ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤ (ខេត្តសៀមរាប)÷ ឈ្មោះ ឈាង មេឈ្មួញឈើដ៏សកម្ម ដឹកជញ្ជូនឈើចេញពីទំរីងយកទៅលក់នៅទឹកដីឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ កាប់បំផ្លិចបំផ្លាញព្រៃឈើ សម្រុកដឹកជញ្ជួនតាមរថយន្តកាលេថង ចំនួន២គ្រឿង យកទៅស្តុកនៅឃុំកោគធ្លក ស្រុកជីក្រែងជារៀងរាល់ថ្ងៃនៅពេលយប់ រីឯ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀម រាបមិនមានចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ឈាងនោះឡើយបុគ្គល រូបនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាមរយៈរថយន្តកាលេថង ចំនួន២គ្រឿង យកទៅលក់នៅក្នុងទឹកដីខេត្តសៀមរាប។ នៅពេលយប់ រីឯលោកហុង ដា រដ្ឋ បាលព្រៃឈើជីក្រែង មិនដែលចាត់វិធានការបង្ក្រាបនោះទេ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តសៀមរាបបានលើកឡើងថារដ្ឋបាល ព្រៃឈើនៅស្រុកជីក្រែងលោកហុងដា គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ ឈាង នៅតែធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជូនឈើមកស្តុកទុកនៅ ភូមិតាភ្ញាឃុំគោកធ្លកលើស្រុកជីក្រែង ខេត្តសៀមរាប។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈើដឹកចេញពីចំណុច ទំរីងឆ្លងកាត់ ភូមិព្រៃចំការចូលមកឃុំតាភ្ញាដឹកតាម ប្រភេទរថយន្តកាលេថងចំនួន២ គ្រឿង សម្រុកដឹកជញ្ជួនយកទៅលក់រៀងរាល់ថ្ងៃយប់យ៉ាងរលូន សមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាវ រក្សាភាពស្ងៀមស្ងាត់។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុក ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយឈ្មួញឈ្មោះឈាង បានដឹកជញ្ជូនឈើប្រភេទឈើ មូលសកម្មភាពរបស់ឈ្មួញដឹកជញ្ជូនឈើ គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅ ដល់គោលដៅយ៉ាងរលូន។ជាក់ស្តែងអ្នកសារព័ត៌មានបានឃើញមន្ត្រីរដ្ឋ ព្រៃឈើក្នុងស្រុកជីក្រែងម្នាក់នៅជួយមើលផ្លូវឲ្យឈ្មួញដឹកឈើទៀតផង ប្រភពបានឲ្យដឹងថាបើនិយាយពីសម […]
Author: prkadmin
លោក មេ ប៉ុស្តិ៍នគរបាលច្រកព្រំដែនការពារប្រសាទ កាន់តំណែងដុះស្លែ លែងខ្លាចច្បាប់បេីកដៃឲ្យក្រុមឈ្មួញ សម្រុកដឹកជញ្ជួនទំនិញគេចពន្ធ ឆ្លងដែនទៅវៀតណាមយ៉ាងគំហុក ទាំងយប់ទាំងថ្ងៃ
ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤ (ស្វាយរៀង) ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធ បន្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវ ឆ្លងដែន ទៅវៀតណាម យ៉ាងពេញបន្ទុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនប្រសាទ ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ ការដែល ពួកឈ្មួញហ៊ានដឹកជញ្ជូនទំនិញ គេចពន្ធ និងអេតចាយឆ្លងដែនទៅស្រុកយួន តាមរថយន្តវ៉េអង ធំៗ ឆ្ពោះឆ្លងដែនទៅទៅវៀតណាម បានយ៉ាងសុខស្រួលបំផុត ដោយឡែក នាយប៉ុស្តិ៍ច្រកព្រំដែនការពារប្រសាទ និងសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡេីយ។ ក្រុមឈ្មួញតូច ធំ ក្នុងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគេចពន្ធ័ ផ្សេងៗ តាមរថយន្តវ៉េអងគ្របតង់ជិតៗ ចតនៅចំណុចភូមិកណ្ដាល សង្កាត់ប្រសាទ ក្រុងបាវិត ហេីយមានរថយន្តវៀតណាម ចាំសាងទំនិញដឹកជញ្ជូនឆ្លងដែនទៅវៀតណាមយ៉ាងសុខស្រួលបំផុត រីឯ នាយ ប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀង ធ្វើមិនដឹងមិនឬអ្វីទាំងអស់។ ដូច្នេះហើយទើប សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងបាវិត និងលោក នាយ ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ប្រាសាទ […]
