ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ (ខេត្តពោធិ៍សាត់) ÷ ប្រភពពីឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតធំៗ បន្ទុក លេីសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងតាមផ្លូវជាតិលេខ៥ ដែលពួក ឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិបន្ទាយដីលេី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូចតាចដឹកទំនិញ ឆ្លងកាត់លេីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ចំណុចភូមិបន្ទាយដីលេី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្រ្តីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលេីសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផលប្រយោជន៍។ ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូលចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញ ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យដឹងរថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។ មជ្ឈដ្ឋានខាងក្រៅ ! និងក្រុមអាជីវករតូចតាច បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ នោះទេ។ […]
Author: prkadmin
មេគយចល័តតំបន់២ នៅចំណុចឃុំរំចេក ស្រុកព្រះស្ដេចលោកទន់ ចាន់ ធីប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានក្រុមឈ្មួញដឹកទំនិញពីព្រំដែននានា ឲ្យចូលបង់លុយតាមការកំណត់ របស់ខ្លួនរបៀបពុករលួយ….!
ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ ប្រភពពីក្រុមអាជីវករ ក៏ដូចជាអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញ គេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា .!ចាប់តាំងពី លោក ទន់ ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួន ឬទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ រឿងអាស្រូវពុករលួយរបស់ លោក ទន់ ចាន់ ធី មេគយចល័តតំបន់ ២ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ច្រើនបែបច្រើនយ៉ាងប្រមូលលុយពីក្រុមឈ្មួញ គ្រាក់ៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដាក់ក្នុងហោប៉ៅធ្វេីមានធ្វេីបាន យ៉ាងត្រជាក់ចិត្តបំផុត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ […]
ឈ្មួញដឹកជញ្ជូនឈើឈ្មោះចែធី មាន អំណាចប៉ុណ្ណា..!បានដឹកឈើ ប្រភេទលេខ១ពីតំបន់ ព្រៃអភិរក្សភ្នំព្រេចយ៉ាងរលូនមិនរំខានមន្ត្រីដែនជំរកបរិស្ថាន….!
ថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា!បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ពីព្រោះលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះមិន ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹក ជញ្ជូនឈើទាំងនោះឡើយ។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន ខេត្តក្រចេះមួយចំនួនបានឲ្យដឹងថា÷ មន្ត្រីដែនជំរកបរិស្ថានក្នុងតំបន់ភ្នំព្រេច ស្រុកស្នួល ក្នុងខេត្តក្រចេះ គិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ ការដែលមន្ត្រីដែនជំរកបរិស្ថានស្នាក់ប្រចាំការនៅកែងភ្នំព្រេច ធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុប ឃិតបើកដៃពីសំណាក់លោក ភោគ សុជោត ប្រធានដែនជំរក បរិស្ថាន តំបន់ភ្នំព្រេច ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តក្រចេះបានឲ្យដឹងទៀត ថា.! បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូន ឈើពីតំបន់ព្រៃអភិរក្ស ភ្នំព្រេច ព្រំប្រទល់ខេត្តមណ្ឌលគិរីយ៉ាងរលូនតាមរថយន្តកែឆ្នៃដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីដែនជំរកបរិស្ថានព្រៃឈើ ប្រចាំការនៅទីនោះដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅដូច្នេះហើយទើបឈ្មួញឈ្មោះចែធីអាចដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សភ្នំព្រេចឆ្លងកាត់ ស្រុកស្នួល យកទៅលក់នៅ ព្រំដែនកម្ពុជា វៀតណាមតាមប៉ុស្តិ៍ច្រកដេបីរៀងរាល់យប់ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ។ ចំណែកលោក មេប៉ុស្តិ៍នគរបាល ព្រំ ដែនដេបី ចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាងពេញបន្ទុក ។ ប្រភពបានឲ្យដឹងទៀតថា÷ ការដែលឈ្មួញឈើឈ្មោះ ចែធី និងបក្សពួក បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូន គឺមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងស្រុក ដូចជាជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល ឲ្យឈ្មួញដឹកឈើចេញតាមអំពើចិត្តផងដែរ។ […]
ឈ្មួញកំពុង ជីកដឹកជញ្ជូនអាចម៌ដី តាមរថយន្តធំៗរាល់ថ្ងៃ ចំណុចភូមិ ល្អក់ឆ្លងកាត់ភូមិកូវ ឃុំក្រែក ស្រុក ពញាក្រែក ខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យជ្រុះអាចម៍ដី ពាស់ពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវ..!
