(ខេត្តព្រះវិហារ )៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀង បានចុះផ្សព្វផ្សាយនិងជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅអណាធិបតេយ្យ លើខ្នងទំនប់អាងទឹករក្សា ដើម្បីប្រកបមុខរបរនេសាទ ត្រូវបានឲពួកគាត់ធ្វើការរុះរើ និងចាកចេញទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
ក្នុងឱកាសនោះដែល ក្រុមការងារបានទុកពេលឲ្យពួកគាត់រយៈពេល ៣ថ្ងៃ ដោយកំណត់យកត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃច័ន្ទ ទី១០ ខែមុថុនា ឆ្នាំ២០២៤ ត្រូវរុះរើដោយខ្លួនឯងចេញឲ្យអស់ពីទីតាំងខាងលើនោះ បើមិនដូចច្នោះទេ និងចាត់ការតាមផ្លូវ។
លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹងថា ៖ ប្រជាពលរដ្ឋខាងលើ ពួកគាត់បានមករកត្រី ដោយមានការបង្ហោះតាមបណ្ដាញសង្គមតៗគ្នា ទើបធ្វើឲប្រជាពលរដ្ឋតាមបណ្ដាលខេត្តផ្សេងៗ ពួកគាត់បានសំរុកមកហើយមានការបោះជុំរុំថែមទៀតផង បង្កឲមានភាពអាណាធិបតេយ្យ ធ្វើឲទឹកកខ្វក់ ធំក្លិនស្អុយ ឆ្អាបត្រី ដែលនៅតំបន់នេះតែងតែមានបងប្អូនប្រជាពលរដ្ឋមកលេងនិងស្រូបយកខ្យល់អាកាសបរិសុទ្ធក្រោយពីសម្រាក់ពីការងារ។ ហើយសំខាន់ទៀតនោះគឺសុខសុវត្ថិភាពសម្រាប់ពួកគាត់ដែលមកស្នាក់នៅទីនោះ។ ហើយអាចបង្កហានិភ័យផ្សេងជាយថាហេតុ ដោយជំនន់ទឹកភ្លៀងមិនបានប្រាប់យើងមុននោះទេ ។
ហើយលោកបានបន្តទៀតថា ក្នុងនាមជាអាជ្ញាធរ បានពន្យល់នែនាំដល់ពួកគាត់ដែលបានមកបោះជុំរុំខាងលើ ត្រូវចូលរួមអនុវត្តន៍តាមការមែនរបស់អាជ្ញាធរ ក៏ដូចក្រសួងកសិកម្ម ត្រូវរុះរើឲបានតាមការកំណត់ដែលបានជំរាបជូន បើមិនដូចច្នោះទេខាងអាជ្ញាធរនិងអនុវត្តន៍ទៅតាមផ្លូវច្បាប់។
លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្មខេត្តព្រះវិហារបានដឹងថា ៖ កាលដែលបងប្អូនមកស្នាក់នៅធ្វើ នេសាទនៅតំបន់តំបន់ទឹករក្សាជាក្រុម មានរហូតដល់រាប់រយនាក់ មិនត្រូវបានអនុញាតិនោះទេ ព្រោះទីនេះមិនមែនជាកន្លែងធ្វើអាជី កម្មនេសាទនោះទេ ហើយបងប្អូនមកនេះសម្ភារៈសម្រាប់នេសាទ មានគ្រប់ប្រភេទ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយរដូវនេះ ជារដូវបិតនេសាទទៀតផង រិតតែមិនបានអនុញាតិថែមទៀត ។ ហេតុនេះហើយត្រូវស្តាប់តាមការនែនាំរបស់អាជ្ញាធរ ក៏ដូចថ្នាក់ ដឹកនាំ ធ្វើយ៉ាងណាកុំឲមានជំលោះ ត្រូវធ្វើដំណើរទៅលំនៅដ្ឋាន រាងៗខ្លួនវិញតាមការកំណត់របស់អាជ្ញាធរ ទើបជាពលរដ្ឋល្អ។
សូមបញ្ជាក់ផងដែលថា ៖ ប្រជាពលរដ្ឋខាងលើ មកពីខេត្តចំនួន ៩ផ្សេងៗគ្នា មានចំនួនសរុប រហូតដល់ ៦៨គ្រួសារ ស្មើរនិង ២៤៥នាក់ ប្រុស១៥៨នាក់ ដែលបានមកបោះជំរុំនៅលើអាងទំនប់រក្សា ៖
១. មកពីខេត្តកំពង់ចាម ១២គ្រួសារ ស្មើរនិង ៧០នាក់ ប្រុស៤០នាក់
២. ឧដត្តមានជ័យ ១៩គ្រួសារ ស្មើរនិង ៤០នាក់ប្រុស ២៥នាក់
៣.សៀមរាប ១០គ្រួសារ ស្មើរនិង ៣០នាក់ប្រុស ២០នាក់
៤.កំពង់ធំ ៨គ្រួសារ ស្មើរនិង ២៥នាក់ប្រុស ១៥នាក់
៥.បន្ទាយមានជ័យ ១គ្រួសារ ស្មើរនិង ៣នាក់ប្រុស ២នាក់
៦.ត្បូងឃ្មុំ ៨គ្រួសារ ស្មើរនិង ៤៩នាក់ប្រុស ៣៩នាក់
៧ព្រៃវែង ២គ្រួសារ ស្មើរនិង ១០នាក់ប្រុស៦នាក់
៨.បាត់ដំបង ១គ្រួសារ ស្មើរនិង ៨នាក់ប្រុស៥នាក់
៩.អន្លង់វែង ២គ្រួសារ ស្មើរនិង ១០នាក់ប្រុស ៦នាក់ ៕និពន្ធនាយក
រងសាន ប៊ុនស៊ី