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រៀបចំពិធីបិទមហោស្រពសិល្បៈ(ចម្រៀងសម័យចាប់ពីទសវត្សរ៍ទី៦០ ដល់បច្ចុប្បន្ន និងម្ហូបអាហារជនជាតិដើមភាគតិចឆ្នាំ២០២៤
(ខេត្តមណ្ឌលគិរី)៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហោស្រពសិល្បៈ(ចម្រៀងសម័យចាប់ពីទសវត្សរ៍ទី៦០ ដល់បច្ចុប្បន្ន និងម្ហូបអាហារជនជាតិដើមភាគតិចឆ្នាំ២០២៤ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជាខេត្ត តំណាងអង្គការដៃគូ វិស័យឯកជន លោកគ្រូ អ្នកគ្រូ បេក្ខជន បេក្ខនារី និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តិទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត បានសម្ដែងនូវការអបអរសាទរ កោតសរសើរ និងមានតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការចូលរួមអនុវត្តការងារទទួលបានជោគជ័យ និងសូមឲ្យបន្តយកចិត្តទុកដាក់អនុវត្តសកម្មភាពការងារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេចឲ្យបាននូវគោលនយោបាយជាតិស្ដីពីវប្បធម៌អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដោយអនុវត្តស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បានផ្តល់អនុសាសន៍ ដល់បេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភី គឺត្រូវបន្តហ្វឹកហាត់ថែមទៀត ដើម្បីមានឱកាសទៅចូលរួមព្រឹត្តិការណ៍មហាស្រពនានានៅថ្នាក់ជាតិ និងថ្នាក់ខេត្តជាបន្តបន្ទាប់ទៀត […]
ម្ចាស់កាស៊ីណូ 777 បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង សុីសងខុសច្បាប់យ៉ាងពពាក់ពពូន
ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ (ខេត្តព្រៃវែង)÷ ម្ចាស់កាស៊ីណូ 777 បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង សុីសងខុសច្បាប់យ៉ាងពពាក់ពពូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់ ។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុងបេីកឲ្យពលរដ្ឋខ្មែរចេញចូលលេងល្បែងដោយសេរីភ្នាល់ដាក់លុយ សុីសងខុសច្បាប់ ជល់មាន់ បៀរ អា ប៉ោង យូគី យ៉ាងគគ្រឹក គគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក. ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ! បែជានាំគ្នាបំភ្លេចគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ អាជ្ញាធរថ្នាក់ ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកអោយក្រុមញៀនល្បែងដែលជាពលរដ្ឋខ្មែរចេញចូលលេង ល្បែងជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួចចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនដើម ចមចេញពីល្បែងសុី សងនេះឯង។ ករណីកាស៊ីណូ777បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អនុញ្ញាតខាងលើ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធានការបង្រ្កាបឲ្យស្របតាមគោលនយោបាយទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះលោក សួន សុម៉ាលីន […]
ល្បែងស៊ីសងនៅតំបន់ព្រំដែនច្រកទ្វារភាគី តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច
ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ (ខេត្តកំពត)÷ បើយោងតាមការសម្រេចរបស់សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ ស្ដីពីការហាមឃាត់មិនឱ្យមានល្បែងស៊ីសងនៅតំបន់ព្រំដែនច្រកទ្វារភាគី តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតទោះបីមានការហាមឃាត់ មិនអោយមានល្បែងយ៉ាងណាក្តី ក៏កាស៊ីណូ សុខ គីមម៉េង នៅបន្តធ្វើអាជីវកម្មគ្រប់ប្រភេទ បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងនិងជនជាតិវៀតណាមឆ្លងដែនចូលមកលេងល្បែងដោយសេរីខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រ ឬជាការអោយដៃ របស់សមត្ថកិច្ចជំនាញនានាពាក់ពន្ធ័ ទើបបានហ៊ាន និងបន្តអាជីវកម្មបានបែបនេះឬដូចពាក្យចាស់លោក ពោលថាៈ (ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃហ៊ាន) បញ្ជាក់ កាស៊ីណូ សុខ គីមម៉េង បានផ្ទេរលក់ទៅអោយជនជាតិ កូរ៉េ ជាម្ចាស់កម្មសិទ្ធ បើយោងតាមការសម្រេចប្រការ១ របស់រាជរដ្ឋាភិបាលបានសសេរថាៈ ត្រូវបានកំណត់ទីតាំងជាក់ស្តែង នៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកំពស់ ការវិនិយោគអោយកាន់តែសម្បូរបែប និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៏ ខេត្តកែប និងកំពត លើកលែងតំបន់ ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក អោយប្រតិបត្តិការកាស៊ីណូជាធម្មតា។ យើងដឹងហើយថា ល្បែងជាដើមចមនៃបទល្មើស អសន្តិសុខក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ […]
ច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗ
ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ (ខេត្តបាត់ដំបង)÷ប្រភពព័ត៌មានបាន ឲ្យដឹងថាលោក កត់ ណៃ មេគយច្រកអូររំដួល ដេកសោយសុខជាមួយទំនិញគ្រប់មុខកំពុងតែសំរុកចេញយ៉ាងគគ្រឹកគគ្រេង នៅច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថា លោក កត់ ណៃ បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ ពន្ធមិនគ្រប់ដែរ ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយ សេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កត់ ណៃ។ ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចដោយមិនប្រាប់ឱ្យបងៗសុីវិល ដែលឈរចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។ ប្រភពបានរាយការណ៍ថា […]
ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក នូ ស៊ុថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំ
ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ (ភ្នំពេញ)÷ ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ខ្សែផ្លូវទូទាំងប្រទេសដើរជញ្ជាត់កាក់ល្អិតមិនលើកលែង បន្ទាប់ពីបានឡើងតំណែង ជាប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក នូ ស៊ុថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅរកប្រាក់ចំណូលជូនជាតិ។ ប៉ុន្តែ តាមប្រភពពីឈ្មួញគ្រាក់ៗបង្ហើបថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើ ការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។ ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មេីសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ពង្រាយមនុស្សជំនិតដែលខ្លះគេជនស៊ីវិលនៅតាមបណ្ដាខេត្ត-ក្រុង ជាពិសេសនៅតាមច្រកព្រំដែនចេញ-ចូលនិងខ្សែផ្លូវជាតិសំខាន់ៗ ឲ្យឃ្លាំមើលសកម្មភាពដឹកទំនិញតូចធំចេញ,ចូលរបស់ពួកឈ្មួញដោយតម្រូវឲ្យមានការបង់លុយជាខែ និងការបង់ ពន្ធជូនរដ្ឋនៅនឹងកន្លែងផ្សេងទៀត។ ពួកជនស៊ីវិលនិងពេលខ្លះក៏រួមដំណើរជាមួយ មន្ត្រីឯកសណ្ឋានគយធ្វើ សកម្មភាពជាចំហ ចរចាជាមួយឈ្មួញរកស៊ីដឹកទំនិញធំៗដើម្បីអ្វីដែលពួកគេអះអាងថា ជាការខិតខំប្រឹងប្រែងរកចំណូលជូនជាតិ ប៉ុន្តែបើតាមពួកឈ្មួញអះអាងថាពួកមន្ត្រីនៅក្រោមអំណាចរបស់លោក នូ ស៊ីថា ប្រៀបដូចជាពែ ដែលតាមជញ្ជួក់សំណែនមិនឈប់ឈរ ដែលធ្វើឲ្យក្រុមឈ្មួញធុញទ្រាន់ជាខ្លាំង។ រឿងនេះងាយយល់ទេ ប្រសិនបើគ្មានការបើកដៃពីលោក នូ សុីថាមន្រ្តីតូចតាចល្អិតល្អោចរួមទាំងជនស៊ីវិលជាមួយផង នៅតាមគោលដៅសំខាន់ៗមិនហ៊ានគាបសង្កត់ពួកឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តនោះទេ។ រឿងអាស្រូវពុករលួយរបស់លោក នូ សុីថា […]
ទំនិញគេចព័ន្ធចូលទាំងថ្ងៃ-យប់យ៉ាងអាណាធិបតេយ្យតាមច្រករបៀងអូរបី ជាន់ស្រុកអូរជ្រៅព្រំដែនខ្មែរ-ថៃ…!
ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤ ច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ អនុញាត្តិឲ្យឈ្មួញខ្មែរ-ថៃ នាំទំនិញគេចព័ន្ធចូលទាំងថ្ងៃ-យប់ ប្រភពព័ត៌មានបានឱ្យដឹងថា មេបញ្ជាការរងកងការពារព្រំដែនលេខ ៥០៣ លោកវរសេនីយ៍ទោ អ៊ុន ចាន់ កំពុងបើកដៃឲ្យជនជាតិថៃ និងក្រុមឈ្មួញនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រករបៀងព្រំដែនអូរបីជាន់ ដេីម្បចែកចាយបន្តឲ្យអាជីវករ តាមបន្ទាត់ព្រំដែន តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានា រួមនិងរាជធានីភ្នំពេញ ដោយថ្គើននឹងបទបញ្ជារបស់រដ្ឋបាលខេត្ត និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ យ៉ាងគគ្លើន។ ករណីលោក អ៊ុន ចាន់ អនុវត្តសព្វថ្ងៃនេះហាក់មើលស្រាលដល់បទបញ្ជាថ្នាក់ខេត្ត និងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានហាមប្រាមនោះទៀតផង។ គួររម្លឹកថា បទបញ្ជារបស់គណបញ្ចាការឯកភាពខេត្ត ក៏ដូចសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានដាក់កំហិតដល់ស្ថាប័នមានសមត្ថកិច្ច ការពារព្រំដែនទាំងនគរបាល និងយោធាចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមច្រក របៀងព្រំដែនខ្មែរ-ថៃ ដើម្បីពង្រឹងសន្តិសុខទប់ស្កាត់បទ ឧក្រិដ្ឋឆ្លងដែន,ចោរកម្មឆ្លងដែន,ទំនិញគេចពន្ធគ្រឿងញៀនគ្រប់ប្រភេទ,ការរត់ពន្ធមនុស្ស នៅតាមខ្សែបន្ទាត់ព្រំដែនប្រកបដោយមានប្រសិទ្ធភាព។ លោក អ៊ុន ចាន់ បានបើកដៃឲ្យឈ្មួញនាំទំនិញគេចព័ន្ធជាច្រើនប្រភេទ សាច់មាន់ខូចគុណភាព,គ្រឿងក្នុងជ្រូក,ម៉ូតូ ដោយមិនមានការត្រួតពិនិត្យ និងទំនិញដែលត្រូវហាមឃាត់មិនឱ្យនាំចូលច្រកទ្វេភាគី និងច្រកអន្តរជាតិបិតខ្ទប់ តែត្រូវនាំចូលបានយ៉ាងរលូនតាមច្រករបៀង អូរបីជាន់ ដែលកាន់កាប់ដោយលោក អ៊ុន ចាន់ […]
ល្បែងស៊ីសងអនាធិបតេយ្យកក្នុង កាស៊ីណូយ៉ុងយន្តឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពួន ខេត្តកណ្ដាល បើកល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់កំពុងបង្កបហឹង្សាទៅលើអ្នកកត់សន្លឹកប័ណ្ណ….!
ថ្ងៃុទី០៨ខែកញ្ញាឆ្នាំ២០២៤ {ខេត្តកណ្តាល}÷កាស៊ីណូយ៉ុងយន្តនៅក្រុងសំពៅពូន ខេត្តកណ្ដាល កំពុងបង្កបភាពអនាធិបតេយ្យយ៉ាងខ្លាំង។ សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ីសង១កន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ករណីនេះអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល គួរចាត់វិធានការយ៉ាងណាប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យកាស៊ីណូនេះប្រព្រឹត្តនៅទង្វើមិនគប្បីច្រើនខ្លាំងពេក។ ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។ ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ តើទង្វើទាំងនេះអាជ្ញាធរមានសមត្ថកិច្ច ខេត្តកណ្ដាលមិនដឹងទេឬ? បើតាមការវាយតម្លៃពីប្រជាពល រដ្ឋរស់នៅតំបន់នោះអះអាងថា អាជ្ញាធរមានសមត្ថកិច្ចសុទ្ធតែដឹងអំពីសង្វៀនជល់មាន់ក្នុងការស៊ីណូយ៉ុងយ័ន្តនោះ ប៉ុន្តែគេមិនចាត់វិធានការក៏ព្រោះតែវាជាបញ្ហាផល ប្រយោជន៍។ ផលប្រយោជន៍ត្រូវបានចែករំលែកយ៉ាងក្រាស់ក្រែលដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល?។ ប៉ុន្តែចំពោះករណីហិង្សាដែលបានកើតឡើង នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនៅពេលថ្មីៗនេះគេរំពឹងថា រដ្ឋបាលខេត្តកណ្ដាលជាពិសេសនគរបាលខេត្ត មិនបណ្ដោយឲ្យជនបង្ករួចខ្លួននោះឡើយ។ ទង្វើរបស់មេកានៅក្នុងកាស៊ីណូខាងលើនេះ […]
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អង្គស្នួល ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ នៅផ្លូវជាតិលេខ ៤ បើកដៃឲ្យរថយន្តធំៗ ដឹកទំនិញលើសទម្ងន់ ទាំងយប់ទាំងថ្ងៃ …!
ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៤ (ខេត្តកណ្ដាល )៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹង រថយន្ដអង្គស្នួល លើផ្លូវជាតិ លេខ៤ បានបញ្ជាក់ឲ្យយេីងដឹងថា សព្វថ្ងៃនេះ ប្រធានជញ្ជីងថ្លឹងរថយន្តអង្គស្នួល កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះរថយន្តធំៗ ផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែក លោក ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បែរជាធ្វើមិនដឹងមិនឮ អ្វីទាំងអស់។ ក្រុមអាជីវករតូច ធំ ដែលដឹកជញ្ជូន ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អង្គស្នួល បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តអង្គស្នួល ចំណុចតាមបណ្ដោយផ្លូវជាតិ លេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មេឈ្មួញនិងអាជីវករមួយចំនួនបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាលខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ ។ […]