កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ថ្លែងបែបនេះក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៉ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការរៀបចំបាននូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិដែលមានការឆ្លើយតប និង អាចជឿទុកចិត្តបាន គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គល គ្រប់រូបឱ្យទទួលបាននូវសិទ្ធិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែល បុគ្គលទាំងនោះត្រូវទទួលបាន។ ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យមានដំណើរការល្អនឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះ យើងអាចទប់ស្កាត់បានអំពើជួញដូរមនុស្សនិងពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) […]
ព័ត៌មានជាតិ
ទទួលបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម ដឹកនាំដោយលោកវរះសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ អហ ស្រុកជាំក្សាន្ដ
នៅវេលាម៉ោង ១៥ៈ០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ចំណុចភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយបានទទួលបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម ដឹកនាំដោយលោកវរះសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ អហ ស្រុកជាំក្សាន្ដ បានចុះបង្រ្កាបករណីគ្រឿងញៀនបានចំនួន ០១លើក + ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហ៊ុន ព្រីង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ វត្ថុតាងចាប់យកមាន៖ – ថ្នាំញៀនម៉ាទឹកកកចំនួន ០១កញ្ចប់ – ទូរស័ព្ទដៃចំនួន ០១គ្រឿង – សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន លុះដល់វេលាម៉ោង ១៥ៈ៣០នាទី កំលាំងយើងក៏បានបន្តទៅភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ដធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត […]
ផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយមានករណីជម្លោះ ជាមួយអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ ឈ្មោះ ហួ ទ្រី
កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋានដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយមានករណីជម្លោះ ជាមួយអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ ឈ្មោះ ហូ ទី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។ សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា: កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហួ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម៖ ១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស […]
ស្រុកកែវសីមា មានល្បែងជល់មាន់ បៀ អាប៉ោងអាណាធិបតេយ្យក្រោយ កាស៊ីណូធីជីហ្គេនទីង
ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី) ÷ ប្រជាពលរដ្ឋនៅ ស្រុកកែវសីមា ខេត្តតមណ្ឌលគិរី សូមសំណូមពរដល់លោឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការខេត្ត មណ្ឌលគិរីនិងឯកឧត្តមថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគិរី។ ជួយពិនិត្យមើលទី តាំងមួយកន្លែង មានបៀ អាប៉ោងជល់មាន់ នៅចំណុចកាស៊ីណូធីជីហ្គេនទីងជាច្រកព្រំដែន ទ្វេរភាគ្គីឡាប៉ាខេដែលមានក្រុមញៀន ល្បែងមកពីគ្រប់គ្រប់ទីកន្លែង មកពីខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង។ល។ មកជួបជុំគ្នាលេងល្បែងបញ្ជល់មាន់ បៀរ អាប៉ោង យូគីស្រែកហោកញ្ជ្រៀវ ឡូឡា បង្កបញ្ហា ធ្វើ ឲ្យប្រជាពលរដ្ឋ ពួក គាត់មានការភ័យ ខ្លាច និង ព្រួយ បារម្ភជារៀងរាល់ថ្ងៃ ខណៈដែលក្រុមពួកញៀនល្បែងលេងស្រែកត្រហឹង អឹងកង។ ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ÷ល្បែងជល់មាន់និងបៀ អាប៉ោង ខាងលើអាចដំណើរការទៅបានយ៉ាង រលូនដោយមានអ្នកញៀនល្បែងម្នាក់ មកពីស្រុកមេមត់ជាអ្នកកា ងនិងសម្រប សម្រួល នៅទីនោះហើយ គ្មានឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាបទេ។ បើតាមសម្តីបុរសម្នាក់ឈ្មោះសាម៉ូមជាមេកាមើលការខុសត្រូវឲ្យអ្នកញៀន និងល្បែងនិយាយថាពួកគេមិនខ្វល់ពីអ្នកកាសែតចុះផ្សាយស្អីនោះទេគឺមេញៀនល្បែងម្នាក់នៅស្រុកមេមត់រាត់ការពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើអស់ហើយកុំឲ្យអ្នកមកលេងភ័យព្រួយអី។ មេការមើលការខុសឈ្មោះ […]
លោក ស្រេង វុទ្ឋា ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបរណ្តៅរ៉ែមាសដោយខុស ច្បាប់នៅស្រុករវៀង
(ខេត្តព្រះវិហារ )÷រណ្តៅរុករករ៉ែមាសដោយខុសច្បាប់ នៅចំណុចឈើ ភ្លើង ស្ថិតនៅភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះដឹកនាំសម្រួលនិតិវិធី ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្ក្រាបរុះរើលុបរណ្តៅមាសដោយខុសច្បាប់ចោល ព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ រ៉ែនឹងថាមពលខេត្តព្រះវិហារ បាន អោយដឹងថា= យោងតាមបទបញ្ជា របស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃ គណះអភិបាលខេត្តព្រះវិហារ អោយមន្ទីរជំនាញយកចិត្តដាក់លើភារកិច្ច ទទួលខុសត្រូវ ចំពោះការជីករុករក រ៉ែមាសដោយខុសច្បាប់ដោយសារ កន្លងមកមានពលរដ្ឋស្លាប់ដោយសារការជីករុករករ៉ែមាសដោយខុសច្បាប់ ខ្វះបច្ចេកទេស ខ្វះមធ្យោបាយ កន្លងទៅមន្ទីរ ជំនាញបានចុះធ្វើការអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ មិនអោយ ជីករុករករ៉ែមាស តែបងប្អូននៅតែ លួចជីក នាំអោយមានគ្រោះថ្នាក់ ដល់អាយុជីវិតកម្មករ លោក ស៊ុនច័ន្ទរក្សា បានបន្តអោយដឹងថា ការ ជីករុករករ៉ែមាសដោយគ្មានបច្ចេក ទេសត្រឹមត្រូវនាំអោយមានហានិ ភ័យប្រឈមនឹងគ្រោះថ្នាក់ ដូច្នេះ អាជ្ញាធរនឹងមន្ទីរជំនាញតែងតែហាមមិនអោយជីក […]
គម្រោងបើកដេញថ្លៃអភិវឌ្ឍន៍ផ្លូវឃុំសង្កាត់ក្នុងស្រុកចិត្របុរីមានបីគម្រោង ប្រជាពលរដ្ឋមានការរិះគន់ទៅលើក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេផ្លូវ គ្រួសក្រហមនិងកាយស្តាប្រឡាយ ខ្លាចគ្មានគុណព្រោះតម្លៃទាបពេក
ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ (ខេត្តក្រចេះ)៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ក្នុង ឃុំ ដារស្រុកចិត្របុរី ខេត្តក្រចេះគឺក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ចំនួន១៤ក្រុមហ៊ុនត្រូវបានដាក់ដេញ ថ្លៃគម្រោង សាងសង់តែត្រូវបានមក លើក្រុមហ៊ុនឈ្មោះវ៉េង លាប ទាំងអស់។ 1-ផ្លូវបេតុងអាមេប្រវ៉ែង0៥ គម ទទឹង ៥ម៉ែត្រ កម្រាស់១,៥០ម មនិង ដាក់ អំពូលបំភ្លឺផ្លូវសាធរណៈដោយប្រើពន្លឺ ព្រះអាទិត្យចំនួន១០ដើម តម្លៃប៉ាន់ស្មាន៖ ២៥១,៩៩០,៩១៥ រៀល តម្លៃដេញ១០៥,០០០,០០០ រៀលគត់ 2-ជួសជុលផ្លូវគ្រួសក្រហម០៤ខ្សែ ប្រវែង៣,៨១៧គ មទទឹង៥ម៉ែត្រនិង សង់លូ៦ កាត់ផ្លូវចំនួនបីកន្លែង តម្លៃ ប៉ាន់ស្មាន១៥២,១៦៦,៥៨០រៀលគត់ តម្លៃដាក់ដេញ៥៧២៨៥,០០០ រៀលគត់ 3-ដេញថ្លៃគម្រោងស្តារប្រឡាយ ប្រវែង១៧០០គ មនិងទទឹងបាតតូច៣ម៉ែត្រ តម្លៃប៉ាន់ស្មាន៩០៣៣៤៧៤១ រៀលគត់ តម្លៃដេញ២៨,៩០០,០០០រៀលគត់ ជុំវិញការដេញថ្លៃគម្រោងទាំងអស់នេះ អ្នកទទួលការមួយចំនួនធំនិង ប្រជាពលរដ្ឋនៅទីនោះ មានការព្រួយ បារម្ភយ៉ាងខ្លាំង ដោយក្រុមហ៊ុន វ៉េង លាបជាអ្នកសាងសង់នៅក្នុងឃុំ ដារស្រុកចិត្របុរី ខេត្តក្រចេះ។ ដែលមានតម្លៃទាបបែបនេះ ក្រុមហ៊ុន ចុះកិច្ចកុងត្រាធានាគុណភាពផ្លូវបេតុងផ្លូវគ្រួសក្រហមនិងស្តារប្រឡាយដូចម្តេចដែរ?។ […]
រយះពេល២ថ្ងៃក្រោមកណ្តាប់ដៃដែក លោកឧត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ!កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រោមឱវាទរបស់លោកបំបែកសំណុំរឿងរក្សាទុកជួញដូរសារធាតុគ្រឿងញៀនខុសច្បាប់២ករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់
ខេត្តព្រះវិហារ!ត្រឹមរយះពេលពីថ្ងៃដោយគិតចាប់ពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤មកដល់នឹងថ្ងៃទី១៨ខែឆ្នាំដដែលក្រោមកណ្តាប់ដៃដែកលោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្ថិតក្រោមឱវាទរបស់លោកបានបំបែកសំណុំរឿងករណីរក្សាទុកនឹងជួញដូរនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រស្រុក២ផ្សេងគ្នានឹងឈានទៅធ្វើកាឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីចំនួន៨នាក់ដកហូតវត្ថុតាងសារធាតុគ្រឿងញៀនបានមួយចំនួនធំ។ គុណសម្បត្តិដ៏ធំធេងដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនៅតាមបណ្តាក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថទទួលបានជាផ្លែផ្កាទាំងនេះផ្តើមឡើងចំនុចសំខាន់ពីរ។ ទី១គោរពបទបញ្ជាដ៏មុឺងម៉ាត់របស់លោកមេបញ្ជាការ ទី២រក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អដែលចំនុចសំខានទាំង២ខាងលើនេះទើបធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារទទួលបាននូវភាពជោគជ័យគួរជាគាប់ចិត្តនូវរាល់បេសកម្មចុះបង្ក្រាបបទល្មើសផ្សេងៗកន្លងមក។ ក្រោមកាណែនាំចង្អុលបង្ហាញដ៏ហ្មត់ចត់របស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា១០នឹង៣៥នាទីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៤កម្លាំង.អ.ហ.មូលដ្ឋានស្រុកសង្គមថ្មីចំនួន៧នាក់បូកជាកម្លាំងអ.ហ.មូលដ្ឋានស្រុកគូលែនចំនួន៤នាក់ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៏ឯក ជួរ ប៊ុនស៊ុងមេបញ្ជាការងកងរាជអាវុធហត្ថខេត្តព្រះវិហារបានចុះឆ្មក់នឹងបំបែកមុខសញ្ញាជនក្រុមជនសង្ស័យរក្សាទុកនឹងជួញដូរសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំនៅចំនុចរំដេងស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងទទ្ទឹមឃុំរមទមស្រុករវៀងខេត្តព្រះវិហារចំនួន១ករណី។ នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះបើតាមកាបញ្ជាក់ពីលោកឩត្តមសេនីយ៏ត្រីកងសៅគុណមេបញ្ជាការអ.ហ.