ថ្ងៃទី ១៩ខែតុលា ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ )÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងផ្លុងឃុំត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យ សារព័ត៌មានដឹងថា ៖សព្វថ្ងៃនេះ ក្រុមឈ្មួញ មួយ ក្រុម បានដាក់ គ្រឿងចក្រ ក្នុងដីចំការមួយកន្លែង នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក កំពុងជីកកាយយក អាចម៌ដី ដែលមានជម្រៅខុសពីបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីធំៗធ្វើឲ្យជ្រុះអាចម៌ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។ បើគ្មានការបេីកដៃពីសំណាក់ លោក ប្រធាន មន្ទីររ៉ែ ថាមពលខេត្តរ្បូងឃ្មុំ និង ប្រធានមន្ទីរ ឧតុនិយម ខេត្ត ត្បូងឃ្មុំទេនោះ គឺឈ្មួញ មួយ ក្រុមមិនអាចដាក់គ្រឿងចក្រជីកកាយយក អាចម៌ដីយកលក់លើទីផ្សារសេរី បានឡើយ ។ តាមការលេីកឡើង ពីប្រជាពលរដ្ឋ ថា ឈ្មួញដែលដាក់គ្រឿងចក្រមាន ឈ្មោះ ១.លោក វ៉ាន់ ២.លោក ថេត ៣.លោក ធឿន បច្ចុប្បន្នឈ្មួញកំពុងកាយយកអាចម៌ដីទៅលក់ […]
អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំដល់មន្ទីរពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់
(មណ្ឌលគិរី)៖ នាឱកាសប្រារព្ឋពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៦ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជាប្រព័ន្ធ គ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ និងជនចាស់ជរា ប្រជាពលរដ្ឋប្រមាណ១២០នាក់ ពិធីនេះបានប្រារព្ឋឡើងនៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ របស់លោកតា លោកយាយ ព្រឹទ្ធាចារ្យ អ៊ំ […]
ល្បែងសុីសងឆ្នោតឡូតូនិង ហ្គេមបាញ់ត្រីខុសច្បាប់បន្តបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅក្នុងឃុំត្រពាំង ផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផ្គើនបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា….!
ថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ) ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដល់អភិបាលរាជធានី .ខេត្ត.ទាំង២៥ខេត្ត.ក្រុង.ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុង ដែនខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ សូមបញ្ជាក់ថាថ្មីៗនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងទាំអស់គ្មានការលើក លែង។ដោយឡែកនៅឃុំត្រពាំងផ្លុង នៅ តែបន្តបើកដំណើរការល្បែងសុីសងឆ្នោតឡូតូនិងហ្គេមបាញ់ត្រី ខុសច្បាប់យ៉ាងគឃ្លើនផ្គើនបទបញ្ជា សម្ដេចបចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា ទីតាំង ល្បែង ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ជាច្រើននៅតែកៀងគរប្រមូលផ្ដុំក្រុម ញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងដដែលផ្គើនបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រីឯលោក ភឿក វ៉ាន់នី មេប៉ុស្តិ៍នគរ បាល ឃុំត្រពាំងផ្លុង រក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញចាត់ មន្រ្តីក្រោមឱវាទចុះទៅទប់ស្កាត់និងបង្រ្កាបទីតាំងនោះនៅឡើយទេ!តើហេតុអ្វីទៅ..? ។ ប្រភពបានបន្តថា ទីតាំងល្បែងសុីសង ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ ដែលកំពុងបើកដំណើរការអោយក្រុម ញៀនល្បែងលេងយ៉ាងពេញបន្ទុកដដែល.! ដែលស្ថិតនៅក្នុងទឹកដី […]
ឈ្មួញឈើឈ្មោះអាលីតាដឹកជញ្ជូនឈើប្រភេទលេខ១ពីតំបន់ ព្រៃអភិរក្សភ្នំព្រេចយ៉ាងរលូនមិនរំខានមន្ត្រីដែនជំរកបរិស្ថាន….!
ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា!បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ពីព្រោះលោកដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះមិន ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹក ជញ្ជូនឈើទាំងនោះឡើយ។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន ខេត្តក្រចេះមួយចំនួនបានឲ្យដឹងថា÷ មន្ត្រីដែនជំរកបរិស្ថានក្នុងតំបន់ភ្នំព្រេច ស្រុកស្នួល ក្នុងខេត្តក្រចេះ គិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ ការដែលមន្ត្រីដែនជំរកបរិស្ថានភ្នំព្រេចប្រចាំការនៅភ្នំព្រេច ធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ ប្រធានដែនជំរកបរិស្ថាន តំបន់ភ្នំព្រេច ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តក្រចេះបានឲ្យដឹងទៀត ថា បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូន ឈើពីតំបន់ព្រៃអភិរក្ស ភ្នំព្រេច ព្រំប្រទល់ខេត្តមណ្ឌលគិរីយ៉ាងរលូនតាមរថយន្តកែឆ្នៃដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីដែនជំរកបរិស្ថានព្រៃឈើ ប្រចាំការនៅទីនោះដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅដូច្នេះហើយទើបឈ្មួញឈ្មោះអាលីតាអាចដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សភ្នំព្រេចឆ្លងកាត់ ស្រុកស្នួល យកទៅលក់នៅ ព្រំដែនកម្ពុជា វៀតណាមតាមប៉ុស្តិ៍ច្រកដេបីរៀងរាល់យប់ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ។ ចំណែកលោក មេប៉ុស្តិ៍នគរបាល ព្រំ ដែនដេបី ចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាងពេញបន្ទុក ។ ប្រភពបានឲ្យដឹងទៀតថា÷ ការដែលឈ្មួញឈើឈ្មោះ អាលីតា និងបក្សពួក បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូន គឺមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងស្រុក ដូចជាជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល ឲ្យឈ្មួញដឹកឈើចេញតាមអំពើចិត្តផងដែរ។ ដូច្នេះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង […]
ល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ និង ឆ្នោតឡូតូជាច្រើនកន្លែងក្នុង ឃុំក្រែក ស្រុកពញាក្រែក អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប …………….!
(ខេត្តត្បូងឃ្មុំ) ÷ មានសេចក្តីរាយការណ៍មកថា ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ និងឆ្នោតឡូតូជា ច្រើនកន្លែង ស្ថិតក្នុង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រហែល ម្ចាស់ ទីតាំងល្បែង មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង ទើបហ៊ាន ធ្វើអ្វីៗ តាមទំនើងចិត្ត។ ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ និងឆ្នោតឡូតូ ស្ថិតក្នុង ភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃ រីឯ.មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចបើកលេង ល្បែងហ្គេមបាញ់ត្រី និងឆ្នោតឡូតូ ខុសច្បាប់នៅឃុំក្រែកបានឡើយ។ មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ ដែលរស់នៅក្នង ឃុំក្រែក ស្រុកពញា ក្រែក […]
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ
(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃមួយដែលខេត្តមណ្ឌលគិរីបានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ត ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប […]
ប្រធានស្ថានីនិងអនុប្រធានជញ្ជីងថ្លឹងរថយន្តនិងបក្សពួកផ្លូវជាតិលេខ1នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយពេញបន្ទុក …!
ថ្ងៃទី១២ខែតុលាឆ្នាំ២០២៤ (ខេត្តកណ្តាល) ÷ តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ1ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ស្កាត់ឡើយ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបឡើងកាន់តំណែងថ្មីៗ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយ អាងខ្នងបង្អែកគ្រាក់នៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៍ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះ […]