ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤
(ខេត្តកំពត)÷
បើយោងតាមការសម្រេចរបស់សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ ស្ដីពីការហាមឃាត់មិនឱ្យមានល្បែងស៊ីសងនៅតំបន់ព្រំដែនច្រកទ្វារភាគី តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតទោះបីមានការហាមឃាត់ មិនអោយមានល្បែងយ៉ាងណាក្តី ក៏កាស៊ីណូ សុខ គីមម៉េង នៅបន្តធ្វើអាជីវកម្មគ្រប់ប្រភេទ បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងនិងជនជាតិវៀតណាមឆ្លងដែនចូលមកលេងល្បែងដោយសេរីខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រ ឬជាការអោយដៃ របស់សមត្ថកិច្ចជំនាញនានាពាក់ពន្ធ័ ទើបបានហ៊ាន និងបន្តអាជីវកម្មបានបែបនេះឬដូចពាក្យចាស់លោក ពោលថាៈ (ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃហ៊ាន) បញ្ជាក់ កាស៊ីណូ សុខ គីមម៉េង បានផ្ទេរលក់ទៅអោយជនជាតិ កូរ៉េ ជាម្ចាស់កម្មសិទ្ធ បើយោងតាមការសម្រេចប្រការ១ របស់រាជរដ្ឋាភិបាលបានសសេរថាៈ ត្រូវបានកំណត់ទីតាំងជាក់ស្តែង នៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកំពស់ ការវិនិយោគអោយកាន់តែសម្បូរបែប និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៏ ខេត្តកែប និងកំពត លើកលែងតំបន់ ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក អោយប្រតិបត្តិការកាស៊ីណូជាធម្មតា។
យើងដឹងហើយថា ល្បែងជាដើមចមនៃបទល្មើស អសន្តិសុខក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ គាស់ផ្ទះបង្ករហឹង្សាក្នុងគ្រួសារ គ្រឿងញៀនប្រពន្ធកូនបែកបាក់។ម្យ៉ាងការដាក់អោយប្រើនូវបញ្ញាតិ នៃភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលនោះទុកនៅឯណា?ពលរដ្ឋតាមតុការហ្វេ បាននិយាយតៗគ្នាថាៈ បើប្រជាពលរដ្ឋជល់ ១គូរ ២គូរ តាមភូមិ ឬតាមគម្ពោធព្រៃតាមចាប់លុះក្ស័យ នាំគ្នារត់បាតជើងអោយសព្រាតអ្នកខ្លះរត់រួច ក៏អរទៅ រីឯអ្នករត់មិនរួច ចាប់ចូលតុលាការផ្តន្ទាទោសគ្មានការលើកលែង រីឯពេលនេះ កាស៊ីណូ សុខ គីមម៉េង បើកលេងល្បែងឡើង កាហ៊េៗ ផ្គើនទៅហ្នឹងបំរាមរាជរដ្ឋាភិបាលទាំងស្រុងមើលមិនឃើញ តើច្បាប់អនុវត្តបាន តែពលរដ្ឋទន់ខ្សោយ ? រីឯអ្នកមានលុយ មានអំណាច អនុវត្តមិនបាន ឬមានអ្នតាបាំងមុខ ដូចនេះ មេត្តាថ្នាក់ដឹកនាំ ពិនិត្យនិងមានវិធានកាផងទាន។
មជ្ឃដ្ឋានទូទៅរង់ចាំមើលថ្នាក់ដឹកនាំ និងមានវិធានការបែបណា ចំពោះកាស៊ីណូខាង លើនេះព្រោះថា ជារៀងរាល់ថ្ងៃ គេអង្កេតឃើញថា ជនជាតិខ្មែរច្រើនជាងជនជាតិ វៀតណាម ទាំងចាស់ក្មង ចូលលេងយ៉ាងគគ្រឹកគគ្រេងជាហូរហែរ សើចហោរយ៉ាងទ្រហឹងអឺងកង អ្នកឈ្នះមុខ ខ្លាញ់ អ្នកចាញ់មុខសេះ ថា តើមានច្បាប់មួយណាដែលអនុញ្ញាតិអោយជនជាតិខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូគឺផ្គើនទៅនិងសាចរាណ៏ណែនាំរបស់ក្រសួង ក៏ដូចជាអនុសាសន៏របស់ថ្នាក់ដឹកនាំ ឬល្បែងស៊ីសងជាមុខរបរឬស្របច្បាប់៕
