(ខេត្តត្បូងឃ្មុំ)÷
នាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ នៅសាលាស្រុកមេមត់មានបើកកិច្ចប្រជុំគម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវមូលនិធិឃុំសង្កាត់ ក្រោមអធិបតីភាព លោក….ស្រេង លី អភិបាលស្រុកមេមត់ លោកគន់សៀងលី អនុប្រធាននាយកទីចាត់ការផែនការ និងវិនិយោគខេត្ត.មេឃុំដារ ជាប្រធានលទ្ធកម្ម ឃុំដា ស្មៀន និងមន្ត្រីពាន់ព័ន្ធមួយចំនួននិង.អ្នកទទួលការជាច្រើននាក់
និង.អ្នកសារព័ត៌មានមកពីអង្គភាពផ្សេងៗគ្នាជាច្រើនអង្គភាពផងដែរ។កិច្ចប្រជុំបើកគម្រោងសាងសង់ផ្លូវមូលនិធិឃុំដា នៅសាលាស្រុកមេមត់ថ្ងៃនេះ។មានតម្លៃប៉ាន់ស្មាន ១៦០.៣២១.០០០.លានរៀល។សាងសង់ផ្លូវបេតុងអាមេប្រវែង .០.៣០៣គ.ម ទទឹងខ្នងលើ៤ម៉ែត្រកំរាស់.០.១៥ម។ ក្នុងកម្មវិធីទទួលសំណើដាក់ក្នុងប្រអប់ យើងឃើញមានក្រុមហ៊ុនចំនួន 7 ក្រុមហ៊ុនដែលបានដាក់ប៊ីត ក្នុងប្រអប់សំបុត្រ ក្នុងការប្រកួតប្រជែង..ក្រោយពីគណៈកម្មការ បើកស្រោម សំបុត្រទាំង 7ចំលងសរសេរដាក់លើក្តាខៀនរួចមក ជាលទ្ធផលមានក្រុមហ៊ុន 2 ដែលមានតម្លៃប្រកួតប្រជែងទាបជាងគេហើយ ស្មើគ្នា។ទី ១/ឈ្មោះ ភឿន សុ័ណ្ឌ.តំណាងក្រុម ហ៊ុន វេង លាប លេខរៀងទី៤ មកពីខេត្តកណ្តាល តំលៃដេញ.៦០៦០០.០០០រៀល/ទី២/ក្រុមហ៊ុន/ហ៊ន់ សោភា មកពីក្រុមហ៊ុន ហ៊ន់ សោភា លេខរៀង១៧.ខេត្តត្បូងឃ្មុំ។តម្លៃ៦០៦០០.០០០.លានរៀនដូចគ្នា។គណៈកម្មការលទ្ធកម្មក្រោយផ្ទៀងផ្ទាត់ឃើញថាក្រុមហ៊ុនទាំងពីរមានតម្លៃស្មើគ្នា។ដូច្នេះគណៈកម្មការលទ្ធកម្មឃុំតម្រូវធ្វើការដេញថ្លៃម្ដងទៀតតែពីរក្រុមហ៊ុនប៉ណ្ណុះ។ជាលទ្ធផលបានទៅលើកក្រុមហ៊ុន ហ៊ន់ សោ ភា.ក្នុងតម្លៃទឹកប្រាក់៦០.៥៩៩៧០០រៀលគត់។ដូច្នេះគណៈកម្មការប្រកាសលទ្ធផលបានទៅលើក្រុមហ៊ុន ហ៊ន់ សោភា ជាអ្នកទទួលសាងសង់ផ្លូវបេតុងនោះ។សូមបញ្ជាក់ផងដែរថាក្នុងកម្មវិធីនោះលោកអភិបាលស្រុកមេមត់ ស្រេង លី បានកោតសរសើរ។ដល់អ្នកសារព័ត៌មានដែលមក អង្កេតការក្នុងកិច្ចប្រជុំដេញថ្លៃនេះបានចំណាយកម្លាំងកាយចិត្តនិងប្រាក់កាសផ្ទាល់ ខ្លួន ដើម្បីចុះ យកព័ត៌មាន ពិត ជូនសង្គមជាតិ ដោយមិនខ្លាចនឿយហត់ ? លោកទទួលស្វាគមន៍អ្នកសារព័ត៌មានទាំងអស់។ដែលអញ្ជើញមកយកព័ត៌មាននៅពេលនេះ។ដែលមានក្រោមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ។ក្នុងកិច្ចប្រជុំបើកគម្រោងដេញថ្លៃសាងសង់ផ្លូវនៅស្រុកនៅស្រុកមេមត់ ថ្ងៃនេះឃើញថាមានតម្លាភាព ប្រជាធិបតេយ្យ ជាសាធារណៈនិងគ្មានអំពើពុករលួយ៕