គួរជាទីមោទនដែលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស សុខភាព និងសុខមាលភាព សង្គមនិងសេដ្ឋកិច្ច ក្នុងអំឡុងពេលជាង ២ទសវត្សចុងក្រោយនេះ នឹងមិនអាចកើតឡើងមានបានឡើយប្រសិនបើកម្ពុជាគ្មានសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម។ ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចរឹងមាំ និងសង្គតភាពបានដើរតួនាទីចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ រួមជាមួយការកើនឡើងនៃការទទួលបានសេវាថែទាំងសុខភាព។ ការពង្រីកការគ្របដណ្តប់ នៃប្រព័ន្ធការពារសង្គម និងភាពប្រសើរឡើងនៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាពដែលធ្វើឲ្យស្ថានភាពសុខភាព និងសុខមាលភាព ជីវភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា កាត់តែប្រសើរឡើងជាលំដាប់ ព្រមទាំងអាយុកាលរស់នៅរំពឹងកាន់តែវែង៕
