ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រៃឈើ​នៅតំបន់ព្រៃអភិរក្សកែវសីមា រងការបំផ្លេចបំផ្លាញ​យ៉ាង​មហន្តរាយ​គ្មានការទប់ស្កាត់ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីបរិស្ថាន …!

ថ្ងៃទី២២ខែមេសាឆ្នាំ២០២៤
{ខេត្តមណ្ឌលគិរី}÷
​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត បាន​ឲ្យ​ដឹងថា÷ បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​តំបន់ព្រៃអភិរក្សកែវសីមា
កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុងស្រុក​កែវសីមាបាន​ឲ្យ​ដឹងថា
ឈ្មួញ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​
ដើម្បី​អារច្រៀក ហើយ​ដឹកជញ្ជូន​ចេញ​យ៉ាង​រលូន​។ មួយរយៈ​ចុងក្រោយ​នេះ​ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុចព្រៃអភិរក្សកែវសីមា
ចូលមកភូមិ អូររាំង ស្រុកអូររាំង ខេត្ត
មណ្ឌលគិរីដោយ​គ្មាន​មន្ត្រីជំនាញនិង
សមត្ថកិច្ច​ណា​ហ៊ាន​ ប៉ះពាល់​ឡើយ​
រយៈពេល​ជាង ប្រាំពីថ្ងៃចាប់ពីថ្ងៃ ១៦
ខែមេសា ឆ្នាំ២០២៤ ឈ្មួញ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃអភិរក្សកែវសីមាតាម​រថយន្ត​សាំយ៉ុង
ក្នុង​មួយ​យប់ៗ​ពី១០ទៅ១២គ្រឿង​។
ប្រភពបានបន្តឲ្យដឹងថា÷ឈ្មួញឈើ​ដឹកជញ្ជូន​ចេញ​យ៉ាង​ពេញបន្ទុក​ ឈើ​ទាំងនោះ​ត្រូវបាន​គេ​បំពាន​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅ​ព្រៃ
កែវសីមា ហើយ​ដឹកជញ្ជូន​ចូល​ទៅ
ស្រុកកែវសីមារៀបរយចូលទីផ្សារវៀត
ណាមនិងឡានឈើសាំយ៉ុងខ្លះទៀត
យកទៅ ចែកចាយតាមខេត្ត ផ្សេងៗ
ដូចជាត្បូងឃ្មុំលក់ឲ្យឈ្មួញនៅកណ្តោ
លជ្រុំនិងទីតាំង​ផ្សេងទៀតក្រោយ
ពេល​អារច្រៀក​រួចធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ចេញយ៉ាង​រលូន​ ដោយមាន​ ការឃុបឃិត​បើក ដៃ​ពី​សំណាក់​ មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ ជាក់ស្តែងមន្ត្រីបរិស្ថានប្រចាំនៅស្រុកកែវសីមា។

ប្រជាពលរដ្ឋ​ក្ក្នុងស្រុកកែវសីមា ខេត្ត
មណ្ឌលគិរី បាន​រិះគន់ថា ÷ ប្រធាន​មន្ទីរ​ បរិស្ថាន​ ខេត្ត មណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​ រាលដាល​នៅ​ ក្នុង ព្រៃអភិរក្សកែវសីមានោះទេ​ ព្រៃអភិរក្សកែវសីមាជៀសមិន​ផុតពី​សេចក្ដី​វិនាស​សាប
សូន្យ​ឡើយ​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យឯកឧត្តម
បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធាន ការ​ ទប់
ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ ក្នុងស្រុកកែវសីមា ជាបន្ទាន់​ ព្រោះ​ ព្រៃ​អភិរក្ស កែវសីមា កំពុង​រង​ការបំផ្លាញ​
យ៉ាង​រាលដាល​៕

Leave a Reply

Your email address will not be published.