ថ្ងៃទី ០៨ខែមេសា ឆ្នាំ២០២៤
(កំពង់ចាម )÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្វាយពក ឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាម
បានឲ្យ សារព័ត៌មានដឹងថា ៖សព្វថ្ងៃនេះ ក្រុមឈ្មួញមួយក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីភ្នំ
របស់រដ្ឋ ដែលមានជម្រៅខុសពីបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីធំៗធ្វើឲ្យជ្រុះអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។
បើគ្មានការបេីកដៃពីសំណាក់ លោក ប្រធាន មន្ទីររ៉ែ ថាមពលខេត្ត កំពង់
ចាមនិង ប្រធានមន្ទីរ ឧតុនិយម ខេត្តកំពង់ចាមទេនោះ គឺឈ្មួញមួយក្រុមមិនអាចដាក់គ្រឿងចក្រជីកដី
ភ្នំបាធាយយកលក់លើទីផ្សារសេរី បានឡើយ ។
តាមការលេីកឡើង ពីប្រជាពលរដ្ឋ
ថា ដីភ្នំបាយនេះធំហើយជាកន្លែង
សំរាប់ទុក្ខគោរពបូជានឹងស័ក្តិសិទ្ធ
ណាស់បច្ចុប្បន្នឈ្មួយកំពុងកាយភ្នំ
យកអាចន៍ដីលក់ ហេតុ នេះហើយទើប ប្រជា ពលរដ្ឋ ក្នុងមូលដ្ឋានជាច្រើនគ្រូសារ ជំរុញឲ្យ ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ ព្រមទាំង ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ចាមពិនិត្យឡេីងវិញខ្លះផង កុំឲ្យក្រុមឈ្មួញ ធ្វើអ្វីៗ តាមតែអំពើចិត្ត។
ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្រះព្រីង
ឃុំបាធាយ ស្រុកបាធាយបានឲ្យដឹងថា៖ រណ្តៅដីភ្នំបាធាយរបស់
រដ្ឋ ត្រូវបានឈ្មួញមានបក្សពួក ជាច្រើននាក់ កំពុងដឹកជញ្ជូនតាមរថយន្តធំៗយកទទៅលក់ធ្វេីឲ្យបង
ប្អូនប្រជាពលរដ្ឋ រស់នៅចំណុចភូមិសាស្ត្រនោះ មានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ ក្នុងមូលដ្ឋាន មិនចាត់វិធវិធានទប់ស្កាត់ទល់តែសោះ។
មជ្ឃដ្ឋាននានា ! និងពលរដ្ឋ ក្នុងភូមិ
ស្វាយពក ឃុំបាធាយ ស្រុកបាធាយ បានឲ្យដឹងទៀតថា៖ បើគ្មានការបេីកភ្លេីងខៀវ ពីមន្ត្រីពាក់ព័ន្ធក្នុងខេត្តកំពង់ចាម ទេនោះ គឺឈ្មួញ មិនអាចជីករណ្តៅដីភ្នំ យ៉ាងជ្រៅ និងជ្រុះអាចម៍ដី រប៉ាត់រប៉ាយ លើផ្លូវសាធារណៈយ៉ាងសុខស្រួល រីឯអាជ្ញាធរពាក់ពន្ធ័មានសមត្ថកិច្ច ធ្វើមិនដឹងមិនឮឬសម្ងំស្ងាត់ឈឹង។
ប្រភពពីប្រជាពលរដ្ឋ រៀបរាប់បន្ថែមទៀតថា៖ យោងតាមច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម ជីករណ្តៅដីភ្នំ គឺឈ្មួញអាចជីករណ្តៅដីត្រឹមជម្រៅ៥ម៉ែត្រទៅ៦ម៉ែត្រប៉ុណ្ណោះ មិនអាចលើសពីនេះបានឡើយ ប៉ុន្តែឈ្មួញអាចជីករណ្តៅដី នៅក្នុងភូមិស្រះព្រីងនិងភូមិ ស្វាយពក ឃុំបាធាយ ស្រុកបាធាយបានយ៉ាងសុខស្រួលបំផុត បែរជាអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុករក្សាភាពស្ងៀមស្ងាត់។
លើសនេះទៅទៀតឈ្មួញ បានប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវ ធ្វើឲ្យធ្លាក់អាចម៍ ដីរាយ
ប៉ាយក្លាយទៅជាធូលីហ៊ុយសំពោងប៉ះពាល់ ដល់ការ រស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន យ៉ាងពេញបន្ទុក។
ប្រជាពលរដ្ឋ អំពាវនាវដល់ថ្នាក់ដឹកខេត្តកំពង់ចាម ជាពិសេស ឧត្តម
អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិនិត្យឡើងវិញជាបន្ទាន់ ចំពោះក្រុមឈ្មួញហ៊ានដាក់គ្រឿង
ចក្រ ជីកដីភ្នំរបស់រដ្ឋដឹកជញ្ជូនយកទៅលក់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ មិនខ្វល់ពីការរិះគន់ឡើយ៕មានត