ព័ត៌មានជាតិ

ម្ចាស់កាស៊ីណូ 777 បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង សុីសងខុសច្បាប់យ៉ាងពពាក់ពពូន

ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤
(ខេត្តព្រៃវែង)÷
ម្ចាស់កាស៊ីណូ 777 បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង
សុីសងខុសច្បាប់យ៉ាងពពាក់ពពូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុងបេីកឲ្យពលរដ្ឋខ្មែរ​ចេញចូល​លេង​ល្បែងដោយសេរីភ្នាល់ដាក់លុយ សុីសងខុសច្បាប់ ជល់មាន់ បៀរ អា ប៉ោង យូគី យ៉ាងគគ្រឹក គគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក. ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ! បែជានាំគ្នាបំភ្លេចគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ អាជ្ញាធរថ្នាក់ ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកអោយក្រុមញៀនល្បែងដែលជាពលរដ្ឋខ្មែរចេញចូលលេង ល្បែងជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួចចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនដើម ចមចេញពីល្បែងសុី សងនេះឯង។
ករណីកាស៊ីណូ777បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អនុញ្ញាតខាងលើ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធានការបង្រ្កាបឲ្យស្របតាមគោលនយោបាយទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នីតិកាលទី៧  មិនគួរមេីលរំលងភាពអស កម្មរបស់លោកចៅហ្វាយស្រុកព្រះស្តេចនិងលោក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលបណ្តោយឲ្យពលរដ្ឋខ្មែរចេញចូលលេងល្បែងជល់មាន់ ទ្រង់ ទ្រាយធំ នៅក្នុងកាសុីណូ 777 ក្នុងមូលដ្ឋានរបស់ខ្លួនមិនព្រមទប់ស្កាត់ ។
​ប្រជាពលរដ្ឋរស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេស លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់មន្ត្រីក្រោមឱវាទខេត្ត ចុះត្រួតពិនិត្យឡេីងវិញខ្លះផងចំពោះម្ចាស់ កាសុីណូ777 ដែលបេីកអោយពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ខ្នាតធំបង្កប់ក្នុងកាស៊ីណូ 777 យ៉ាងគគ្រឹក គគ្រេងបែបអនាធិបតេយ្យផ្ទុយពីច្បាប់អនុញ្ញាត!។ ដែលបញ្ហានេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃ វែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបម្ចាស់កាស៊ីណូ777 ស្ថិតនៅភូមិសាស្ត្រខាងលើ ដែលបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង សុីសងផ្ទុយពីច្បាប់អនុញ្ញាតនោះអោយមានប្រសិទ្ធភាព ស្របតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ៕

Leave a Reply

Your email address will not be published.