(ព្រះវិហារ )៖ ជនសង្ស័យម្នាក់បានជិះម៉ូតូរបស់ខ្លួនយ៉ាងកញ្ចាស់ធ្វើសកម្មភាពតាមដងផ្លូវពេលដែលជួបម៉ូតូណាស្អាតល្អ ជនសង្ស័យនោះបានប្ដូរម៉ូតូយកអាថ្មីទៅបាត់ ដូចករណីនេះ ជនសង្ស័យខាងលើបានធ្វើសកម្មភាព ជិះម៉តូមកដល់បានចុះកាច់សោម៉ូតូដែលប្រជាពលរដ្ឋទុក រួចចូលទៅមើលស្រែចំការត្រូវបានជនសង្ស័យនោះជិះយកទៅបាត់ តែភ្លាមៗនោះជនរងគ្រោះបានប្ដឹងទៅប៉ូលីស ហើយសមត្ថកិច្ចប៉ូលីសបានចាត់វិធានការតាមចាប់ជនសង្ស័យ រហូតបានសម្រេចនៅក្នុងចំការមួយកន្លែងដែលជនសង្ស័យបានបើកម៉ូតូគិចសមត្ថកិច្ច ដូចក្នុងរឿងកុនអញ្ចឹង។ លោកវរសេនីយ៍ឯក គង់គា នាយការិយាព្រហ្មទណ្ឌកំរិតស្រាលបានឲដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ សោះ សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បញ្ជា ត្រូវតាមចាប់ឱ្យបាននូវមុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋដាក់តាមដងផ្លូវ នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ។ ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាប ឃាត់ខ្លួនមុខសញ្ញា ចំនួន ០១ នាក់ ឈ្មោះ ជា សុខជីម ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃចាបកើត ឃុំវាលពង្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដកហូតបាន ម៉ូតូ ចំនួន ០២ គ្រឿង មួកសុវត្ថិភាព ចំនួន ០១ […]
ព័ត៌មានជាតិ
សាលាបឋមសិក្សានិង សាលាអនុវិឡាល័យត្រពាំងទន្ទឹម បានធ្វើកម្មវិធី ប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទ្រីភាពគ្រុប
(ខេត្តព្រះវិហារ) ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង៨,៣០នាទីព្រឹក នៅសាលាបឋមសិក្សានិង សាលាអនុវិឡាល័យត្រពាំងទន្ទឹម បានធ្វើកម្មវិធី ប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទ្រីភាពគ្រុប។ សមាសភាពចូលរួមមាន÷ -ឯកឧត្តម ឃៀង សុជីវ័ន្តអគ្គរងក្រុមហ៊ុនទ្រី ភាពគ្រុបនិងក្រុមការងារ -លោកហោ ប៊ុនហួរ អភិបាលនៃគណះអភិបាលស្រុករវៀង ។ -លោកមឿង សាខឿនប្រធានក្រុមប្រឹក្សាស្រុករវៀង -លោកជួប បុរសសន្ធូអភិបាល រងស្រុករវៀង -លោកជិន មនោរិទ្ធ ប្រធានការិយាល័យ អ យ ក ស្រុករវៀង ព្រមទាំងអាជ្ញាធរឃុំ នាយប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូ អ្នកគ្រូសិក្សានុសិស្សសរុប ២៨៧នាក់ស្រី១៥២នាក់។ កម្មវិធីនេះក្រុមហ៊ុនទ្រីភាពគ្រុបដែលមានឯកឧត្តម ឃៀង សុជីវ័ន្តជាអធិបតីបានធ្វើការប្រគល់ តុសិស្សចំនួន៥០តុនិងកង់ចំនួន១០ គ្រឿងដល់សិស្សក្រីក្រដែលជួបការលំបាក បន្ថែមពីនេះ លោកបានជួយឧបត្ថម្ភថវិកាដល់សិស្សឈ្មោះ សុជី បញ្ញវ័ន្តដែល បានស្មូតកំណាព្យនូវថវិកា ចំនួន២០ ម៉ឺនរៀល សិស្សវាយស្គរឈ្មោះយ៉ា គឹមយាន នៅក្នុង ពេលច្រៀងបទពង្សវតាខ្មែរ ចំនួនថវិកា១០ម៉ឺនរៀល និងសិស្សខ្វះខាតចំនួនបីនាក់ទៀតក្នុងម្នាក់ថវិកា២ម៉ឺនរៀល សម្រាប់សិស្សអត់ស្បែកជើងនិងសម្លៀក បំពាក់។ ជូនសាលារៀនសម្រាប់ផ្គត់ផ្គង់ជួបការលំបាកនូវថវិកា៥០ម៉ឺនរៀល -លោកគ្រូ […]
ប្រទះ ឃេីញសាកសពភ្នាក់ងារសារព័ត៍មានម្នាក់ ជិះម៉ូតូធ្លាក់ផ្លូវជាតិលេខ៧៦ ចំណុច បច្ឆាដុតសពកូវីត ជិតភ្នំបាយឆៅ
មណ្ឌលគិរី : កម្មករ កាត់ស្មៅម្នាក់ បានប្រទះឃេីញសាកសពមានសភាពស្អុយរលួយនៅក្នុងប្រឡាយចិញ្ចេីមផ្លូវជាតិលេខ៧៦ ចំណុច បច្ឆាដុតសពកូវីតជិតភ្នំបាយឆៅ ក្នុង សង្កាត់ រមនា ក្រុងសែនមនោរម្យកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៤។ សាកសពបុរសដែលស្លាប់មានឈ្មោះស្រ៊ុន រ៉ាវ៉ាន់ ជាភ្នាក់ងារសារព័ត៍មាន CPN News ។ តាមសន្និដ្ឋានរបស់នគរបាលជំនាញ សាក សពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ព្រោះ ទីតាំងមានសភាពកោងខ្លាំង ហើយបុកគីឡូម៉ែត្រលេ១៤៣ បាក់កស្លាប់តែម្តង។ តាមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ បានចេញពីផ្ទះនៅឃុំដាក់ដាំ ស្រុកអូររាំង ដោយប្រាប់ប្រពន្ធថា ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះ ហើយបាត់ដំណឹងតែម្តង ទើបរកឃើញនៅពេលនេះ។ ក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យសាកសពរួចរាល់ ក៏បានប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ពលរដ្ឋមានការព្រួយបារម្ភដល់ក្រុមហ៊ុនដេញថ្លៃគម្រោង ដែលទទួលបានការសាងសង់ផ្លូវបេតុងអារមេប្រវែង១៧០ម៉ែត្រ ខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេក ក្នុងស្រុកក្រូចឆ្មារ
(ខេត្តត្បូងឃ្មុំ)= នៅព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំទួលស្នួល មានការបើកកិច្ចលទ្ធកម្មគម្រោងដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់មានផ្លូវបេតុងអាមេចំនួន១ខ្សែ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំដោយរដ្ឋបាលស្រុក ក្រូចឆ្មារ និងទីចាត់ការ ផែនការ វិនិយោគខេត្ត គណកម្មាលទ្ធកម្មចំនួន២ឃុំ នៃស្រុកក្រូចឆ្នារ ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង និងអ្នកសារព័ត៌មានផងដែរ ។ កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ជាសាធារណៈប្រកបដោយប្រជាធិបតេយ្យ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានបំណង ចូលរួមអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមូលដ្ឋានមួយនេះ ឲ្យបានល្អប្រសើរឡើង ។ ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន១០បានចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានក្រុមហ៊ុន១ ជាអ្នកសាងសង់ផ្លូវបេតុងដែលមានប្រវែង១៧០មែត្រនេះ ។ បន្ទាប់មកលោក សឺង គីរីវ៉ាន់ឌី នាយករងទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិសាងសង់ផ្លូវត្រូវធានាដល់គុណភាពផ្លូវជាប់យូរអង្វែងហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបពេកនោះដែ។រ ដែលជាហេតុបណ្ដាលធ្វើឲ្យផ្លូវគ្មានគុណភាពនោះឡើយ ។ សម្រាប់ថ្ងៃនេះដែរ មានក្រុមហ៊ុនចំនួន១០បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួន១ឈ្នះពីការប្រជែងគម្រោង គឺឃុំឈូក កសាងផ្លូវបេតុងអាមេប្រវែង១៧០ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្រាស់០,១៥មដែលតម្លៃប៉ាន់ស្មានជាង៩៨,០៣៩,៩៨៦ រៀល ដេញបានតម្លៃជាង២០០០០.០០០រៀល បានទៅឈ្មោះហង្ស […]
អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមជាមេគយចល័តទូទាំងប្រទេសផ្អើលអ្នករកស៊ី តូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់ឲ្យដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកទូទាំងប្រទេសជាពិសេសផ្លូវជាតិនិងតាមព្រំដែន
ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ (ប្រភពព័ត៌មានបានឲ្យដឹងថា)៖ផ្អើលអ្នករកស៊ីតូច ធំ ករណីលោកមេគយចល័ត នូ ស៊ីថា ប្រើជនស៊ីវិលឲ្យដើរបង្ក្រាបបទល្មើសគយ យកលុយ គេរាយការណ៍ថា មានជនស៊ីវិលប្លែកមុខជាច្រើនដើរធ្វើ សកម្មភាពបង្ក្រាបបទល្មើសគយ ជាពិសេសនៅតាមផ្លូវជាតិនិងនៅតាមច្រកព្រំដែន។ ជនស៊ីវិលទាំងនោះ ត្រូវគេប្រាប់ថា ធ្វើការក្រោមបង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបទល្មើសគយ ឬហៅគយចល័ត។ ករណីនៃការបង្ក្រាបប្រមូលទូរសព្ទអត់ពន្ធនៅផ្សារមេមត់ខេត្តត្បូងឃ្មុំត្រូវគេខ្សិបប្រាប់ថា ក្រោមការបង្គាប់បញ្ជារបស់លោកនូ ស៊ីថា នោះដែរ។ លោក នូ ស៊ីថា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ មកកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួសលោក កើត សុធារ៉ា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ពង្រាយមន្ត្រីគយចល័តនិងលាយឡំដោយជនស៊ីវិល គ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវឲ្យមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថា ដើម្បីរកចំណូលចូលជាតិ។ លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែរចាប់ជម្រិតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថា ជាជនពូកែសូកប៉ាន់,អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច […]
