ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤
(ខេត្តក្រចេះ)÷
ឈ្មោះ ចែខុំ និងឈ្មោះចក់ មេឈ្មួញឈើដ៏សកម្មព្រម ទាំងបក្ខពួក ដឹក
ជញ្ជូន ឈើចេញពី តំបន់ព្រៃ អភិរក្ស
កែវសីមា យកទៅលក់នៅទឹកដី ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សម្រុកដឹកជញ្ជួនតាមរថយន្តសាំយុង
ចំនួន២គ្រឿង យកទៅលក់នៅឃុំ
កណ្តោលជ្រុំ ស្រុកពញាក្រែកជារៀង
រាល់ថ្ងៃនៅពេលយប់ រីឯ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុងស្នួល ខេត្តក្រចេះមិនមានចាត់
វិធានការបង្ក្រាបឈ្មួញឈ្មោះចែខុំនិង
លោកចក់ព្រមទាំងបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃ
ឈើជាយូឆ្នាំមកហើយតាមរយៈរថយន្តសាំយុង ចំនួន២គ្រឿង យកទៅលក់នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។
នៅពេលយប់ រីឯលោក លន់ ប៊ុនថុល
មេបញ្ជាការមូលដ្ឋាន កងរាជអាវុធស្រុកស្នួល មិនដែល ចាត់វិធានការបង្ក្រាបនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្ត
ក្រចេះបានលើកឡើងថា សមត្ថកិច្ច
និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក
ស្នួលនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល លោក លន់ ប៊ុនថុល
គ្មានឆន្ទៈ ក្នុង ការបង្ក្រាប បទ ល្មើសព្រៃឈើនោះទេ។
ដូច្នេះហើយទើបឈ្មួញឈ្មោះចែខុំ
និងឈ្មួញឈើឈ្មោះចក់ព្រមទាងបក្ខ
ពួកនៅតែ ធ្វើសកម្មភាព កាប់បំផ្លិចបំផ្លាញ ព្រៃឈើដឹក ជញ្ជូន ឈើមកលក់ឲ្យឈ្មួញ កណ្តាល នៅ ឃុំកណ្តោល ជ្រុំ ស្រុកពញាក្រែក ខេត្ត
ត្បូងឃ្មុំ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យ ដឹងថា
ឈើដឹកចេញពីតំបន់ ព្រៃអភិរក្ស កែវ
សីមា ដែលមានឡានសាំយុងដឹកឈើ
ប្រភេទលេខ១ចំនួន២គ្រឿង សម្រុកដឹកជញ្ជួនយក ទៅលក់ រៀងរាល់យប់
យ៉ាងរលូនសមត្ថកិច្ចជំនាញពាក់ព័ន្ធ
ក្នុងស្រុកស្នួល រក្សាភាពស្ងៀមស្ងាត់។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុក ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយឈ្មួញឈ្មោះ
ចែខុំនិងលោកចក់ ព្រមទាំងបក្ខពួក
បានដឹកជញ្ជូនឈើប្រភេទឈើ
ប្រណិតឡាំងជ្រុងៗនិងឈើគ្រឿងផ្ទះ
សកម្មភាពរបស់ឈ្មួញដឹកជញ្ជូនឈើ គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅ ដល់គោល
ដៅយ៉ាងរលូន។ជាក់ស្តែងអ្នកសារព័ត៌មានបាន ឃើញមន្ត្រី បេអឹមស្រុកស្នួលម្នាក់នៅជួយមើលផ្លូវឲ្យឈ្មួញដឹកឈើទៀតផង
ប្រភពបានឲ្យដឹងថា.!បើនិយាយពីសមត្ថកិច្ចតាមដងផ្លូវជាច្រើនកន្លែងមិនដែលបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋមានការរិះគន់ថា.!លោក
លន់ ប៊ុនថុលសម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើតាមដងផ្លូវយ៉ាង
ត្រជាក់ចិត្ត។
ប្រភពបានឲ្យដឹងថា.ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅ
ឃុំកណ្តោលជ្រុំយ៉ាងគឃ្លើននៅពេល
នេះគឺឈ្មួញឈ្មោចែខុំ ដែល មានផ្ទះ
នៅភូមិ ដេA ប្រហែលជាមាន ខ្នង
បង្អែកនៅពីក្រោយខ្នង។
ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋ ក្នុង ខេត្តក្រចេះ សំណូមពរអំពាវនាវដល់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត
ក្រចេះនិងលោកឧត្តមសេនីយ៍ត្រី
សាក់ សារ៉ាង មេបញ្ជាការកងរាជអា
វុធហត្ថខេត្តក្រចេះ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាស
ជាក់ជាពុំខាន់៕