ព្រះវិហារ ៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ស្នើសុំអាជ្ញាធរ ជួយដោះស្រាយឲបានទាន់ពេលវេលា បើមិនដូចនោះទេអាចប្រឈមនិងការដាច់ផ្លូវ ជាក់ជាមិនខាន។
ផ្លូវមួយខ្សែរមានប្រវែង ២៥០០ម៉ែត្រ គិតពីផ្លូវជាតិលេខ៦២ ចូលមកភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទៅដល់អន្លង់វិល ដែលរងការខូចខាតខ្លាំង ជង្ហុកធំ និងទឹកហូរច្រោះដាច់ផ្លូវ ពិបាកក្នុងការធ្វើដំណើរ ជាពិសេស សិស្សសាលា ស្ត្រីមានផ្ទៃពោះ ជនពិការជាដើម។
លោក លោក សុខ ទុង ពិការជើង រស់នៅភូមិអភិវឌ្ឍន៍ តំណាងឲប្រជាពលរដ្ឋ៣០០គ្រួសារខាងលើ បានសុំនុំពរដល់ ថ្នាក់ដឹកនាំ អាជ្ញាធរ និងមន្ទីជំនាញពាក់ពន្ធ័ សូមជួយកែសម្រួលជួសជុលផ្លូវ មួយខែ្សរពីផ្លូវជាតិមកដល់អន្លងវិល ដែលពិបាកក្នុងការធ្វើដំណើរ ដោយមានជង្ហុកធំៗ ជាសគ្នាមិនរួច ពេលភ្លៀងធ្លាក់ និងក្រោយភ្លៀងធ្លាក់ ផ្លូវមានសមភាពរអិល ដូល ម៉ូតូ កង់ ជាច្រើននាក់កន្លងមកនេះ ក្នុងនោះ មានស្ដ្រីមានផ្ទៃពោះ សិស្សសាលា ជនពិការ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ចំពោះលោកផ្ទាល់បានដួលម៉ូតូដាច់ខ្សែរ របូតជើងពិការ ម្ដងរូចមកហើយ លោកបន្តទៀតថាអ្នកកាយសម្បទាល្អនៅត្អូនថាពិបាកចំលោកជាជនពិការតើលំបាកយ៉ាងវិញ។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំ ក៏ដូចជា អជ្ញាធរ អង្គភាពជំនាញ ក្រោយពីទទួលបានព័ត៌មាននេះហើយ និង យកចិត្តទុកដាក់ កែលំអរ ជួសជុលផ្លូវ១ខ្សែរឡើងវិញជាក់ជាមិនខាន ដោយថ្នាក់ដឹងនាំ បានសន្យាថានិងជួយជួសជុលជូនប្រជាពលរដ្ឋរស់នៅតំបន់នោះនៅផ្លូវ១ខ្សែរខាងលើនៅក្នុងឆ្នាំ២០២៤នេះ។
ប្រជាពលរដ្ឋ រស់នៅភូមិអភិវឌ្ឍន៍ មានការព្រួយបារម្ភ ខ្លាចទឹកភ្លៀងហូរច្រោះដាច់ផ្លូវ ព្រោះទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដោយកន្លែងខ្លះបានច្រោះបាច់ជាបន្តបន្ទាប់ តែអាចធ្វើដំណើរបាន គ្រាន់តែវាពិបាក់ តែបើដាច់ផ្លូវវិញការធ្វើដំណើរក៏មិនរួច ធ្វើឲមានការពិបាករិតតែខ្លាំង ដោយសិស្សានុសិស្ស មិនបានទៅរៀន ឬទៅរៀនមិនទាន់ម៉ោង អ្នកជំងឺ និងស្ត្រីមានផ្ទៃពោះ ប្រឈមនិងគ្រោះថ្នាក់ខ្លាំងបំផុត។ ហេតុដូចច្នេះហើយ ពួកគាត់ស្នើរសុំឲថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ជួយគិតគូរដល់ពួកគាត់ផង។ ដោយផ្លូវ១ខ្សែរនោះមានការលំបាកជាច្រើនឆ្នាំមកហើយដែរ។
លោក ឆាត់ សួន ចៅសង្កាត់ប៉ាលហាល បានដឹងថា ៖ គំរោងខាងលើនេះ មិនមែនជាគំរោងមូនិធិឃុំសង្កាត់នោះទេ គឺជាគំរោងថ្នាក់ក្រោមជាតិ អ្នកទទួលខុសត្រូវ។
លោក ណន សុខនៅ ប្រធានអង្គភាពលទ្ធកម្មខេត្តព្រះវិហារបានឲដឹងថា ៖ គំរោងក្នុងការសាងសង់ផ្លូវពីផ្លូវជាតិលេខ៦២ ទៅអន្លង់វិល ក្នុងភូមិអភិវឌ្ឍន៍ ជាគំរោងរបស់ថ្នាក់ក្រោមជាតិ ក្នុងឆ្នាំ២០២៤នេះ លោកបានដាក់សំណើរទៅថ្នាក់ជាតិ ១២គំរោងក្នុងនោះមានផ្លូវខាងលើនោះ១ខ្សែរផងដែរ តែគំរោងធ្លាក់បានតែ៣ ហេតុដូចនេះហើយទើបមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវ១ខ្សែរនេះ។ លោកបានបន្តទៀតថា៖ ចុងខែ១១ខាងមុខនេះបើគំរោងផ្លូវ១ខ្សែរនេះមិនទាន់ធ្លាក់មក លោកនិងធ្វើសំណើរបន្តទៀត សម្រាប់ឆ្នាំ២០២៥។ លោកក៏ដូចជាថ្នាក់ដឹកនាំ មានការព្រួយបារម្ភដូចប្រជាពលរដ្ឋ ដែ ព្រោះទុក្ខលំបាកប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ៕និពន្ធនាយករង
សាន ប៊ុនស៊ី