ថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤
(ខេត្តក្រចេះ)÷មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា!បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ
ពីព្រោះលោក ដួង ឆាយសាវុធ
ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះមិន
ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹក
ជញ្ជូនឈើទាំងនោះឡើយ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន
ខេត្តក្រចេះមួយចំនួនបានឲ្យដឹងថា÷ មន្ត្រីដែនជំរកបរិស្ថានក្នុងតំបន់ភ្នំព្រេច ស្រុកស្នួល ក្នុងខេត្តក្រចេះ គិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ ការដែលមន្ត្រីដែនជំរកបរិស្ថានស្នាក់ប្រចាំការនៅកែងភ្នំព្រេច
ធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុប
ឃិតបើកដៃពីសំណាក់លោក ភោគ
សុជោត ប្រធានដែនជំរក បរិស្ថាន តំបន់ភ្នំព្រេច ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តក្រចេះបានឲ្យដឹងទៀត ថា.! បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូន ឈើពីតំបន់ព្រៃអភិរក្ស ភ្នំព្រេច ព្រំប្រទល់ខេត្តមណ្ឌលគិរីយ៉ាងរលូនតាមរថយន្តកែឆ្នៃដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីដែនជំរកបរិស្ថានព្រៃឈើ ប្រចាំការនៅទីនោះដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅដូច្នេះហើយទើបឈ្មួញឈ្មោះចែធីអាចដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សភ្នំព្រេចឆ្លងកាត់ ស្រុកស្នួល យកទៅលក់នៅ ព្រំដែនកម្ពុជា វៀតណាមតាមប៉ុស្តិ៍ច្រកដេបីរៀងរាល់យប់ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ។
ចំណែកលោក មេប៉ុស្តិ៍នគរបាល ព្រំ
ដែនដេបី ចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាងពេញបន្ទុក ។
ប្រភពបានឲ្យដឹងទៀតថា÷ ការដែលឈ្មួញឈើឈ្មោះ ចែធី និងបក្សពួក បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូន គឺមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងស្រុក ដូចជាជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល
ឲ្យឈ្មួញដឹកឈើចេញតាមអំពើចិត្តផងដែរ។
ដូច្នេះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង
បរិស្ថានមិនគួរមើលរំលងភាពអសកម្ម របស់ប្រធានមន្ទីរបរិស្ថាន
ខេត្តក្រចេះនោះទេ៕