(ខេត្តកោះកុង)÷ប្រភពព័ត៌មានបាន
ឲ្យដឹងថាលោកម៉ឹង សុភា (ហៅប៉ែត)មេឃុំជីផាត ស្ងាត់ៗស្រាប់តែបែកធ្លាយឯកសារជាច្រើនសន្លឹងដែល សង្ស័យថាលោកម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក មេភូមិកំលត បាន ស៊ីញ៉េបោះត្រាទៅលើលិខិតទិញលក់ដី នៅលើទីតាំងដីស្ថិតក្នុងភូមិឈូកឃុំជីខលើស្រុកស្រែអំបិល ដោយគ្មាន អាជ្ញាធរ ពាក់ព័ន្ធ ស្រុកស្រែអំបិលបានដឹងនោះទេ។
ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ មានចម្ងល់ថា តើហេតុអ្វីលោក ម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក ស៊ី ញ៉េ លក់ ដី ក្នុងទឹកដី ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ទៅវិញ?
បើលោកជាមេឃុំជីផាតស្រុកថ្មបាំងសោះ តើការ ស៊ី ញ្ញេទិញលក់របស់លោម៉ឹង សុភាមេឃុំជីផាត
រូបនេះវាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ?
ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឆាតក៏ដូចជាផ្ញើសារចូលមកកាន់អង្គភាពគេហទំព័រពលរដ្ឋកម្ពុជាយើង
តាមប្រព័ន្ធ តេឡេក្រាមថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះភាគច្រើនគឺជាដីរបស់លោកមេឃុំជីផាត និងមួយចំនួនទៀតគាត់អោយបងប្អូនកូនក្មួយនឹងបក្សពួករបស់គាត់ជាអ្នកឈរឈ្មោះជំនួស ព្រោះដីគាត់ច្រើនពេក។
ប្រភពដដែលបានបន្តទៀតថា បើតាមពួកគាត់ឮ តៗគ្នាមកថាលោកម៉ឹង សុភា លក់ដីនោះបានលុយសង់វីឡា
នឹងទិញឡានទំនើបៗជិះ។
ប្រជាពករដ្ឋសំណូមពរដល់លោកជំ
ទាវអភិបាលខេត្តមេត្តាចាត់កំលាំង
ថ្នាក់ក្រោមចុះពិនិត្យផងទាន៕