ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បទល្មើសនេសាទពេញផ្ទៃទន្លេធ្វើ សកម្មភាពនៅចំណុចពាមបាងនឹង បាឡតកំពុងតែអូសទូកអួនដោយ ម៉ាស៉ិនធំៗនិងទូករុញយ៉ាងសកម្ម គគ្រឹកគ្រេងនៅ ស្ទោង…!

ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤
(ខេត្តកំពង់ធំ)÷
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានរៀបរាប់អោយដឹងថា÷
ជារៀងរាល់ថ្ងៃពួគគាត់តែងតែឃើញទូកអួននិងថ្នងរុញដោយម៉ាស៊ីនធំៗជាច្រើនគ្រឿងកំពង់ធ្វើសកម្មភាព
យ៉ាងគគ្រឹកគ្រេងនៅចំណុចពាមបាងនិងបាឡតទឹកដី ស្រុកស្ទោង ខេត្ត
កំពង់ធំ យ៉ាងអានាធិបតេយ្យពេញផ្ទៃទន្លេ ជារៀងរាល់ថ្ងៃដោយមិនញញើតសមត្ថកិច្ចណាឡើយនៅចំណុចពាមបាងនិងបាឡតទឹកដីស្រុកស្ទោងខេត្តកំពង់ធំ រួមនិងទូករុញស៉ិបផងដែរ ។
ប្រភពពីប្រជាពលរដ្ឋ អ្នកនេសាទជាលក្ខណ:គ្រួសារបានអោយដឹងទៀតថា÷ ទូកអូសអួនដោយម៉ាស៉ីនធំៗគឺចេញមកពីកំពង់ហ្កួងស្រុកក្រគខេត្តពោធិសាត់ចេញទៅធ្វើសកម្មអូសអួន
នៅចំណុចពាមបាងនឹងបាឡតជាជាតិ
វៀតណាម មានឈ្មោះ យ៉ាវ.តាំ.ថាន់.ស្រាយ និង សៅហុងហើយក្រុមពួកនេះធ្វើសកម្មភាពពេញ
ផ្ទៃទន្លេ ជារៀងរាល់ថ្ងៃមិនដែលឃើញ
មន្ត្រីជំនាញជល់ផលនិង សមត្ថកិច្ចនៅទីនោះមើលមិនឃើញ ទាល់តែ
សោះ បណ្តែតបណ្តោយឲ្យបទល្មើស
នេសាទខុសច្បាប់អូសអួនក្រឡាស្បៃមុងនិងស៊ីបពេញផ្ទៃទឹកទន្លេសាប
យ៉ាងសេរី។

តាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា÷បើគ្មានការបើកដៃពី
លោកគន ចាន់សីហា នាយសង្កាត់
រដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺបទល្មើសនេសាទ
ប្រើប្រាស់ឧបករណ៍ខុសច្បាប់មិនអាច
កើតឡើងយ៉ាងគំហុកដូចសព្វថ្ងៃនេះ
ទេ។
ពាក់ព័ន្ធនិងករណីនេសាទខាងលើប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម
ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងក សិកម្ម
រក្ខាប្រម៉ាញ់និងនេសាទ មេត្តាចាត់កំលាំងចុះពិនិត្យផងទាន៕
ជាចុងក្រោយអង្គភាពគេហទំព័រពលរដ្ឋកម្ពុជា (prk-news.com)
ផ្សព្វផ្សាយ តែបុគ្គលដែលបានប្រព្រឹត្ត និងបើកដៃឲ្យមានបទល្មើស
មិនមានចេតនា ណាមួយផ្សាយមាន
ការរើសអើងគ្នាឬបំពុលសង្គម
នោះទេ៕

Leave a Reply

Your email address will not be published.