ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប..បានចាប់ខ្លួនជ .ន..ស..ង្ស័ .យចំនួនពីរនាក់..ពាក់..ព័ន្ធក..រណី..ប្ល..ន់ស..ម្លា .ប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ ។
ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាកាអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី ឯកឧត្តម មាសចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។
ជ .ន..សង្ស័ .យ ១-ឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្មានរស់ នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជ..នស..ង្ស័..យបានពីរនាក់សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង៖
១-លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ
២-ទូរសព្ទ០២គ្រឿង
៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់
៤-ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង ។
បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជ..ន .សង្ស័..យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី ។
ជម្រាបថា ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្ល..ន់សម្លា .ប់ វេលាម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ ៕និពន្ធនាយករង សាន ប៊ុនស៊ី