ថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២៣
(រាជធានីភ្នំពេញ )÷ មានសេចក្តីរាយការណ៍មកថា: ទីតាំងល្បែងហ្គេមបាញ់ត្រីហ្នឹងល្បែងខុសច្បាប់គ្រប់ប្រភេទ ដែរមានស្លាកយីហោ REMlXនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងគៀងគរយុវជនយុវតីសិស្សសាលា បណ្តើរគ្នាចូលលេងមិនចូលសាលាបោះបង់ការសិក្សាព្រោះតែមានល្បែងហ្គេមបាញ់ត្រីជាច្រើនប្រភេទ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ ព្រោះតែ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង?
សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដោយឡែកទីតាំងបទល្មើសល្បែង{ហ្គេមបាញ់ត្រី} ដែលមានស្លាកយីហោ}REMlXហ្នឹងល្បែងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ឃើញនៅតែដំណើរការបើកលេងទាំងយប់ទាំងថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ជាហេតុធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ខ្លាចបញ្ហាកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ជួនណា រិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងបទល្មើសល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់គ្រប់ប្រភេទទៀត ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង៕
