងារ។ ហើយសំខាន់ទៀតនោះគឺសុខសុវត្ថិភាពសម្រាប់ពួកគាត់ដែលមកស្នាក់នៅទីនោះ។ ហើយអាចបង្កហានិភ័យផ្សេងជាយថាហេតុ ដោយជំនន់ទឹកភ្លៀងមិនបានប្រាប់យើងមុននោះទេ ។ ហើយលោកបានបន្តទៀតថា ក្នុងនាមជាអាជ្ញាធរ បានពន្យល់នែនាំដល់ពួកគាត់ដែលបានមកបោះជុំរុំខាងលើ ត្រូវចូលរួមអនុវត្តន៍តាមការមែនរបស់អាជ្ញាធរ ក៏ដូចក្រសួងកសិកម្ម ត្រូវរុះរើឲបានតាមការកំណត់ដែលបានជំរាបជូន បើមិនដូចច្នោះទេខាងអាជ្ញាធរនិងអនុវត្តន៍ទៅតាមផ្លូវច្បាប់។ លោក ពឹង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីឯកឧត្តម សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ

ខេត្ត ព្រះវិហារ÷  នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤  លោក រឹទ្ធិសូណា អធិការស្រុកជ័យសែនបានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកជ័យសែន បានចុះបិទទីតាំងបើកល្បែងឆ្នោតឡូតូ បានចំនួន២ទីតាំងលើ២ឃុំ គឺឃុំ ស្អាង និងឃុំតស៊ូ ពុំមានច្បាប់អនុញ្ញាត ម្ចាស់ផ្ទះ(ជួលឲ្យបើកល្បែងខាងលើ)មានឈ្មោះដូចខាងក្រោម: ១.ឈ្មោះ កែវ ឡូត ភេទ ប្រុស អាយុ ៦៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ គោក ឃុំ ស្អាង ស្រុកជ័យសែនខេត្តព្រះវិហារ ២.ឈ្មោះ ឈឿន ណារីម ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតស៊ូ ឃុំតស៊ូស្រុកជ័យសែនខេត្តព្រះវិហារ កម្លាំងជំនាញបានធ្វើកំណត់ហេតុដកហូតវត្ថុតាងបានរួមមាន ទូរទស្សន៍ចំនួន ២គ្រឿង ម៉ាសុីនព្រីនក្រដាសឡូតូចំនួន ២គ្រឿង តេលេទូរទស្សន៍ចំនួន ២ និងក្រដាសសម្រាប់ព្រីន ចំនួន ១កេះ យកមករក្សាទុកនៅអធិការដ្ឋាន និងបានធ្វើកិច្ចសន្យាជាមួយនឹងម្ចាស់លំនៅដ្ឋានអោយបញ្ឈប់ការជួលទីតាំងសម្រាប់បើកទៀត ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍

កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថ្លែងក្រើនរំលឹកលើផែនការងារសំខាន់ៗ ចំនួន០៣ ÷ ១.ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ២.ផែនការងារព្រហ្មទ័ណ្ឌ : សំដៅ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាន់ពេលវេលា ធានាថែរក្សាបាន សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ៣.ផែនការងារអត្តសញ្ញាណកម្ម បង្កើនប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ទាប់ពីលោកវរសេនីយ៍ឯក ហួត សាវុធ នាយការិយាល័យសរុបផែនការ បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំសប្ដាហ៍រួចមក លោកឧត្តមសេនីយ៍ទោស្នងការ បានឯកភាព និងកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ចំពោះការអនុវត្ត តួនាទី/ភារកិច្ចជំនាញ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចបញ្ជាក់ក្នុងរបាយការណ៍ ខាងលើនេះស្រាប់។ ជាមួយការខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់បងប្អូនកងកម្លាំង ជាប្រចាំថ្ងៃនាពេលកន្លងមក លោកឧត្តមសេនីយ៍ ស្នងការ បន្ថែមលើការងារ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខេត្តព្រះវិហារ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ អធិការក្រុង-ស្រុកទាំង៨ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៥១

(ព្រះវិហារ)៖ ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ អធិការក្រុង-ស្រុកទាំង៨ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៥១ ក្នុងខេត្ត ត្រូវបន្តសហការរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការចរាចរគ្រឿងញៀន ក្រុមក្មេងទំនើង សិស្សគេចសាលារៀន និងបទល្មើសផ្សេងៗទៀត ឱ្យអស់ពីក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល និងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃទី៣ មិថុនា ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ពិធីនោះផងដែរ ក៏មានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍, វរសេនីយ៍ស្នងការរង, អនុផែន, នាយ-នាយរងការិយាល័យ, អធិការ, អធិការរងនគរបាលក្រុង-ស្រុកទាំង៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥១ឃុំ-សង្កាត់ ផងដែរ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានផ្តល់អនុសាសន៍ដឹកនាំ ដោយត្រូវបន្តសហការរួមគ្នាបំពេញភារកិច្ចឱ្យបានល្អ និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ធ្វើយ៉ាងណាត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីប្រកាសតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិជូនដល់យោធិននៃកងរាជអាវុធហត្ថចំនួន៧២រូប  

