ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅក្នុងឃុំមេមត់ មានការព្រួយ បារម្ភបញ្ហាសុខភាពដោយសារឃ្លាំងទិញជ័រកៅស៊ូស្តុក ធុំក្លិនស្អុយ….!  

ថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ)÷ប្រជាពលរដ្ឋ រស់នៅភូមិមេមត់ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងរស់នៅ ភ័យព្រួយខ្លាច ដោយ សារតែបញ្ហា ប្រឈមចំពោះបរិស្ថានធ្ងន់ធ្ងរ,ក្លិនស្អុយដែលជះចេញពី កន្លែងឃ្លាំងស្តុកទិញជ័យកៅស៊ូ នៅ ក្នុងមូលដ្ឋានរបស់ពួកគាត់អាចប្រឈមនិងការប៉ះពាលដល់សុខភាព ថ្ងៃខាងមុខ។ ចំណែកអាជ្ញាធរមិនមានចំណាត់ការទៅលើ ទីតាំង ទិញជ័រកៅស៊ូ ស្តុកនោះ ឡើយដូចជាមានការបិតបាំង។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានឲ្យដឹងថា: ទី តាំងទិញជ័រកៅស៊ូ ស្តុកចំនួន៤ឃ្លាំងរបស់ពួកឈ្មួញដែលកំពុងទិញស្តុកទុក បានបង្កឲ្យមានបញ្ហាធុំក្លិនស្អុយរំខានការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពួកគាត់បានស្នើររកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរ ស្រុក មេមត់ ក៏ប៉ុន្តែរហូតមកដល់ ពេលនេះក្លិននៅតែជះស្អុយតែដដែល បើទោះបីជា ឈ្មួញទាំងនោះមានការសន្យាថារៀប ចំដាក់លូ និង ប្រើថ្នាំ កំចាត់ក្លិនស្អុយ ប៉ុន្តែក្លិននៅតែជះក្លិនស្អុយដដែល។ បើតាមប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើឲ្យដឹងថា កន្លងមក ម្ចាស់ទី តាំងទិញជ័រកៅស៊ូចំនួន៤កន្លែងស្តុក សន្យាថាមិនឲ្យមានក្លិនស្អុយទៀតទេ ប៉ុន្តែទោះជាមានការព្រមព្រៀងជាមួយអាជ្ញាធរក៏ប៉ុន្តែ បញ្ហាក្លិនជះចេញពីឃ្លាំងទិញជ័រកៅស៊ូស្តុកនៅមាន ផលប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទីនោះ ជារៀងរាល់ ថ្ងៃដដែល។ ប្រជាពលរដ្ឋនៅទីតាំងទិញជ័រកៅស៊ូ ខាងលើនេះ ដែលព្រួយបារម្ភពីបញ្ហាសុខភាពចំពោះក្មេងៗជាពិសេសស្ត្រីមានផ្ទៃពោះ បាននាំគ្នា ទទូចឲ្យ អាជ្ញាធរ ស្រុក […]