ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤
(ខេត្តក្រចេះ)÷
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្ត
ក្រចេះបានឲ្យដឹងថា.! សកម្មភាព
ដឹកជញ្ជូនឈើតាមច្រករបៀងនៅក្បែរៗច្រកព្រំដែនទ្វេភាគីប៉ុស្តិ៍ជ័យឃ្លាំង
នៅតែកើតឡើងយ៉ាងរាលដាល ព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។ មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួល
មិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង
និងច្រកផ្សេងទៀតនោះទេ។ សូម្បីតែលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏មិន
ទាន់ចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ក្នុងស្រុកស្នួល នោះដែរ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.! សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូ
និងរថយន្តសាំយ៉ុង ទៅស្រុក យួន
តាមច្រករបៀង (ប៉ុស្តិ៍នគរបាល
ច្រកព្រំដែនជ័យឃ្លាំង) កើតឡើង
យ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធាន
ការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា..! ដោយសារមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចការពារព្រំដែនលោក អៀម សុខលីម
ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញអាច ដឹកជញ្ជូនឈើ តាមម៉ូតូកែច្នៃចេញទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង យ៉ាងរលូន។
មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក សាក់ សារាង មេបញ្ជាការកង
រាជអាវុធហត្ថខេត្តក្រចេះ ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងស្រុកស្នួលជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថាបច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកជ័យឃ្លាំង កើតឡើងយ៉ាងអនាធិបតេយ្យដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបនោះទេ។ ផ្ទុយទៅវិញមន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកស្នួល
សម្ងំទទួលផលប្រយោជន៍ហើយបណ្តោយឲ្យឈ្មួញដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចេញទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង៕មានត