ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងមធ្យោបាយគ្រឿងបំពាក់សម្ភារៈសម្បូរបែប ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!

អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងមធ្យោបាយគ្រឿងបំពាក់សម្ភារៈសម្បូរបែប ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក! ថ្ងៃទី 23ខែ​វិច្ឆិកា 2023 នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូចផងដែរ ដែលកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលត្រូវទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេគយចល័តច្រករបៀងព្រំដែនថ្នាធ្នុង់ គាបសង្កត់ពីប្រជាពលរដ្ឋ និងអាជីវករតូច តាចចដឹកជញ្ជួនកសិផលចេញពីស្រុកយួនចូលខ្មែរ តាមអំពើចិត្ត

មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ គាបសង្កត់​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​​តូច តា​ច ដឹក​ជញ្ជួន​កសិផល​ចេញពី​ស្រុក​យួន ចូល​ខ្មែរ តាម​អំពើ​ចិត្ត ! ចេញផ្សាយ ថ្ងៃទី 21/11/2023 ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្នា ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល បាន​បញ្ជាក់​ឲ្យដឹងថា ប្រជាពលរដ្ឋ ក៍​ដូចជា​អាជីវករ​ដឹកជញ្ជូន​ស្រូវ​ពូជ លួស​សំណាញ់​ដែក ស៊ីម៉ង់ត៍​យកមក​ធ្វើ​ផ្ទះ​លក្ខណៈ​គ្រួសារ​ក្នុង​ស្រុក ចេញពី​ស្រុក​យួន​ចូល​ខ្មែរ រីឯ​មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ គាប​សង្កាត់ ដល់​ពួកគាត់​រក​សុីស​ល់​កម្រៃ​តិចទូច​បំផុត​។​ ​ក្រុមអាជីវករ​ក៍​ដូចជា​ឈ្មួញ ក្នុង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន ស្រូវ​ពូជ ស៊ីម៉ង់ត៍ លួស​សំណាញ់​ដែក​ភ្នែកគ្រួច និង​ទំនិញ​ផ្សេងៗ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ ត្រូវបាន​មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់​​ទារ​ឡេីង​ថ្លៃ​ខុស​រាល់​សព្វដង ធ្វេី​ឲ្យ​ពួកគាត់​រកសុី​មាន​ផលវិបា​កកាន់តែខ្លាំ​ង​។​ ​ដូច្នេះ​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ទេីប​ឡេីងកាន់តំណែង ថ្មី និង​លោក ពេជ្រ វិរះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ និង​ស្ថាប័ន​ពាក់​ពន្ធ​ជាច្រើន​កន្លែង​អង្គុយ​ចាំ​យក​លុយ យ៉ាង​សុខ​ស្រួល​បំផុត ធ្វេី​ឲ្យ​ប្រជាពលរដ្ឋ និង​ពួក​អាជីវករ ព្រមទាំង​ឈ្មួញ​ក្នុង​ខេត្ត​ស្វាយរៀង ប្រឈម​រក​សុ​ី​ជួប​បញ្ហា​លំបាក​គ្រប់បែបយ៉ាង​។​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ៣៤៨គ្រួសារ មកពី ៦ឃុំ ក្នុងស្រុកអូររាំងឪ

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ៣៤៨គ្រួសារ មកពី ៦ឃុំ ក្នុងស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ជនងាយរងគ្រោះបំផុតចំនួន ៣៤៨គ្រួសារ មកពី ៦ឃុំ រួមមាន ៖ ឃុំគងជ័យ អំបិលតាពក មៀន ដំរិល ទួលសុភី នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ចំការស្បូវ ក្នុងភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីចែកអំណោយមនុស្សធម៌នោះដែរ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត សមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ថ្នាក់ដឹកនាំនិងសមាជិកសាខាកាកបាទក្រហមខេត្ត ប្រធានអនុសាខាកាកបាទក្រហមស្រុក និងប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងបញ្ជល់មាន់បៀរអា ប៉ោងនឹងយូរគីលេងយ៉ាង អាណាធិបតេយ្យ