ខេត្តព្រះវិហារបានប្រាប់មកកាន់អង្គភាពសាព័ត៏មានយើងមុនម៉ោងផ្សាយនៅតាមប្រពន្ធ័តេលេក្រាមថាកម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមជនសង្ស័យពាក់ពន្ធ័រក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនប្រុសស្រីចំនួន៥នាក់។ ក្នុងនោះរួមមាន. ទី១ឈ្មោះនិត កន្និថាភេទស្រីអាយុ៤៣ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នរស់នៅចំនុចរំដេងភូមិត្រពាំងទទ្ទឹមឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ ទី២.ឈ្មោះសែម ធនភេទប្រុសអាយុ៣៩ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ ទី៣.ឈ្មោះប៊ុត អ៊ុតត្រាភេទប្រុសអាយុ២១ឆ្នាំមុខរបមិនពិតប្រាកដស្នាក់ភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ ទី៤.ឈ្មោះគង់.ផល្លីភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ នឹងទី៥.ឈ្មោះចាន់ សេរីភេទប្រុសអាយុ២២ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ លោកមេបញ្ជាការបានបន្តទៀតថានៅក្រោយកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះជាលទ្ធផលកម្លាំងសមត្ថកិច្ចរបស់លោកបានឆែកឆេនិងដកហូតវត្ថុតាងបានមួយចំនួនធំដែលក្នុងនោះរួមមានម្សៅក្រាមពណ៏សថ្លាម៉ាទឹកកកចំនួន២៥កញ្ចប់ក្នុងនោះមាន៧កញ្ចប់ជាកញ្ចប់ធំម៉ូតូចំនួន២គ្រឿងទូរសព្ទ័ដៃ៣គ្រឿង .ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង.កាំបិតពិឃាតចំនួន១.រួមនឹងសម្ភារះប្រើប្រាសនិងវិចខ្ចប់គ្រឿងញៀន១ចំនួនទៀត។ បច្ចុប្បន្នក្រុមជនសង្ស័យទាំងអស់រួមនឹងសម្ភារះដែលជាវត្ថុតាំងទាំងប៉ុន្មានខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធី៕ ដោយនិពន្ធនាយករងសានសានប៊ុនស៊ី
ការធ្វើអាជីវកម្មរ៉ែមាសនៅចំណុចព្រៃ ឈើភ្លើង ស្រុករវៀង ខេត្តព្រះវិហារ កំពុងតែដំណើការយ៉ាងគគ្រឹកគគ្រេង ប្រហែលជាមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន….!
ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ (ខេត្តព្រះវិហារ)តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷ចំណុចព្រៃ ឈើភ្លើង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ មានក្រុមឈ្មួញធ្វើ អាជីវកម្មកកាយរករ៉ែមាសយ៉ាង អានាធិបតេយ្យ អាជ្ញាធរមូលដ្ឋានមិន ឃើញមានចំណាត់ការណាមួយមក លើក្រុមពួកឈ្មួញអានាធិបតេយ្យនោះឡើយប្រហែលជាបើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាចញញើត និងច្បាប់ជាតិបន្តិចសោះ បច្ចុប្បន្ន ក្រុមឈ្មួញកំពុងធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងនៅតំបន់នោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ ពួកឈ្មួញប្រើគ្រឿងម៉ាស៊ីនជីកកកាយរណ្ដៅ ឃួងដី ហើយពួកគេធ្វើសកម្ម ភាពគាស់កាយមិនញញើត បើទោះ បីជាមានការរិះគន់ និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។ ពលរដ្ឋស្នើសុំ ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជួយ ដាក់កម្លាំងគណៈកម្មការក្រសួង ចុះត្រួតពិនិត្យ ក្រុមឈ្មួញរករ៉ែ ក្នុងខេត្តព្រះវិហារ ផងទាន។ (រិះគន់ក្នុងន័យស្ថាបនា)ក្នុងការចុះ ផ្សាយរបស់គេហទំព័រពលរដ្ឋកម្ពុជា (Prk-news.com) យើង ខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តទូទាំងប្រទេស ជាអង្វែងតរៀងទៅ៕
ប្រជាពលរដ្ឋរស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពួកគាត់ស្នើសុំ ដល់សម្តេចបវរធិបតីហ៊ុនម៉ាណែត មេត្តាអោយពួកគាត់បានធ្វើរ៉ែមាសវិញផង..
