ថ្ងៃទី16ខែធ្នូឆ្នាំ2023
ខេត្តក្រចេះ÷ ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំ ក្រញូងសែនជ័យ ស្រុកស្នួល
ខេត្តក្រចេះបាន ឲ្យ ដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះ
ល្បីល្បាញខាងរកស៊ីដឹកជញ្ជូនបទ
ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន
ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ
ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន
ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា
សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង
ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។
ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច
105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ
វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី10ទៅ15
ឡានយាំយ៉ុងឡើយ។
ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷
ឡានដឹកធ្យូងទាំងនោះប្រហែលជា
មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង
ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត
ណាមគ្មានអ្នកហ៊ានបង្ក្រាប។
ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក
ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត
ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង
របស់លោកអ៊ាម សុខលីម
ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទដែលអាចដឹកធ្យូងឆ្លងដែនបាន។
ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈនគរបាលការពារព្រំដែនគោកលេខ619ទើបបើក ឲ្យឈ្មួញ នាំធ្យូងចូលទៅវៀតណាមយ៉ាងអាណាធិបតេយ្យ។
ប្រភពព័ត៌មានបានឲ្យដឹងថា÷
បើគ្មានការបញ្ជាពី លោកអ៊ាម សុខលីមមេច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ទេគ្មានអ្នកណា ហ៊ានបើកបារ៉ាស់ឡើយ នេះជាការបង្កើន
សកម្មភាពពុករលួយ ។
ដូច្នេះហើយ ទើប មជ្ឈដ្ឋាន នានា អំពាវនាវ ឲ្យ លោកឧត្តមសេនីយ៍ទោ
អ៊ូ សុបុណ្ណាស្នងការរដ្ឋាននគរបាលខេត្តក្រចេះនិងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះមេត្តាពិនិត្យឡើងវិញ ព្រោះ បច្ចុប្បន្នប្រធានប៉ុស្តិ៍លោកអ៊ាម សុខលីមកំពុងបើកឲ្យឈ្មួញដឹកធ្យូងចូលទៅវៀតណាមយ៉ាងអានាធិបតេយ្យ
ដោយគ្មានញញើតនិងច្បាប់សោះ៕