ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤
ច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ អនុញាត្តិឲ្យឈ្មួញខ្មែរ-ថៃ នាំទំនិញគេចព័ន្ធចូលទាំងថ្ងៃ-យប់
ប្រភពព័ត៌មានបានឱ្យដឹងថា មេបញ្ជាការរងកងការពារព្រំដែនលេខ ៥០៣ លោកវរសេនីយ៍ទោ អ៊ុន ចាន់ កំពុងបើកដៃឲ្យជនជាតិថៃ និងក្រុមឈ្មួញនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រករបៀងព្រំដែនអូរបីជាន់ ដេីម្បចែកចាយបន្តឲ្យអាជីវករ តាមបន្ទាត់ព្រំដែន តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានា រួមនិងរាជធានីភ្នំពេញ ដោយថ្គើននឹងបទបញ្ជារបស់រដ្ឋបាលខេត្ត និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ យ៉ាងគគ្លើន។ ករណីលោក អ៊ុន ចាន់ អនុវត្តសព្វថ្ងៃនេះហាក់មើលស្រាលដល់បទបញ្ជាថ្នាក់ខេត្ត និងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានហាមប្រាមនោះទៀតផង។
គួររម្លឹកថា បទបញ្ជារបស់គណបញ្ចាការឯកភាពខេត្ត ក៏ដូចសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានដាក់កំហិតដល់ស្ថាប័នមានសមត្ថកិច្ច ការពារព្រំដែនទាំងនគរបាល និងយោធាចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមច្រក របៀងព្រំដែនខ្មែរ-ថៃ ដើម្បីពង្រឹងសន្តិសុខទប់ស្កាត់បទ ឧក្រិដ្ឋឆ្លងដែន,ចោរកម្មឆ្លងដែន,ទំនិញគេចពន្ធគ្រឿងញៀនគ្រប់ប្រភេទ,ការរត់ពន្ធមនុស្ស នៅតាមខ្សែបន្ទាត់ព្រំដែនប្រកបដោយមានប្រសិទ្ធភាព។ លោក អ៊ុន ចាន់ បានបើកដៃឲ្យឈ្មួញនាំទំនិញគេចព័ន្ធជាច្រើនប្រភេទ សាច់មាន់ខូចគុណភាព,គ្រឿងក្នុងជ្រូក,ម៉ូតូ ដោយមិនមានការត្រួតពិនិត្យ និងទំនិញដែលត្រូវហាមឃាត់មិនឱ្យនាំចូលច្រកទ្វេភាគី និងច្រកអន្តរជាតិបិតខ្ទប់ តែត្រូវនាំចូលបានយ៉ាងរលូនតាមច្រករបៀង អូរបីជាន់ ដែលកាន់កាប់ដោយលោក អ៊ុន ចាន់ ផ្គើនយ៉ាងគគ្លើន អត់កោតក្រែងអ្វីឡើយ។
ប្រភពបានឲ្យដឹងថា នៅច្រករបៀងអូរបីជាន់មានស្ថាប័នមួយចំនួនឈរជើងប្រចាំច្រករបៀងនេះដែរហើយឈ្មួញ បានបង់លុយឲ្យស្ថាប័នគយ, នគរបាល, សេដ្ឋកិច្ចខេត្តប្រចាំច្រកខាងលើនោះ ដោយប្រើមាត់ជាវិក្កយបត្រ័ ឬ ហៅថា បង់ប្រាក់តាមការចរចារព្រមព្រៀងគ្នា បង់រួចអាចនាំទំនិញចេញ ឬនាំចូលទៅមកបានយ៉ាងរលូននៅតាមច្រករបៀងនេះ នៅតែដំណើរការរហូតដល់បច្ចុប្បន្នដែលគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងមូលដ្ឋានទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ។ ចំណែកលោក រឿង សារិត មេបញ្ជារការកងការពារព្រំដែនលេខ៥០៣ មើលទៅក៏ត្រូវគេសង្ស័យថា កំពុងបើកដៃឱ្យលោក អ៊ុន ចាន់ ប្រព្រឹត្តផ្ទុយពីបទបញ្ជាថ្នាក់ដឹកនាំនោះដែរ ទើបលោកអ៊ុន ចាន់ អាចឃុបឃិតបើកច្រកដោយសេរីបានយ៉ាងដូច្នោះ?
លោក អ៊ុន ចាន់ ត្រូវបានគេមើលឃើញថា មិនស្តាប់ការ ណែនាំឬបទបញ្ជាថ្នាក់ដឹកនាំឡើយ។ សព្វថ្ងៃនៅច្រក របៀងអូរបីជាន់ កំពុងបើកដៃឲ្យក្រុមឈ្មួញ និងជនជាតិថៃ នាំទំនិញពីថៃចូលមកកម្ពុជាជាហូហែរ ទាំងថ្ងៃ ទាំង យប់ត្រង់ចំណុច ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាភូមិសាស្ត្រដែលយោធភូមិភាគទី៥ប្រគល់ឱ្យលោកអ៊ុន ចាន់ មេបញ្ជាការរង កងការពារព្រំដែនលេខ៥០៣ នៃយោធភូមិភាគទី៥ គ្រប់គ្រង។ ករណីនេះ តើលោកឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិ ភាគទី៥ បានជ្រាបអំពីការបើកច្រករបៀងអូរ៣ជាន់របស់លោក អ៊ុន ចាន់ ដែលអនុញាត្តិឲ្យឈ្មួញខ្មែរ-ថៃ នាំចូលទំនិញចូលដោយសេរីទាំងយប់ទាំងថ្ងៃ ផ្គើនទាំងបំរាមថ្នាក់ដឹកនាំនេះដែរឬ ទេ?។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងជម្រាបទៅដល់កង កម្លាំងទាំងអស់តាមព្រំដែនថា «ត្រូវបិទច្រករបៀងខុស ច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បើក្នុង ករណីចាំបាច់ត្រូវសិក្សាស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រក ដែលមានស្រាប់សិន រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សា និងលើកយោបល់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ៕