ថ្ងៃ1២កើតខែជេស្ឋឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៨ត្រូវថ្ងៃ១៨មិថុនាឆ្នាំ២០២៤។ (ខេត្តមណ្ឌលគិរី) ប្រជាពលរដ្ឋបានទទូចស្នើសុំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត÷ យើងខ្ញុំប្រជាពលរដ្ឋ រស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្នើសុំដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខថ្នាក់នាំមេត្តាអោយយើងខ្ញុំប្រជាពលរដ្ឋបានធ្វើរ៉ែមាសឡើងវិញផង សព្វថ្ងៃ យើងខ្ញុំមានការខ្វះខាតយ៉ាងខ្លាំង ដោយសារយើងខ្ញុំទាំង អស់គ្នាគ្មានមុខរបអ្វីក្រៅពីធ្វើរ៉ែមាសនៅចំណុចភូមិឃុំស្រុកខាងលើជាការរុករករ៉ែមាសនេះ មិនប៉ះពាល់ដល់បរិស្ថានឡើយហើយក៏មិនបានធ្វើចូលដីរបស់ក្រុមហ៊ុនដែរ និងដីរបស់ រដ្ឋនោះដែរធ្វើតែលើដី របស់ពួក យើងខ្ញុំធ្លាប់អាស្រ័យផលនឹងរស់ នៅតាំងតែពីសម័យឆ្នាំ១៩៨៥មក ប៉ុណ្ណោះពួកយើងខ្ញុំមិនដឹងសង្ឃឹមអ្វីក្រៅពីធ្វើរ៉ែមាសនៅ ខាងក្រោយ ផ្ទះជាដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួក យើងខ្ញុំឡើយ ហើយពួកយើងខ្ញុំក៏ គ្មានជំរើសអ្វីក្រៅពីរុករកធ្វើរ៉ែមាស នោះទេ ដោយសារដីភូមិរបស់យើងខ្ញុំ មិនអាចបង្កបង្កើតផលដាំដំណាំអ្វីកើត ក្រៅតែពីទុកដីឲ្យនៅទំនេរចោល យើងខ្ញុំសំការអនុញាតិ រុករករ៉ែមាស បើស៊ិនក្រសួងរ៉ែនិងថាមពលឲ្យពួកយើងខ្ញុំចុះបញ្ជីបង់ពន្ធតាមច្បាប់ក៏យើងខ្ញុំព្រមដែរ។ ពួកយើងខ្ញុំប្រជាពលរដ្ឋរស់នៅក្នុង ភូមិចុងផ្លាស់ ឃុំចុងផ្លាស់ស្រុក កែវសីមា សង្ឃឹមថាសម្តេចមាន សេចក្តីមេត្តាមកដល់ប្រជាពលរដ្ឋរស់នៅភូមិខាងលើ នឹងជួយសម្របសម្រួលដល់ពួកយើងខ្ញុំ កំពុងមានការខ្វះខាតយ៉ាងខ្លាំង ទីមួយ បំណុលធានាគារ ទីពីគ្មានមុខរបប្រចាំថ្ងៃទីបីត្រូវការលុយកូនទៅរៀននឹងហូបប្រចាំថ្ងៃ សកម្ម ភាពធ្វើរ៉ែនេះជាការរុករករ៉ែមាស នៅតែក្នុងដីរបស់ពួកយើងខ្ញុំតែ ប៉ុណ្ណោះ មិនបានទៅធ្វើរំលោភ […]