សម្ដេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីគួរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅ អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមជាមេគយចល័តទូទាំងប្រទេសផ្អើលអ្នករកស៊ី តូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់ឲ្យដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកទូទាំងប្រទេសជាពិសេសផ្លូវជាតិនិងតាមព្រំដែន
ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ (ប្រភពព័ត៌មានបានឲ្យដឹងថា)៖ផ្អើលអ្នករកស៊ីតូច ធំ ករណីលោកមេគយចល័ត នូ ស៊ីថា ប្រើជនស៊ីវិលឲ្យដើរបង្ក្រាបបទល្មើសគយ យកលុយ គេរាយការណ៍ថា មានជនស៊ីវិលប្លែកមុខជាច្រើនដើរធ្វើ សកម្មភាពបង្ក្រាបបទល្មើសគយ ជាពិសេសនៅតាមផ្លូវជាតិនិងនៅតាមច្រកព្រំដែន។ ជនស៊ីវិលទាំងនោះ ត្រូវគេប្រាប់ថា ធ្វើការក្រោមបង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបទល្មើសគយ ឬហៅគយចល័ត។ ករណីនៃការបង្ក្រាបប្រមូលទូរសព្ទអត់ពន្ធនៅផ្សារមេមត់ខេត្តត្បូងឃ្មុំត្រូវគេខ្សិបប្រាប់ថា ក្រោមការបង្គាប់បញ្ជារបស់លោកនូ ស៊ីថា នោះដែរ។ លោក នូ ស៊ីថា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ មកកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួសលោក កើត សុធារ៉ា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ពង្រាយមន្ត្រីគយចល័តនិងលាយឡំដោយជនស៊ីវិល គ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវឲ្យមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថា ដើម្បីរកចំណូលចូលជាតិ។ លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែរចាប់ជម្រិតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថា ជាជនពូកែសូកប៉ាន់,អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច […]
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយក្មេងទំនើងទាំង២ក្រុមនេះ បានជិះម៉ូតូដេញវាយតប់គ្នាតាមផ្លូវ ប្រដាប់ដោយដាវ និងកាំបិត
(ព្រះវិហារ)៖ ក្រុមក្មេងទំនើង២ក្រុម ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយក្មេងទំនើងទាំង២ក្រុមនេះ បានជិះម៉ូតូដេញវាយតប់គ្នាតាមផ្លូវ ប្រដាប់ដោយដាវ និងកាំបិត។ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងនៅព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ថា ករណីក្មេងទំនើញទាំង២ក្រុម មានគ្នាចំនួន១៤នាក់ ដេញវាយតប់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យរស្មីរីករាយ ឃុំរីករាយ ស្រុករវៀង ឃើញសកម្មភាពបែបនេះ នគរបាលប៉ុស្តិ៍រដ្ឋបាលចុះអន្តរាគមន៍ភ្លាមៗ តែក្រុមក្មេងទំនើងទាំងនេះបានគេចខ្លួនបាត់។ នាយការិយាល័យ បានបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង និងក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ ដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម ចំនួន១២នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៧គ្រឿង ដាវចំនួន៤ដើម និងកាំបិតចំនួន២។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២ក្រុម និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំពោះក្មេងទំនើងដែលរត់គេចខ្លួន សមត្ថកិច្ច […]
ឯកឧត្តម ប្រាក់សុវណ្ណបានថ្លែងថា ៖ ក្រុមប្រឹក្សាស្រុក ដែលបានបោះឆ្នោតជាប់ មិនត្រូវប្រកាន់មកពីសមជិកគណបក្សណានោះទេ ត្រូវចូលរួម យកចិត្តទុក្ខដាក់ បំរើការងារឲបានល្អ ព្រោះក្រុមប្រឹក្សាជាដំណាងឲប្រជាពលរដ្ឋក្នុងមូលដ្ឋានថ្នាក់ក្រោមជាតិទាំងមូល
ព្រះវិហារ ៖ ឯកឧត្តម ប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងបែមនេះក្នុងឪកាសប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុករវៀង ចំនួន១៧នាក់ ស្រី២នាក់ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានមន្ទីជុំវិញខេត្ត កងកំលាំងទាំង៣ និងរដ្ឋបាលឃុំ នៅព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤នៅសាលាស្រុករវៀង។ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានឲថ្លែងនាឪកាសនោះថា ៖ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ តាមរយៈការអនុវត្ត នូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយបញ្ចកោណដែលរាជរដ្ឋា ភិបាលថ្មី ទើបតែដាក់ចេញគោលនយោបាយដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជា។ ក្នុងរយៈពេលពេញមួយអាណត្តិ នៃការអនុវត្តការងារបស់ ក្រុមប្រឹក្សាស្រុករវៀងរយៈពេល៥ឆ្នាំ ការអនុវត្តលើកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សា ស្រុក និងឃុំ បានធ្វើវេទិកាសិរី ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ និងសំរេចបាន ផ្លូវថ្នល់ជាច្រើនខ្សែរ […]
ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧រូប ត្រូវបានប្រកាសចូលកាន់តំណែងក្នុងអាណត្តិទី ៤ ឆ្នាំ ២០២៤
កំពង់ចាម: សមាជិកនៃក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ ចំនួន២៧រូប ដែលមានឯកឧត្តម ខ្លូត ផន បន្តជាប្រធាន ត្រូវបានប្រារព្ធពិធីប្រកាសចូលកាន់តំណែង នាព្រឹកទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើសេចក្ដីរាយការណ៍ថា គណៈអភិបាលខេត្ត បានសហការ ល្អជាមួយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងរយៈពេល៥ឆ្នាំកន្លងមក សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេស ការអភិវឌ្ឍនខេត្ត ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាទំនាស់នានា សំណើសំណូមពររបស់ប្រជាពលរដ្ឋ ការចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងបានផ្តល់នូវឱកាសគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋក្នុងការ ប្រកបមុខរបរចិញ្ចឹមជីវិត ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលជាមធ្យមមនុស្សម្នាក់ៗមាន ប្រាក់ចំណូលប្រហែល ១.៧២៥ដុល្លារ និងខេត្តមានទំហំសេដ្ឋកិច្ចប្រមាណ ២ពាន់លាន ដុល្លារ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមសន្តិបណ្ឌិត នេត […]
ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ មានការរៀបចំពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ទាំង៣ អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអានរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក៏ដូចជាការចូលរួមចំណែករបស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះក្រុមប្រឹក្សាខេត្តទាំង១៩រូប សម្រាប់អាណត្តិថ្មីនេះផងដែរ។ ឯកឧត្តម បន្តថា ក្នុងនាម ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សូមប្តេជ្ញាបន្ត ចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងបន្ត ជំរុញ ការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ […]