ព័ត៌មានជាតិ

ឈ្មួញកំពុង ជីកដឹកជញ្ជូន​អាចម៌ដី តាម​រថយន្ត​ធំៗ​រាល់ថ្ងៃ ចំណុច​ភូមិ ល្អក់ឆ្លងកាត់ភូមិកូវ ឃុំក្រែក ស្រុក ពញាក្រែក ខុស​បទដ្ឋាន​បច្ចេកទេស ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី ពាស់ពេញ​ផ្លូវ មិន​គ្រប​តង់​ឲ្យបាន​ត្រឹមត្រូវ..!

ថ្ងៃទី ១៩ខែតុលា ឆ្នាំ២០២៤
(​ខេត្តត្បូងឃ្មុំ )÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិត្រពាំងផ្លុងឃុំត្រពាំងផ្លុង
ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ
បាន​ឲ្យ សារព័ត៌មានដឹងថា ៖សព្វថ្ងៃនេះ ក្រុម​ឈ្មួញ​ មួយ ក្រុម បាន​ដាក់​ គ្រឿងចក្រ​  ក្នុងដីចំការមួយកន្លែង
នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក
កំពុងជីកកាយយក អាចម៌ដី ដែល​មាន​ជម្រៅ​ខុស​ពីបទដ្ឋាន​បច្ចេកទេស ហើយ​រថយន្ត​ដឹក​អាចម៍ដី​ធំៗ​ធ្វើឲ្យ​ជ្រុះ​អា​ចម៌ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​
​បើគ្មាន​កា​របេី​កដៃ​ពី​សំណាក់ លោក ប្រធាន មន្ទីរ​រ៉ែ ថាមពល​ខេត្តរ្បូងឃ្មុំ
និង ប្រធាន​មន្ទីរ ឧតុនិយម ខេត្ត
ត្បូងឃ្មុំទេនោះ គឺ​ឈ្មួញ​ មួយ ក្រុម​មិនអាចដាក់គ្រឿងចក្រជីកកាយយក
អាចម៌ដីយក​លក់​លើទីផ្សារសេរី បានឡើយ ។​
​តាម​ការលេី​កឡើង​ ពី​ប្រជាពលរដ្ឋ
ថា ឈ្មួញដែលដាក់គ្រឿងចក្រមាន
ឈ្មោះ ១.លោក វ៉ាន់ ២.លោក ថេត
៣.លោក ធឿន បច្ចុប្បន្ន​ឈ្មួញកំពុង​កាយយកអាចម៌ដីទៅលក់ នៅព្រំដែន
ត្រពាំងផ្លុង ហេតុ នេះហើយ​ទើប​  ប្រជាពលរដ្ឋ​ ក្នុង​មូល ដ្ឋាន​ ឃុំត្រពាំងផ្លុងតាមដងផ្លូវជា​តិច្រើន​គ្រូ​សារ ជំរុញ​ឲ្យ ស្ថាប័ន​ពាក់ព័ន្ធ​ មន្ត្រី​ជំនាញ ព្រមទាំង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តត្បូងឃ្មុំពិនិត្យឡេីងវិញ​ខ្លះ​ផង កុំឲ្យ​ក្រុម​ឈ្មួញ ធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត​។​
​ប្រជាពលរដ្ឋ ស្ថិតនៅស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ  បាន ឲ្យដឹងថា៖
ឈ្មួញ​ដឹកដី  នឹងបក្សពួក ជាច្រើន​ នាក់ កំពុង ដឹកជញ្ជូន​អាចម៌ដីតាម​រថយន្តបែនយកទៅលក់ធ្វេី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ចំណុច​ភូមិសាស្ត្រ​នោះ មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ ក្នុង​មូលដ្ឋាន មិន​ចាត់​វិវិធាន​ការទប់ស្កាត់​ទល់​តែ​សោះ​។​
​មជ្ឃដ្ឋាន​នានា ! និង​ពលរដ្ឋ ក្នុងភូមិ​
ឃុំត្រពាំងផ្លុង
បានឲ្យដឹង​ទៀតថា៖ បើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ ពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​
ត្បូងឃ្មុំទេនោះ គឺ​ឈ្មួញ  មិន​អាចជីកដីរណ្តៅយ៉ាង ជ្រៅៗ និង​ជ្រុះ​អាចម៍​ដី រប៉ាត់រប៉ាយ លើ​ផ្លូវ​សាធារណៈ​យ៉ាង​សុខ​ស្រួល រីឯ​អាជ្ញាធរ​ពាក់​ពន្ធ័​មាន​សមត្ថកិច្ច ធ្វើ​មិនដឹង​មិន​ឮឬសម្ងំ​ស្ងាត់ឈឹង​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រៀបរាប់​បន្ថែមទៀតថា៖ យោង​តាម​ច្បាប់​អនុញ្ញាតឲ្យ​ធ្វើ​អាជីវក​ម្ម ជីករណ្តៅ​ដី​គឺ​ឈ្មួញ​អាច​ជីករណ្តៅ​ដី​ត្រឹម​ជម្រៅ​៥​ម៉ែត្រ​ទៅ​៦​ម៉ែត្រ​ប៉ុណ្ណោះ មិន​អាច​លើសពីនេះ​បានឡើយ ប៉ុន្តែ​ឈ្មួញ​អាច​ជីករណ្តៅ​ដី នៅក្នុង​ភូមិ​ល្អក់ ឃុំក្រែក
ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ បាន​
យ៉ាង​សុខ​ស្រួល​បំផុត បែរជា​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់​ស្រុក​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​លើស​នេះ​ទៅទៀត​ឈ្មួញ បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​អាចម៌ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់ ឲ្យបាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ធ្លាក់​អាចម៌ ដី​រាយ
ប៉ាយ​ក្លាយទៅជា​ធូលី​ហ៊ុយ​សំពោង​ប៉ះពាល់​ ដល់​ការ  រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន យ៉ាង​ពេញបន្ទុក​។​
​ប្រជាពលរដ្ឋ  អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំខេត្តត្បូងឃ្មុំជាពិសេសឯក ឧត្តម
ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ ពិនិត្យ​ ឡើងវិញ​ជា​បន្ទាន់ ចំពោះ​ ក្រុម​ ឈ្មួញ​ហ៊ាន​ដាក់​គ្រឿងចក្រ ជីកយក
អាចម៌ដីរណ្តៅជ្រៅដឹកជញ្ជូន​យកដីទៅលក់​យ៉ាង​គគ្រឹកគគ្រេង ក្នុង​មួយ​ថ្ងៃៗ មិន​ខ្វល់​ពី​ការរិះគន់ឡើយ៕​មានតពី វណ្ណ មឿន

Leave a Reply

Your email address will not be published.