ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

តើលោកទូ ជានណារដឹកជញ្ជូនឈើ ពីស្រុក អូររាំងឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពាដែនជម្រកកែវសីមា បើកកាត់មុខ មូលដ្ឋានកងរាជ វុធហត្ថ ស្រុកកែវសីមា យ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ាន….?

ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤
(ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន
ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានពីគ្រឿងម៉ាក Lexi ៤៧០និង
ឡានសាំងយ៉ុងដឹក ឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែ ឈើ ប្រណិតពេញៗឡានសាំយ៉ុង តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើរបស់ឈ្មោះទូ ដឹកជញ្ជូន
ឈើយ៉ាងស្រួលគ្មានអ្នករំខាន
ឡើយ។

បើនិយាយពី សមត្ថកិច្ចតាម ដងផ្លូវ
ចាប់ពី ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ ការមិនតិច ជាង១០កន្លែង ទេ ហេតុអីអស់់ លោកបណ្តោយ អោយឡានដឹក ឈើ របស់លោកទូ ដឹកតាម តែ អំពើចិត្ត ទាំងយប់ទាំងថ្ងៃ។

ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ នោះ
ទេបទល្មើស ព្រៃឈើក៏ គ្មានដែរ គេសង្កេតឃើញថា រយពេល ១ខែ
នេះឈ្មួញឈ្មោះទូ នៅស្រុកកែវសីមា កំពុង ដឹកជញ្ជូនឈើយ៉ាងសកម្ម ចេញពីព្រៃអភិរក្សកែវសីមា ច្រកផ្លូវអូររាំង ជាប់និងស្នាក់ការបរិស្ថាន។

តែមកដល់ពេលនេះមិនមានមន្ត្រី ទាំងពីស្រុកអូររាំងនឹងស្រុកកែវ
សីមា ពុំមាន ចំណាត់ការណាមួយ
ទៅលើឡានដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ទូ នៅឡើយទេ ឈើដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍
នគរបាលយូលិតទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក សា ផល្លា នាយប៉ុស្តិ៍នគរបាលព្រំដែនគោកយូលិតទេ
នោះគឺគ្មានឈ្មួញដឹកជញ្ជូនឈើពី
ទឹកដីខ្មែរឆ្លងចូលទឹកដីយួនតាមអំ
ពើចិត្តបានដែរ។
ឈ្មួញរក ស៊ីដឹក ជញ្ជូន ឈើ កំពុងសប្បាយចិត្តយ៉ាងខ្លាំងគ្មានមន្ត្រីជំនាញណាម្នាក់មករំខានការរកស៊ីរបស់ពួកគេឡើយ ឯមន្ត្រីបរិស្ថានប្រចាំការស្រុកកែវសីមា ធ្លាប់តែខ្លាំងខាងចាប់បង្រ្កាប់បទល្មើសព្រៃឈើយ៉ាងសកម្ម ពួកលោកនៅស្ងៀមតើទៅដល់ណាហើយបានបណ្តោយ អោយឈ្មួញឈ្មោះទូដឹកជញ្ជូនឈើជារៀងរាល់យប់ថ្ងៃលោកធ្វើមិនដឹងមិនឮ ឬលោក បានសើម មាត់សើម ករហើយបានរក្សាភាពស្ងៀមស្ងាត់ ។
ប្រជាពលរដ្ឋបាននិយាយថា
អស់លោកជាមន្ត្រីតែ អសមត្ថភាព ដេក ស៊ីប្រាក់ខែ ពីរដ្ឋហើយ នាំគ្នាបង្កើតអោយមានបទល្មើសព្រៃឈើដឹកចេញជារៀងរាល់ថ្ងៃ យប់ដើម្បីតែផលប្រយោជន៍យកលុយដាក់ក្នុងហោប៉ាវរៀងៗខ្លួន។

សូម ឯកឧត្តម ថង សាវ៉ុនអភិបាល ខេត្តមណ្ឌលគិរីមេត្តា មានវិធាន ការទប់ ស្កាត់លើ បទ ល្មើសព្រៃឈើកំពុងតែដឹកជញ្ជូនឈើតាមឡានសាំងយ៉ុងផងទាន៕

Leave a Reply

Your email address will not be published.