ជនជាតិចិនម្នាក់ដេកស្លាប់ក្នុងហាងបញ្ចាំ​ (យី​ ហោ​ ភីន​ សុីន)នៅជិតកោះពេជ្រ

ភ្នំពេញ៖​ បុរសជាជនជាតិចិន​វ័យចំណាស់ម្នាក់​ បានដេកស្លាប់លើកៅអី​ នៅក្នុងហាង​បញ្ចាំ​មួយកន្លែង​ (យី​ ហោ​ ភីន​ សុីន​ )​ សង្ស័យខ្យល់(គ)បង្កអោយមានការភ្គាក់ផ្អើល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៩​ នៅក្បែនិងក្រសួងការបរទេស​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា​ បុរសវ័យចំណាស់​ ជាជន​ជាតិចិន​ នេះគឺជាសន្តិសុខយាម​ ហាង​ បញ្ចាំខាង​លើ​ តែមិនបានស្គាល់ឈ្មោះនោទេ​ ។ ប្រភពបន្តថា​ ខណៈដែលរាល់ព្រឹកគេ​តែងតែឃើញជនរងគ្រោះអង្គុយយាមនៅខាងមុខ​ហាង​ ចម្លែកព្រឹកថ្ងៃកើតហេតុមិនឃើញរូបគាត់​ចេញមកក្រៅ​ក៏បានទៅអឺតមើល​ស្រាប់​ តែប្រទះឃើញជនរងគ្រោះដេកស្លាប់​នៅ​លើ​កៅអី​ ភ្លាមៗក៏បានរាយការណ៍ទៅសមត្ថ​កិច្ច​ មូលដ្ឋាន​ចុះមកពិនិត្យ​ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​មកធ្វើកោសល្យវិច័យ។

សមត្ថកិច្ចជំនាញបាន​ឲ្យដឹងថា​ សពជនរងគ្រោះ​ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ព្រោះគ្មានលិខិតស្នាមអ្វី​ នៅជាប់និងខ្លួន​។ សមត្ថកិច្ចបន្តថា​ ចំណែកម្ចាស់ហាង​ មិន​ឃើញ​ មកកន្លែង​ សមត្ថកិច្ចជំនាញកំពុងធ្វើការ​ស្រាវជ្រាវ​ រកម្ចាស់ហាង​ ដើម្បីឲ្យមក​ចូលរួម​សហការ​ ។