ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងបញ្ជាល់មាន់ តាមអនឡាញ លេងយ៉ាងគំហុកនៅផ្ទះ ឈ្មោះ យ៉ង នៅក្នុងសង្កាត់ចេក រីឯសមត្ថកិច្ចពាក់ព័ន្ធ ក្រុងស្វាយរៀង មិនចាត់វិធានការបង្រ្កាបខ្លាចបាត់បង់ចំណូល !

09/12/2023
ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិចេក សង្កាត់ចេកក្រុងស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញ កំពុងបេីកលេងនៅផ្ទះឈ្មោះ យ៉ង
យ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ គោ ក្របី ឬលក់មេមាន់ក្រាប បន្តយកទៅចាក់ថែមទៀត អ្នកញៀនល្បែងទាំងក្មេង ទាំងចាស់ លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកលេងតាមអំពេីចិត្ត។

មជ្ឈដ្ឋានខាងក្រៅរិះគន់ ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចេក និងសមត្ថកិច្ចពាក់ព័ន្ធនគរបាលក្រុងស្វាយរៀង ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធខេត្តស្វាយរៀង បណ្ដែតបណ្ដោយឲ្យមានល្បែងអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់ បេីកលេងយ៉ាងពពាក់ពពូន
ក្នុងភូមិចេក មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។
ហេតុនេះហេីយលោក ពេជ្រ វិរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមេីលរំលងភាពអសកម្ម របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចេក ព្រមទាំង លោក អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បណ្ដែតបណ្ដោយឲ្យមានល្បែងបញ្ជាល់មាន់ឆ្នោតឡូតូ តាមអនឡាញរីកដូចផ្សិត ក្នុងដែនដីរបស់ខ្លួនឡើយ។
ប្រជាពលរដ្ឋ រស់នៅភូមិចេក សង្កាត់ចេក

ក្រុងស្វាយរៀង អំពាវនាវដល់ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ល្បែងបញ្ជាល់មាន់ឆ្នោត ឡូតូតាមអនឡាញ ជាបន្ទាន់ ដេីម្បីបង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published.