ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋាភិបាល គូរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះសេុីបអង្កេតឲ្យបានស៊ីជម្រៅ ចំពោះលោក មេប៉ុស្តិ៍នគរបាលច្រក​ទ្វារ​អន្តរជាតិព្រំដែនជ្រៃធំ មាន​ការរួម​ដៃ​ពី​សំណាក់​ ប្រធានការិយាល័យ​គយជ្រៃធំ បេីកដៃឲ្យមេឈ្មួញតូច ធំ នាំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ យ៉ាងគំហុក ទាំងយប់ទាំងថ្ងៃ !

ថ្ងៃទី 15ខែធ្នូ ឆ្នាំ2023
ខេត្តកណ្តាល ÷ ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិព្រំដែនជ្រៃធំបានឲ្យដឹងថា ក្រុម​ឈ្មួញ​ធំៗ និង​អាជីវករក្នុងខេត្តកណ្តាលសម្រុក​នាំចូល​ទំនិញ ពី​ស្រុក​យួន​យ៉ាងពេញបន្ទុក ដូចជា ត្រី បន្លែផ្លែឈើ មី ទឹក​ស្ទីង និង​គ្រឿង​កំប៉ុង​គ្រប់មុខ ព្រម​ទាំង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ហើយ​សមត្ថកិច្ចពាក់ព័ន្ធ ច្រក​អន្តរជាតិ ជ្រៃធំ អាច​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជា​រៀងរាល់ថ្ងៃ​។​

​ការដែល​លោក ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រំដែន​ជ្រៃធំ ដែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ហេតុនេះ​លោក ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល គួរតែ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​អំពើ​ពុករលួយ របស់​សមត្ថកិច្ច​ច្រកទ្វារអន្តរជាតិជ្រៃធំ ត្រូវបាន​លាតត្រដាង ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។​

​ក្រុម​ឈ្មួញ​តូច ធំ មកពីខេត្តនានា ដែល​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន ចូល​តាម​ច្រកទ្វារ​អន្តរជាតិព្រំដែនជ្រៃធំ ស្រុកជ្រៃធំ បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិជ្រៃធំ នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង គ្មាន​ការទប់ស្កាត់​នោះទេ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​មេ​បប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជ្រៃធំ ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត គឺ​ដោយ
សា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ហើយ​លោក​ ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ដូច្នេះហើយ​ទើប មេ​ប៉ុស្តិ៍​អន្តរជាតិជ្រៃធំ អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ តាមរបៀប​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ តាំងពី​អំឡុងដេី​ម​ខែ​មេសា ឆ្នាំ​២០២៣ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​និង អាជីវករ​ដែល​នាំចូល​ទំនិញ​ច្រើន​ប្រភេទ ពី​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិព្រំដែនជ្រៃធំ ខេត្តកណ្តាល បានឲ្យដឹងថា មុខរបរ របស់​ពួកគាត់​សព្វថ្ងៃនេះ នៅសល់​កម្រៃ​តិចតួច​ណាស់ ។​

​ដោយហេតុ​ថា មេគយច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ គាប​យក​លុយ​ច្រើនពេក ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​បង់លុយ ឬ​វិក្ក័​យ​ប​ត្រ ត្រឹមត្រូវ​នោះ​ទេ ហើយ​គ្មាន​ឈ្មួញ និង​អាជីវករ ណា​ហ៊ាន​តវ៉ា​ឡើយ​។​

​ទន្ទឹមនឹងនេះ​ក្រុម​ឈ្មួញ ដឹកជញ្ជនទំនិញចេញពីស្រុកយួនតាមច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​ទាំង​នៅ​ច្រក​ព្រំដែន និង​នៅតាម​ផ្លូវ ធ្វើ​ឲ្យ​មុខរបរ រក​ទទួលទាន​ប្រឈម​នឹង​បញ្ហា​លំបាក​កាន់តែ​ខ្លាំង​ឡើងៗ​៕

Leave a Reply

Your email address will not be published.