ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលណែនាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងមុឹងម៉ាត់ ព្រមទាំងទទួលបានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នៅយប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ បន្ដពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពបទល្មើស ក្នុងនោះ ក៏មានសកម្មភាពក្មេងទំនើង ដើម្បី ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ យ៉ាងមុឹងម៉ាត់ និងហ្មត់ចត់បំផុត រហូតមក ដល់វេលាម៉ោង ២២:៤០នាទីយប់ ខណៈពេលកម្លាំងសមត្ថកិច្ច្ច បាននឹងកំពុងល្បាតចល័ត នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏បានប្រទះឃើញក្មេងទំនើង ០១ក្រុម មានគ្នា ០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ប្រដាប់ដោយកាំបិតតាំងតោ ០១ដើម និងដាវ ០១ដើម ធ្វើសកម្មភាពជិៈម៉ូតូ កាន់ដាវអូសកាត់លើថ្នល់ ។
តាមប្រភព ពីសមត្ថកិច្ចឲ្យដឹងថា ក្រោយពីការឃាត់ខ្លួន និងដកហូតវត្តុតាង ដូចមាន ខាងលើ ទុកនៅអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ជនសង្ស័យទាំង ០២នាក់ ក៏បានសារភាព ប្រាប់សមត្ថកិច្ចអំពីសកម្មភាព របស់ខ្លួន ផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងមធ្យោបាយ ព្រមទាំង វត្ថុតាង ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ តាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងបានកសាងសំណុំរឿងតាមនីតិវិធីជំនាញ ដើម្បី បញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