ល្បែងបញ្ជល់មាន់បៀរអា ប៉ោងនឹងយូរគីលេងយ៉ាង អាណាធិបតេយ្យ ខេត្តស្ទឹងត្រែង៖យោងតាមប្រភពពីប្រជាព លរដ្ឋក្រុងស្ទឹងត្រែងបានអោយដឹងថា មានសង្វៀនជល់មាន់បៀអាប៉ោងខុសច្បាប់ដុះស្លែបើកចល័តលេងពីកន្លែងមួយទៅកន្លែងមួយទៀតចេញពីរង្វង់មូលអូរពងមាន់ “ប្រហែល ១ គីឡូម៉ែត្រ” នៅផ្លូវ លេខ៧៨ “ភូមិរាជានុកូល”សង្កាត់ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជល់មាន់បៀអាប៉ោងជាយូរឆ្នាំមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបនៅឡើយទេ? បើទោះមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋ ក៏អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះមិនអើពើទប់ស្កាតនិងបង្រ្កាបឡើយ។ ប្រភពបានបន្តអោយដឹងថាក្នុងមួយថ្ងៃៗមានក្រុមញៀនល្បែងប្រមូលផ្តុំចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង អានាធិបតេយ្យបុគ្គលមេល្បែងអាងមានខ្នងបង្អែករឹងមាំ ទើបមានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថ កិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានទើបអ្វីៗអាចប្រព្រឹត្ត ទៅដោយរលូនដូចសព្វថ្ងៃនេះបាន។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលូច. ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុី សង។ ប្រភពប្រជាពលរដ្ឋក្នុង”ភូមិរាជានុកូល” បានបន្តអោយដឹងថា នៅក្នុងចំការកៅស៊ូមួយកន្លែង នៅចំណុចអូរពងមាន់ (ចេញពីរង្វង់មូលប្រហែល ១.គីឡូម៉ែត្រ)”ភូមិរាជានុកូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង មានបើកសង្វៀនជល់មាន់បៀអាប៉ោងដ៏ធំដុះស្លែ បើកចល័តពីមួយទៅមួយទៀតមានអ្នកចេញចូលលេងយ៉ាងពពាក់ពពូនជារៀង រាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋក៏ដូចមហាជនដាក់ជាចម្ងល់ថា ហេតុអ្វីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាលោកអធិការនគរ បាលក្រុងស្ទឹងត្រែងនិងលោកអភិបាល ក្រុងស្ទឹងត្រែងក៏ ដូចជាមេកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងស្នងការនគរបាលខេត្តស្ទឹង ត្រែងមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមអោយស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញអោយអនុវត្តន៍នោះផងទាន។ ពាក់ព័ន្ធសង្វៀនល្បែងសុីសងខាងលើប្រជាពលរដ្ឋសូមអំពាវនាវដល់លោក​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន មាណែត ថា ការជួបកម្មករ នៅខណ្ឌកំបូលនេះ ជាការជួបចុងក្រោយសម្រាប់ឆ្នាំ២០២៣

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ការជួបកម្មករ នៅខណ្ឌកំបូលនេះ ជាការជួបចុងក្រោយសម្រាប់ឆ្នាំ២០២៣ ថ្ងៃចេញផ្សាយៈ ខែ​វិច្ឆិកា 21, 2023 ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា÷ ការជួបកម្មករ-និយោជិត នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាពេលនេះ ជាការជួបលើកចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ខណៈសម្ដេចគ្រោងជួបកម្មករ និយោជិតចំនួន២ជុំទៀត ក្នុងអាណត្តិទី៧នេះ។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសមានមូលដ្ឋាន ក្នុងខណ្ឌកំបូល នៅព្រឹកថ្ងៃ២១ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា÷ ការចុះជួបកម្មករ មាន ផលចំណេញយ៉ាងច្រើន ដើម្បីដឹងសុខទុក្ខពួកគាត់ ដោយសម្ដេចថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានចុះជួបសំណេះសំណាលជាមួយកម្មករចំនួន១០ដងហើយ ដោយមានកម្មករ-កម្មការិនីជាង២០ម៉ឺននាក់។ សម្ដេចគូសបញ្ជាក់ថា «អីចឹងថ្ងៃនេះ គឺជាការជួបលើកទី១០ ហើយសម្រាប់ឆ្នាំ២០២៣នេះ ជាការជួបចុងក្រោយ សម្រាប់កម្មវិធីខ្ញុំ។ មិនមែនជាកម្មវិធីចុងក្រោយលែងជួប បងប្អូនកម្មករ និយោជិត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់លេខ១ជាប់គ្នា ៥ដង ក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់លេខ១ជាប់គ្នា ៥ដង ក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង! ថ្ងៃទី20 ខែ​វិច្ឆិកា 2023 (ភ្នំពេញ) ៖ ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្ត បានអញ្ជើញចូលរួមប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង តាមការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្រាប់ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំមុនៗផងដែរ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍ប្រពៃណីដ៏កក្រើកខាងលើនេះ ក៏ត្រូវបានរៀបចំជាថ្មីម្តងទៀត ក្រោមអអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការរៀបចំរបស់អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង រកសុីដឹកលៀសចម្រុះទ្រង់ទ្រាយធំទៅប្រទេសវៀតណាម ដោយសេរី គ្មានអ្នកបង្ក្រាប

ឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង រកសុីដឹកលៀសចម្រុះទ្រង់ទ្រាយធំទៅប្រទេសវៀតណាម ដោយសេរី គ្មានអ្នកបង្ក្រាប 20/11/23 នរណាក៏ល្បី មេឈ្មួញជើងខ្លាំងនៅខេត្តកំពង់ឆ្នាំង រកសុីដឹកលៀសទៅប្រទេសវៀតណាម ឈ្មោះ គីម អុីម ថ្មីៗនេះគេប្រទះឃើញសកម្មភាពដឹកជញ្ជូនលៀសតាមកាណូតធំៗជាច្រើនគ្រឿង ដែលមានច្រកលៀស ច្រើនការ៉ុងលើកឡើងលើគោកនៅមាត់ទឹកកំពង់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅឡើងបន្តនៅផ្លូវជាតិលេខ៥ ដើម្បីយកទៅលក់នៅប្រទេសវៀតណាម។ លៀសទាំងនេះពួកគេ កាវកើបយកពីក្នុងភូមិសាស្ត្របឹងទន្លេសាប ក្នងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ហើយបាននាំគ្នាដឹកយកមកលក់ឱ្យមេឈ្មួញឈ្មោះ គីម អុីម នៅមាត់ទឹកកំពង់ឆ្នុកទ្រូ។ ករណីនេះធ្វើឲ្យមតិសាធារណជនងឿងឆ្ងល់និងរិះគន់ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញកើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើក។ ចំណែកអ្នកនេសាទលៀស គឺគេបានប្រើឧបករណ៍កាវលៀសវែងៗ ដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។ ម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូសនិងកាវលៀស ដែលទូកខ្លះគឺចាប់ពី៤ទៅដល់ ៦ ម៉ាស៊ីន ដែលខុសច្បាប់ស្ដីពីជលផលដែលអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារ ឆ្នាំងបានប្រាប់ថា ករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះពិតជាកើតមានប្រាកដមែន។ លោកថា នៅទឹកដីខេត្ត កំពង់ឆ្នាំង គឺគ្រាន់តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មបភាពនៅក្នុងទឹកដីនៃខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។ លោក ឈិន តួ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន

បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន ត្រូវបានមហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងលោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា និងលោកស្រី ផ្តួចផ្តើមនិងដង្ហែទៅកាន់វត្តបុទុម្ពរ ហៅវត្តសៀមបោយ នៅខេត្តកំពង់ចាម 2023-11-19 09:35pm (ត្បូងឃ្មុំ)៖ មហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោកស្រី លី ស៊ីណៃ ព្រមទាំងបុត្រ និងលោក ម៉ុន សារឿន និងលោកស្រី ហ៊ុន ម៉ោញ ព្រមទាំងបុត្រ បានផ្តួចផ្តើមអង្គកឋិនទានប្រមូលបច្ច័យបានចំនួន៨១លានរៀល ដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តបុទុម្ពរ (ហៅវត្តសៀមបោយ) ស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ អង្គកឋិនទាននេះ ប្រារព្ធធ្វើឡើងនៅគេហដ្ឋាន លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីស្នងការរងខេត្ត និងសហការី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម គន់ គីម រដ្ឋមន្ត្រីនាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឧបត្ថម្ភជូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក

ឯកឧត្ដម គន់ គីម  ទេសរដ្ឋមន្ត្រី នាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភជូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក   កំពង់ធំ៖នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់  គីម  អនុប្រធានទី១ នៃគណៈ កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក  លោកស្រីជាប្រធានមន្ទីរ កងកម្លាំងទាំងបី និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញមកសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ របស់​ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ផ្តល់ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។      ឧត្តមសេនីយ៍ទោ បានថ្លែងថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួលយកបានក្បាលដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន  […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដីព្រៃលិចទឹកព្រី

ដីព្រៃលិចទឹកព្រៃកោងកាងនៅខេត្តកែបកំពុងរងការវិនាសដោយសារជនខិលខូចមានអំណាច កំពុងទន្ទ្រានកាប់ព្រៃចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខេត្តកែប ៖  ដីព្រៃលិចទឹក នឹងព្រៃ កោងកាង ដែលជាសម្បត្តិសាធា រណៈរបស់រដ្ឋ ក្នុងក្រុងស្រុកដំណា ក់ចង្អើរ ត្រូវបានក្រុមឈ្មួញមួយ ចំនួនកំពុងទន្ទ្រានយក នឹងយកគ្រឿងចក្រមកកាយព្រំ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនិងច្បាប់បន្តិចណាឡើយ។ ជាក់ស្តែងនៅចំណុចកោះស្ករ ស្ថិតនៅភូមិទួលសាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរនេះតែម្តង។ បើយោងតាមប្រភពបានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឱ្យដឹងថា សព្វថ្ងៃនេះមានការព្រួយបារម្មណ៏ ព្រោះខ្លាចបាត់បង់របរបន្តិចបន្តួចរបស់គាត់ ដែលធ្លាប់ អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវ បានក្រុមឈ្មួញយកគ្រឿងចក្រ មកកាយព្រំ ដីព្រៃលិច ទឹកនិងព្រៃ កោងកាង ដែលជាសម្ប ត្តិសាធារណៈ របស់រដ្ឋទាំងនោះ ស្ទើទាំងស្រុង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់ ចំណែកអាជ្ញាធរពាក់ព័ន្ធមិនអើរពើរទាល់តែសោះ។ ប្រភពបានបន្តថា ដីព្រៃកោងកាង ព្រៃលិចទឹក ដែលជាសម្បត្តិសាធារ ណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែកនិងដៃព្រែក ក្នុងស្រុកដំណាក់ទាំងអស់នេះ សម្បូរទៅដោយព្រៃ កោងកាង ព្រៃលិច […]