ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤
(ខេត្តមណ្ឌលគិរី)៖ ប្រភពព័ត៌មានបានឲ្យដឹងថាមួយខែនេះកត់
សម្គាល់ឃើញឈ្មួញឈ្មោះហេង
ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិ
រក្សកែវសីមា ដឹកចេញ ទៅកាន់
ប្រទេសវៀតណាម តាមច្រកល្បៀង
ប៉ុស្តិ៍យូលិតចំណុះឲ្យច្រកទ្វេរភាគី
ឡាប៉ាខេ ទាំងយប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា អាចមាន ការ ឃុបឃិតគ្នាជាប្រព័ន្ធ បើក
ដៃឲ្យឈ្មួញឈ្មោះហេងនាំចេញឈើជាថ្នូរទទួលបានផល
ប្រយោជន៍។
មហាជនបានកត់សម្គាល់ឃើញឈ្មោះហេងខាងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកល្បៀងយូលិតចំណុះឲ្យប៉ុស្តិ៍នគរបាល ទ្វេរភាគី ឡាប៉ាខេហើយសកម្មភាពនាំចេញឈើ គឺផ្តើមឡើងចាប់ពីម៉ោង០១:00នាទីយប់ រហូតទល់ម៉ោង ៩:០០នាទីព្រឹក។
មានការលើកឡើង ថាបើគ្មានការ
បើបារ៉ាស់ពីលោកសា ផល្លា នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីឡាប៉ាខេ នោះទេគឺក្រុមឈ្មួញមិនហ៊ានដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងដូច្នេះឡើយ?
ចំណែក ខាងដែនជម្រកសត្វព្រៃ
ប្រចាំការក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរីមិន ទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកកែវ
សីមា។
បានរក្សាភាពស្ងៀមស្ងាត់ ខណៈឈ្មួញឈ្មោះហេង បានប្រើប្រាស់រថយន្តសាំយុងដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមរៀងរាល់យប់ តែមិនឃើញសមត្ថកិច្ចណាមួយចេញមុខ ចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នេះឡើយ។
មានការអំពាវនាវដល់ ឯកឧត្តម
ថង សាវុន អភិបាលខេត្តមណ្ឌល
គិរីគួរពិនិត្យពីភាពអសកម្ម របស់
មន្ត្រីនៅតាមច្រកព្រំដែន និងជួយចាត់វិធានការទប់ស្កាត់នូវសកម្មភាពរត់ពន្ធឈើខុសច្បាប់តាមច្រកល្បៀងយូលិតចំណុះប៉ុស្តិ៍នគរបាលព្រំដែនឡាប៉ាខេ
នេះផង ព្រោះវាជាដើមចមដែលបណ្តាលឲ្យមានការវិនាស
អន្តរាយដល់ព្រៃឈើយ៉ាងធ្ងន់ធ្ងរបំផុត៕មានត