ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤
(ខេត្តសៀមរាប)÷
ឈ្មោះ ឈាង មេឈ្មួញឈើដ៏សកម្ម
ដឹកជញ្ជូនឈើចេញពីទំរីងយកទៅលក់នៅទឹកដីឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
កាប់បំផ្លិចបំផ្លាញព្រៃឈើ សម្រុកដឹកជញ្ជួនតាមរថយន្តកាលេថង ចំនួន២គ្រឿង យកទៅស្តុកនៅឃុំកោគធ្លក
ស្រុកជីក្រែងជារៀងរាល់ថ្ងៃនៅពេលយប់ រីឯ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀម
រាបមិនមានចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ឈាងនោះឡើយបុគ្គល
រូបនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាមរយៈរថយន្តកាលេថង ចំនួន២គ្រឿង យកទៅលក់នៅក្នុងទឹកដីខេត្តសៀមរាប។
នៅពេលយប់ រីឯលោកហុង ដា រដ្ឋ
បាលព្រៃឈើជីក្រែង មិនដែលចាត់វិធានការបង្ក្រាបនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តសៀមរាបបានលើកឡើងថារដ្ឋបាល
ព្រៃឈើនៅស្រុកជីក្រែងលោកហុងដា
គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ដូច្នេះហើយទើបឈ្មួញឈ្មោះ ឈាង
នៅតែធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជូនឈើមកស្តុកទុកនៅ
ភូមិតាភ្ញាឃុំគោកធ្លកលើស្រុកជីក្រែង
ខេត្តសៀមរាប។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា
ឈើដឹកចេញពីចំណុច ទំរីងឆ្លងកាត់
ភូមិព្រៃចំការចូលមកឃុំតាភ្ញាដឹកតាម
ប្រភេទរថយន្តកាលេថងចំនួន២
គ្រឿង សម្រុកដឹកជញ្ជួនយកទៅលក់រៀងរាល់ថ្ងៃយប់យ៉ាងរលូន
សមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាវ រក្សាភាពស្ងៀមស្ងាត់។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុក ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយឈ្មួញឈ្មោះឈាង បានដឹកជញ្ជូនឈើប្រភេទឈើ
មូលសកម្មភាពរបស់ឈ្មួញដឹកជញ្ជូនឈើ គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅ
ដល់គោលដៅយ៉ាងរលូន។ជាក់ស្តែងអ្នកសារព័ត៌មានបានឃើញមន្ត្រីរដ្ឋ
ព្រៃឈើក្នុងស្រុកជីក្រែងម្នាក់នៅជួយមើលផ្លូវឲ្យឈ្មួញដឹកឈើទៀតផង
ប្រភពបានឲ្យដឹងថាបើនិយាយពីសម
ត្ថកិច្ចតាមដងផ្លូវជាច្រើនកន្លែងមិន
ដែលបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋមានការរិះគន់ថាលោក
ហុង ដាសម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើតាមដងផ្លូវយ៉ាង
ត្រជាក់ចិត្ត។
ប្រភពបានឲ្យដឹងថាឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅ
ឃុំគោកធ្លកលើយ៉ាងគឃ្លើននៅពេលនេះគឺឈ្មួញឈ្មោះឈាងដែលមានផ្ទះនៅភូមិតាភ្ញាមានខ្នងបង្អែកជាមេព្រៃនៅពីក្រោយខ្នង។
ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋ ក្នុង ខេត្តសៀមរាបសំណូមពរអំពាវនាវដល់ លោកទា កំសត់ប្រធាន
មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ
ខេត្តសៀមរាបមេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាស
ជាក់ជាពុំខាន់៕ពិន ថន