ខេត្តព្រះវិហារ ៖នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារនាព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤បានធ្វើពិធីប្រកាសតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិជូនដល់យោធិននៃកងរាជអាវុធហត្ថចំនួន៧២រូប ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតី្តភាពលោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការ.កងរាជអាវុធហត្ថខេត្តព្រះវិហារ។ នៅក្នុងពិធីនោះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាកអស់លោក លោកស្រីជាមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទី នាយការិយាល័យរួមនឹងអស់លោកមេបញ្ជាការ ដែលអញ្ជើញមកពីបណ្តាមូលដ្ឋានក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានសម្តែងនៅមនោសញ្ចេតនាសោមនស្សរីករាយជាមួយនឹងយោធិននៃកងរាជអាវុធហត្ថថិតក្រោមឱវាទរបស់លោកទាំងអស់ដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលក៏ដូចថ្នាក់ដឹកនាំក្រសួងការពារជាតិផ្តល់កាទុកចិត្តតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិឲ្យនៅក្នុងឪកាសនេះដែលនេះជាសក្ខីភាពដ៏ឩង្តុឧត្តមដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងតែងគិតនិងឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងដែលយោធិនរបស់យើងខិតខំបម្រើជាតិមាតុភូមិនឹងប្រជាពលរដ្ឋកន្លងមក។ ជាមួយគ្នានោះលោកមេបញ្ជាការក៏បានផ្តាំផ្ញើរ នឹងស្នើរសុំដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ដែលត្រូវបានតំលើងមុខតំណែងក៏ដូចជាបំពាក់ឋានន្តរសក្តិក្នុងពេលនេះហើយគឺមិនត្រូវយកមុខតំណែងឬក៏ឋានន្តរសក្តិនេះទៅប្រព្រឹត្តអំពើអ្វីមួយដែលប្រាស់ចាក់ពីតួរនាទីនឹងភារកិច្ចរបស់ខ្លួនឡើយ។ លោកមេបញ្ជាការថាគឺត្រូវយកមុខតំណែងដែលយើងទទួលបានពេលនេះបន្តខិតខំប្រឹងប្រែងចូលរួមរក្សាសណ្តាប់ធ្នាប់ចូលរួមទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗគោរពវិន័យឲ្យបានមុឺងម៉ាត់ស្រាវជ្រាវក្រុមជនទាំងឡាយណាដែលបង្កអសន្តិសុខដល់សង្គមជាតិមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទះរបស់រាស្ត្រ។ បន្ថែមពីនោះលោកមេបញ្ជាការថាជាកាពិតណាស់កម្លាំងយោធិននៃកងរាជអាវុធហត្ថរបស់យើងគឺដើរតួរយ៉ាងសំខាន់ជាសរសេរគ្រឹះដ៏រឹងមាំជាកម្លាំងចលករដ៏រស់រវើកជាមួយនឹងរាជរដ្ឋាភិបាលហើកិច្ចការស្នូលដែលមន្ត្រីអាវុធហត្ថយើងធ្វើទទួលបានជោគជ័យកន្លងមកលោកមេបញ្ជាការថាគឺត្រូវបន្តអនុវត្តធ្វើបន្តទៀត៕ សូមបញ្ជាក់ផងដែរថាយោធិននៃកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដែលត្រូវបានប្រកាសមុខតំណែងនឹងបំពាក់ឋានន្តរសក្តិនាខណះពេលនោះមានចំនួនសរុប៧២រូប។ ក្នុងនោះយោធិនដែលត្រូវតំលើងឋានន្តរសក្តិមានចំនួន៤រូបនឹងយោធិនដែលទទួលបានមុខតំណែងថ្មីមានចំនួន៤០រូបផងដែរ៕និពន្ធ នាយករង សាន ប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុកកងមាស!

(កំពង់ចាម) ៖ថ្ងៃទី០១ខែមិថុនាឆ្នាំ ២០២៤កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ និងចាប់យកវត្ថុតាងជាក់ស្ដែង។ ក្នុងប្រតិបត្តិការនោះ​ ដោយ​អនុវត្ត​តាម​បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានធ្វេីឡេីង​កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤​ម្សិលមិញនេះ​។ ចំណែក​វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន​៖​ ម៉ូតូចំនួន២២ គ្រឿង មាន់រស់ចំនួន ០៥ ក្បាល ជញ្ជីងចំនួន ០១ គ្រឿង ស្កុតរុំជើងមាន់ចំនួន ២៨ ដុំ ខ្លាយមាន់ដែកចំនួន ០៦ គូ ប្រាក់រៀលចំនួន ៣៩០,០០០ រៀល ។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕និពន្ធនាយករង សាន ប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

វេទិកាសាធារណៈថ្នាក់ជាតិ ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា

មណ្ឌលគិរី ៖ថ្ងៃទី៣១ខែឧសភាឆ្នាំ ២០២៤ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកពេជ្រាដា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អុីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះគាំទ្រស្រុកពេជ្រាដា លោក ងិន សុវិមាន អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកពេជ្រាដា និងលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ដោយមានការចូលរួមពី លោក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តគោត្តមៈសុទ្ធារាម(ហៅវត្តដេអេ)ស្ថិតនៅស្រុកពេជ្រាដា៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

វេទិកាសាធារណៈថ្នាក់ជាតិ ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា

មណ្ឌលគិរី ៖ថ្ងៃទី៣១ខែឧសភាឆ្នាំ ២០២៤ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកពេជ្រាដា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អុីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះគាំទ្រស្រុកពេជ្រាដា លោក ងិន សុវិមាន អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកពេជ្រាដា និងលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ដោយមានការចូលរួមពី លោក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តគោត្តមៈសុទ្ធារាម(ហៅវត្តដេអេ)ស្ថិតនៅស្រុកពេជ្រាដា៕