ថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៥
(ខេត្តត្បូងឃ្មុំ)÷ប្រជាពលរដ្ឋ រស់នៅភូមិមេមត់ឃុំមេមត់ ស្រុកមេមត់
ខេត្តត្បូងឃ្មុំ
កំពុងរស់នៅ ភ័យព្រួយខ្លាច ដោយ
សារតែបញ្ហា ប្រឈមចំពោះបរិស្ថានធ្ងន់ធ្ងរ,ក្លិនស្អុយដែលជះចេញពី កន្លែងឃ្លាំងស្តុកទិញជ័យកៅស៊ូ នៅ
ក្នុងមូលដ្ឋានរបស់ពួកគាត់អាចប្រឈមនិងការប៉ះពាលដល់សុខភាព
ថ្ងៃខាងមុខ។ ចំណែកអាជ្ញាធរមិនមានចំណាត់ការទៅលើ ទីតាំង ទិញជ័រកៅស៊ូ ស្តុកនោះ ឡើយដូចជាមានការបិតបាំង។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានឲ្យដឹងថា: ទី តាំងទិញជ័រកៅស៊ូ
ស្តុកចំនួន៤ឃ្លាំងរបស់ពួកឈ្មួញដែលកំពុងទិញស្តុកទុក បានបង្កឲ្យមានបញ្ហាធុំក្លិនស្អុយរំខានការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពួកគាត់បានស្នើររកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរ ស្រុក មេមត់
ក៏ប៉ុន្តែរហូតមកដល់ ពេលនេះក្លិននៅតែជះស្អុយតែដដែល បើទោះបីជា
ឈ្មួញទាំងនោះមានការសន្យាថារៀប
ចំដាក់លូ និង ប្រើថ្នាំ កំចាត់ក្លិនស្អុយ
ប៉ុន្តែក្លិននៅតែជះក្លិនស្អុយដដែល។
បើតាមប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើឲ្យដឹងថា កន្លងមក ម្ចាស់ទី
តាំងទិញជ័រកៅស៊ូចំនួន៤កន្លែងស្តុក
សន្យាថាមិនឲ្យមានក្លិនស្អុយទៀតទេ
ប៉ុន្តែទោះជាមានការព្រមព្រៀងជាមួយអាជ្ញាធរក៏ប៉ុន្តែ បញ្ហាក្លិនជះចេញពីឃ្លាំងទិញជ័រកៅស៊ូស្តុកនៅមាន ផលប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទីនោះ ជារៀងរាល់ ថ្ងៃដដែល។
ប្រជាពលរដ្ឋនៅទីតាំងទិញជ័រកៅស៊ូ
ខាងលើនេះ ដែលព្រួយបារម្ភពីបញ្ហាសុខភាពចំពោះក្មេងៗជាពិសេសស្ត្រីមានផ្ទៃពោះ បាននាំគ្នា ទទូចឲ្យ
អាជ្ញាធរ ស្រុក ជាពិសេស ស្ថាប័នជំនាញក្រសួងពាក់ព័ន្ធមេត្តាចុះពិនិត្យមើលសកម្មភាពនៃឃ្លាំងទិញជ័រកៅស៊ូស្តុកធ្វើឲ្យប៉ះពាលដល់សុខ
ភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានខាង
លើនោះផង៕